មកដឹងពីចំណុចខ្លាំង ​ដែលធ្វើឱ្យរថយន្ត Prius ក្លាយជាទីពេញនិយមសម្រាប់មនុស្សទូទៅ ជាពិសេសយុវវ័យបច្ចុប្បន្ន!

បច្ចុប្បន្ននេះរថយន្ត ​Prius  គឺជារថយន្តដែលពេញនិយមសម្រាប់​អ្នកដែលមានជីវភាពសមរម្យ ​ជាពិសេសគឺយុវវ័យ ​ឬអ្នកដែលធ្វើការតែម្តង ​នោះក៏ដោយសារតែរយន្តនេះ ​ត្រូវបានគេដឹងថាមានតម្លៃធូរថ្លៃ ​រូបរាងក៏ស្រស់ស្អាតតូចច្រឡឹងល្មម ​សម្រាប់អ្នកចូលចិត្តភាពសាមញ្ញ ​ថែមទាំងស៊ីសាំងតិច ​រួមទាំងគុណសម្បត្តិជាច្រើនទៀត។

ហើយខាងក្រោមនេះជាហេតុផលចម្បងដែលនាំឱ្យប្រជាជនខ្មែរភាគច្រើននិយមទិញរថយន្តម៉ា ​Prius  នេះជិះ ៖

១. រូបរាងស្អាតតូចច្រឡឹង

អ្នកណាមិនល្បី ​និងសរសើររូបរាងឡាន ​Prius  ដ៏ស្អាត និងតូចច្រឡឹងមួយនេះ ​ថាមើលទៅសមរម្យសម្រាប់យុវវ័យ ឬអាចជិះលក្ខណៈគ្រួសារមានគ្នា៣​​ទៅ ​៤នាក់។ ប៉ុន្តែយកល្អអ្នកគួរតែជ្រើសយកស៊ែរីចាប់ពីឆ្នាំ ​២០០៤ ​ឡើងទៅទើបងាយរកគ្រឿងបន្លាស់ ​តែបើចង់រឹតតែស្អាត និងទំនើបអាចជ្រើសទិញចាប់ពី​ស៊េរី​ចាប់​ពី ២០១០ ឡើងទៅ។

2018 Toyota Prius 01

២. កម្រិត​ស៊ីសាំង

រឿងស៊ីសាំងតិចនេះហើយ ​បានជាធ្វើឱ្យទាក់ចិត្តប្រជាជនខ្មែរឱ្យជ្រើសឡានស៊េរីនេះ ​ពោលគឺជួយសន្សំលុយថ្លៃសាំងបានច្រើនស្ទើរតែមិនគួរឱ្យជឿ។

ភាពសន្សំសំចៃនៃ​ឡាន Prius នោះគឺដោយសារតែវាជា​ប្រភេទ​ឡាន​កូន​កាត់​សាំង និង​អគ្គិសនី ដំណើរ​ការ​ដោយ​អាគុយ​ជា​មួយ​ប្រព័ន្ធ Hybrid System ដែល​វា​ជួយ​កាត់​បន្ថយ​អត្រា​ស៊ី​សាំង​តិច​បំផុត ។

៣. ងាយរកគ្រឿង​បន្លាស់ និងមានតម្លៃសមរម្យ

ហាក់ខុសពីឡានមានតម្លៃថោកដទៃ ​សម្រាប់ឡាន ​Prius  ងាយស្រួលរកគ្រឿង​បន្លាស់​មែនទែន ទាំងគ្រឿង​ម៉ាស៊ីន ប្រព័ន្ធ​ភ្លើង ​សម្រាប់ Prius ចាប់​ពី​ស៊េរី ០៤ ដល់ ០៧។

៤. ប្រព័ន្ធ​ខាង​ក្នុង​

ថ្វីបើមានរូបរាងតូចច្រឡឺង ​តែ​រថយន្តកូនកាត់នេះក៏​​មានភាព​ទំនើប​ទាន់សម័យ​ដែរ​ ដោយប្រព័ន្ធ​ខាង​ក្នុង​របស់​ឡានមាន​បំពាក់​ប្រព័ន្ធ​សោ​ស្វ័យប្រវត្តិ (Smart Key assist) ​ប្រព័ន្ធ ABS, VSC, Navigation system, Laser Lamp, JBL Speaker មាន​លក្ខណៈ​ទំនើប​ដូចប្រភេទ​ឡាន Corolla, Camry ជាដើម។

2019toc160015_640_11


៥. តម្លៃសមរម្យ និងអាចបង់រំលស់បាន

ឡាន Prius ជាប្រភេទឡានពេញនិយម ដែលមានច្រើនជម្រើសទៅតាមឆ្នាំ ​និងស៊េរី ដោយតម្លៃមានចាប់ពី ១០ ០០០ ដុល្លារ​ ឡើង​ទៅ សម្រាប់​ម៉ូដែល​ស៊េរី​ឆ្នាំ ២០០៤ រហូត​ដល់ ជាង ១៧ ០០០ ដុល្លារ​ សម្រាប់​ស៊េរី​ឆ្នាំ ២០០៧ និង​ខុស​គ្នា ២ ០០០ ទៅ ៣០០០ ដុល្លារ តាម​ពណ៌ និង Option ជា​ដើម។

បន្ថែមពីនេះ សព្វថ្ងៃក៏មានការ៉ាស់ឡានជាច្រើនមានសេវាកម្មបង់រំលស់ផងដែរ (អាចចុចទៅលើលីងមួយនេះសម្រាប់ការទិញ ​ឬមានបំណងបង់រំលស់រថយន្ត Prius)

៦.ងាយលក់ចេញបន្ត

ប្រសិនជាអ្នកទិញឡាន ​Prius  ជិះហើយ ​ចង់ដូរម៉ូត ​ឡើងស៊េរី ​ឬលក់់ចេញនោះ ​គឺមានភាពងាយស្រួលមែនទែន ​ដោយសារតែវាជាម៉ូដពេញនិយម  ការលក់ចេញក៏មានតម្លៃថ្លៃ ​និងមានទីផ្សារខ្ពស់ទៀតផង។

82301087_837648560028562_6896026192269279232_o

ចំណាំ៖ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញរថយន្តម៉ាក Prius យើងខ្ញុំសូមណែនាំ ឃ្លាំងលក់រថយន្ត ប៊ីក ប៊ី ដែលជាឃ្លាំងរយន្តនាំចូលដោយរថយន្តម៉ាក Toyota Prius ជាច្រើនគ្រឿង ​និងគ្រប់ស៊េរី ប្រកបដោយគុណភាពខ្ពស់គ្មានការក្លែងបន្លំ  ថែមទាំងនាំចូលពីអាមេរិចដោយផ្ទាល់ ដោយ ឃ្លាំងរថយន្ត ប៊ីក ប៊ី អ្នកអាចទិញផ្តាច់តែម្តងក៏បាន ​ឬក៏ចង់ធ្វើការរំលស់ជាមួយក្រុមហ៊ុនក៏បាន។

គួរឱ្យដឹងផងដែរថា ឃ្លាំងលក់រថយន្ត ប៊ីក ប៊ី មានទីតាំងផ្ទះលេខ 360 ផ្លូវ 245 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

( ពីស្តុបកោសដូង មកដល់ស្តុបផ្សារដើមគរ បត់ស្តាំ រួចបត់ឆ្វេងផ្លូវទី១ ជាប់ពីក្រោយគ្លីនិច ចិត្រា) ដោយអាចទំនាក់សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 015 623333 / 012212148 / 088 9996368 ឬគណនីហ្វេសប៊ុកផេក T&M Car Dealer

79834851_826604277799657_7716607181960773632_o

79190734_819549811838437_3498576601501663232_o

75603908_809767399483345_5676170302413864960_o

80035286_817596928700392_5034030137125896192_o