កម្រ​បាន​ឃើញ! លើក​ទី ១ ហើយ​ភរិយា ខេមរៈ សិរី​មន្ត​បញ្ចេញ​សំឡេង ច្រៀង​ពិរោះ​មិន​ចាញ់​តារា​អាជីពទេ (វីដេអូ)

រាល់​រូបភាព​បង្ហោះ​ចែកចាយ​ផ្សេងៗ​នៅ​លើ​បណ្តាញ​សង្គម​មិន​ថា​តែ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក ខេមៈ សិរីមន្ត និង​ភរិយា​របស់​លោក យើង​រមែង​តែ​ឃើញ​រូបភាព​ធ្វើ​អាជីវកម្ម​និង​ដំណើរ​កម្សាន្ត​ផ្សេងៗ។

0

01

2

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ភរិយា​របស់​លោក​បាន​បង្ហើប​នូវ​សំនៀង​ដ៏​ពិរោះ​ឆ្អិនឆ្អៅ ពោល​គឺ​សក្តិសម​ជា​ភរិយា​របស់​តារា​ចម្រៀង​កំពូល​មួយ​រូប​នៅ​កម្ពុជា​ពិត​មែន។

1(1)


6

3

ជាមួយ​នឹង​ការ​តុបតែង​ខ្លួន ទាំង​កាយវិការ និង​ទឹកដម​នៅ​អំឡុង​ពេល​ច្រៀង​កម្សាន្ត​នៅ​ការ​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ ភរិយា​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ ថា​ពិត​ជា​មាន​ទឹកដម​ពិរោះ ​មិន​ចាញ់​តារា​អាជីព​ប៉ុន្មាន​ឡើយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.facebook.com/hak.domo/videos/2473079506291347/