ជា​ការ​សងសឹក​ឬ​បែប​ណា? ធ្លាក់​យន្តហោះ Boeing មិន​បាន​ប៉ុន្មាន​ផង អ៊ីរ៉ង់​ជួប​គ្រោះ​រញ្ជួយ​ដី​ ៤.៩ រិចទ័រ​ថែម​ទៀត

គ្រោះរញ្ជួយដី​កម្រិត ៤.៩ រិចទ័រ​បាន​កើត​ឡើង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បន្តិច នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​មួយ​កន្លែង​ក្នុង​ទីក្រុង Bandar Bushehr នៅ​ប្រទេស​អ៊ីរ៉ង់។

ENu34CrUwAAZEK3

Bushehr_nuclear_power_plant 770x433

USGS បាន​ឲ្យ​ដឹង​ថា​គ្រោះ​រញ្ជួយដី​មួយ​នេះ​បាន​វាយប្រហារ​ទៅ​ដល់​ទីក្រុង Borazjan ដែល​មាន​ចម្ងាយ​ប្រមាណ ៧០ គីឡូ​ម៉ែត្រ​ឯ​ណោះ​ពី​រោងចក្រ​នុយក្លេអ៊ែរ Bushehr។ មក​ទល់​ពេល​នេះ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទំហំ​ខូចខាត​កម្រិត​ណា​នោះ​ឡើយ ប៉ុន្តែ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​កើត​ឡើង​ផ្ទួនៗ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។


Ice_screenshot_20200108 115537

54a06a70 31cc 11ea A7f7 7c1f84b65d05

រឿង​ ២ នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ គឺ​ទី​មួយ​ក្រោយ​ពេល​ដែល​អ៊ីរ៉ង់​បង្ហោះ​ចេញ​ម៊ីស៊ីល​ទៅ​លើ​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ យន្តហោះ Boeing ដឹក​មនុស្ស​ប្រមាណ ១៨០ នាក់​ក៏​បាន​ធ្លាក់​នៅ​ក្បែរ​រដ្ឋធានី​របស់​អ៊ីរ៉ង់ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​ក៏​ស្រាប់​តែ​កើត​គ្រោះ​រញ្ជួយ​ដី​ថែម​ទៀត៕

ប្រភព៖ IndiaToday