តើខ្មែរយើងគួរឈឺចាប់ ​ឬភ្ញាក់រលឹក ​ពេលឃើញសំណេរជនជាតិថៃ និយាយពីទេសចរណ៍មកលេងអង្គរវត្តយើង?

មួយរយៈនេះមានព័ត៌មានក្រៅផ្លូវការជាច្រើនបានឱ្យដឹងថា ​វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែធ្លាក់ចុះជាគំហុក  ជាពិសេសគឺទេសចរណ៍នៅលើទឹកដីសៀបរាបប្រាសាតអង្គរវត្តដ៏បវររបស់កម្ពុជា។

នៅក្នុងនោះកត្តាជាច្រើនត្រូវបានគេលើកឡើងដែលនាំឱ្យមានបញ្ហានូវក្នុងការថយចំនួនអ្នកទេសចរណ៍ជាតិ ​ជាពិសេសអន្តរជាតិ ​នោះគឺមានដូចជា ​កត្តាតម្លៃ  អនាម័យ  បរិស្ថាន ​និងការប្រើលុយក្រោមតុជាច្រើន។

Shutterstock 423566122

តែថ្មីៗនេះផងដែរ មានគណនីហ្វេសប៊ុកថៃមួយរូបបានរៀបរាប់ពីចំណុចអវិជ្ជមានរបស់កម្ពុជាក្នុងសិស័យទេសចរណ៍នោះ ​ដែលក្នុងនាមជាកូនខ្មែរ ​គួរតែធ្វើការពិចារណា​ និងកែប្រែទាំងអស់គ្នា  ដើម្បីប្រទេសជាតិ ​និងសិស័យទេសចរណ៍ដែលជាចំណូលគោលនៃប្រទេសកម្ពុជាមានការកើនឡើងវិញ។

តាមរយៈគណនីហ្វេសប៊ុកផេក Mossad Elli បានរៀបរាប់ និងបកប្រែក្រៅផ្លូវការនៃសំណេររបស់ជនជាតិថៃម្នាក់នោះ ​ដោយបានរៀបរាប់ឱ្យដឹងថា៖ «

សំណេរជាតិថៃម្នាក់!!!

ឆ្ងល់ណាស់... ខ្ទង់2 3 ឆ្នាំនេះ អង្គរវត្តស្ងប់ស្ងាត់មិនសូវជាមានភ្ញៀវទេសចរហើយប្រាក់ចំណូលថយចុះយ៉ាងគំហុក។ ចុះហេតុអ្វីបានជា អយុធ្យា បែរជាមានភ្ញៀវមកទស្សនាស្ទើរតែស្មើអង្គរវត្ត អង្គរធំ ដែលជាទឹកដីដ៏មហស្ចារ្យនេះទៅវិញ?


សរុបដោយខ្លីគឺ ស្រុកខ្មែរមានថ្លៃវីសា អន្តោប្រវេសន៍ខ្មែរមានការច្រាស់ជ្រាំយកលុយពីភ្ញៀវ ឆែកវ៉ៃមើលប៉ាសស្ព័រយូរមហាយូរដូចប្រុងចាំភ្ញៀវអោយលុយ ឡានដឹកភ្ញៀវយកទៅដាក់នៅតែកន្លែងណាដែលខ្លួនឯងបានលុយធីប ថ្លៃចូលមើលប្រាសាទក៏ម៉ែអាថ្លៃ វត្ថុអនុស្សាវរីយ៍ក៏ក្លែងក្លាយ នុះ!ម៉ោង8បានបើកឲ្យភ្ញៀវចូលមើល តាមប្រាសាទខ្លះមានតែជួសជុលនេះ ជួសនោះ ជួសជល់ម៉ាជាតិហើយមិនព្រមរួចរាល់ ត្រង់នេះចូលមិនបាន ត្រង់នោះហាម បើផ្នែកផ្តល់ពត៌មានអន់អស់និយាយ...

My opinion: នេះជាជំងឺសង្គម កុំទៅជេរគេ មកពីយើងខ្លួនឯងបណ្តែតបណ្តោយឲ្យស្រុកទេសធ្លាក់ដល់ដំណាក់កាលបែបនេះ។

"អរគុណសន្តិភាព"

S

#បកប្រែក្រៅផ្លូវការ

ชั่งสงสัย...ช่วงปีสองปีนี้นครวัดเงียบไม่ค่อยจะมีนักท่องเที่ยวรายได้ตกลดลงมาก..แต่ทำไมที่อยุธยาจึงมีนักท่องเที่ยวพอๆกับนครวัดนครธม ดินแดนมหัศจรรย์ ?? พวกเขาจึงสรุปว่าเมืองเขมรมีค่าวีซ่า , ตม.เขมรคอยจ้องแต่จะแดกเงินนักท่องเที่ยว ส่องพาสปอร์ทนานมากๆๆเหมือนรอตังค์,รถรับจ้างก็จ้องแต่จะลากแขกไปพักโรงแรมที่ตนเองได้ส่วนต่าง,ค่าเข้าชมนครวัดก็โคตรแพง ,ของที่ระลึกก็เป็นของปลอม,โน่นเกือบแปดโมงเช้าจึงจะเปิดให้เข้าชมปราสาท ,ตามปราสาทก็มีแต่ซ่อมโน่นซ่อมนี่ ซ่อมทั้งปีทั้งชาติ ทางโน้นก็ไปไม่ได้ ทางนี้ก็ปิด ,อ่อนประชาสัมพันธ์ ฯลฯ Credit : Vichheka Pum»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

81568517_1430398317128615_6137101863293550592_o