មេ​ដឹកនាំ​អ៊ីស្រាអែល​ថា​បើ​អ៊ីរ៉ង់​ហ៊ាន​តែ​ប៉ះ​ប្រទេស​ខ្លួន​មួយ​សរសៃ​សក់ នោះ​សង្រ្គាម​នឹង​ផ្ទុះ​ឡើង​ហើយ

នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ប្តេជ្ញា​ថា​នឹង​បើក​ការ​សងសឹក​ដ៏​សាហាវ​បំផុត​មួយ​ទៅ​លើ​អ៊ីរ៉ង់ ប្រសិន​ណា​ពួក​គេ​ហ៊ាន​ធ្វើ​ការ​វាយប្រហារ​មក​លើ​ប្រទេស​អ៊ីស្រាអែល ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ជុំវិញ​អំពើ​សងសឹក​លើ​ឃាតកម្ម​នៃ​មេ​បញ្ជាការ​ជាន់​ខ្ពស់​លោក Qassem Soleimani ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៣ មករា​កន្លង​ទៅ។

F190205NRF30

Knongsrok

23126704 7859801 Iran_has_fired_more_than_a_dozen_ballistic_missiles_at_two_Iraqi A 1_1578448087838

មេ​ដឹកនាំ​អ៊ីស្រាអែល​លោក Netanyahu បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ពុធ​នេះ​ថា៖ "យើង​កំពុង​ប្រកាន់​ភ្ជាប់​លើ​ការ​ប្រឆាំង​ចំពោះ​អ្នក​ដែល​ព្យាយាម​ចង់​សម្លាប់​យើង ហើយ​យើង​ក៏​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​វាយប្រហារ​តបត​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ប្រសិន​យើង​រង​ការ​ខូចខាត​ណា​មួយ"។

636601770583322412 GTY 927653814 98188637


1183618220.jpg.0

200101 Benjamin Netanyahu Cs 134p_6d84807dce449a5caa11ba1738a99960.fit 760w

លោក Netanyahu ក៏​បាន​ចោទ​ប្រកាន់​ថា​ការ​ស្លាប់​របស់ Soleimani គឺ​ជា​ទំនួល​ខុស​ត្រូវ​បុគ្គល ព្រោះ​នេះ​កំពុង​តែ​បំភិតបំភ័យ​ដល់​ប្រជាជន​ស្លូតត្រង់​ទូទាំង​សកលលោក​ហើយ​ធ្វើ​ឲ្យ​ពិភពលោក​មាន​អស្ថិរភាព​ទៀត​ផង។

Tt

លោក​បាន​អះអាង​ថា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គួរ​តែ​ទទួល​បាន​ការ​សាទរ ការ​ដែល​សម្លាប់​មេបញ្ជាការ​ជាន់​ខ្ពស់​រូប​នេះ ព្រោះ​បើ​តាម​ដឹង​លោក Soleimani គឺ​មាន​ផែនការ​ចង់​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក៕

ប្រភព៖ RT