ជីវិត​ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​ប្រាថ្នា មើល​ទៅ​មាន​ក្តី​សុខ​ខ្លាំង​ណាស់ នេះ​ហើយ​ជា​សុភមង្គល​ពិតៗ

តាម​គណនី Theara Leang បាន​បង្ហោះ​នូវ​រូបភាព​ដ៏​គួរ​ឲ្យ​រំភើប​ជា​ច្រើន​សន្លឹក ជុំវិញ​កាដូ​ដែល​ស្វាមី​របស់​អ្នក​នាង​បាន​ជូន​មាន​របស់របរ Brand Brand ជា​ច្រើន​ និង​ទឹក​ចិត្ត​នៃ​ការ​ស្រលាញ់​របស់​ស្វាមី​ដែល​មាន​មក​លើ​ខ្លួន។

82765088_1049870972043137_4256301247327371264_o

82591352_1049871012043133_3621004025798852608_o

82504262_1049871772043057_1762467622646972416_o

82938951_1049871435376424_4552720494024982528_o

Caption ចាក់​ដោត​រាង​វែង​អន្លាយ​បន្តិច​មែន ប៉ុន្តែ​បាន​ឆក់​យក​បេះដូង​មនុស្ស​ស្រី​ជា​ច្រើន​លើ​បណ្តាញ​សង្គម​ឲ្យ​ចុច Share ច្រើន​ជាង ១ ពាន់​ដង​ត្រឹម​រយៈ​ពេល​តែ​ជាង​មួយ​ម៉ោង​ក្រោយ​ការ​បង្ហោះ។

អត្ថន័យ​នៃ Caption នោះ​មាន​ដូច​ខាង​ក្រោម៖ "

ថ្ងៃនេះសុំហូរហែរបន្តិចចុះ​ ❤️️ ព្រោះមិនមែនយូរៗកេីតឡេីងម្ដងទេសម្រាប់ខ្ញុំ​ គឺថា​ លេីកទី1អោយសុទ្ធ​ 😆 ទំនេរអានទៅ​ បេីធុញរុញចោលចុះ​😄

អរគុណណាស់ប្ដីសំលាញ់🙏🙏🙏

ដឹងថាការងាររវល់​ ពិបាកដេីរលេង​ តាំងពីថ្ងៃណូអែល​ រហូតឆ្លងឆ្នាំ​ រវល់ដកឃ្លាមិនរួច​ ដេកពិបាកចិត្តខ្លាចប្រពន្ធហត់ពេកឈឺ​ ហេីយមិនបានជូនដេីរលេង​ ខ្លាចប្រពន្ធស្រ្តេស..! អូនយល់​តេី រស់នៅជាមួុយគ្នាជាង10ឆ្នាំហេីយគ្មានអីត្រូវពិបាកចិត្តក្រែងចិត្តទេ​ ពេលខ្លះអូនដេីរជាមួយមិត្តភក្តិ​ ពេលខ្លះចូលចិត្តshoppingម្នាក់ឯង​ ទៅគិតអីច្រេីន😄តែនិយាយមែន​ កាដូរខួបអាពាហ៍ពិពាហ៍ឆ្នាំទី7នេះ​ ខុសពីអា6ឆ្នាំចុះក្រោមមុ​នហាស​ 😂 មិនមែនរឿងកាដូរទេ​ ព្រោះអូនក៏អាចដេីរទិញខ្លួនឯងបានដែរ​ ប៉ុន្តែសំខាន់បំផុត​ គឺទឹកចិត្ត​ និងក្ដីស្រលាញ់​ ❤️️ បងចេះរៀបចំបន្ទប់​គេង ចេះគិតគូរថានាំអូនទៅណា​ ញ៉ាំបាយនៅឯណា​ ទៅទិញអីវ៉ាន់នៅណាខ្លះ​ យួរអីវ៉ាន់ឡេីងគេមេីលមុខ😍 រាល់ដងអត់ទេ​ អូនគិតម្នាក់ឯង​ រៀបចំខ្លួនឯង​ ដឹងតែថាតាមប្រពន្ធ​ ចង់ទៅណាទៅនឹង​ 😆 អូនសូមនិយាយត្រង់​ចុះ អូនចង់ធ្វេីអីខ្លួនឯងគ្រប់យ៉ាងព្រោះអូនមិនចង់រងចាំទទួលយកការផ្ដល់អោយពីប្ដី​ ឬមនុស្សជុំវិញខ្លួននោះទេ😌 ព្រោះជីវិតដែលមានន័យគឺមិនអាចរស់ពឹងលេីគំនិត​ ឬការរៀបចំរបស់គេទេ​ ប៉ុន្តែលេីកនេះ​ បងរៀបចំ​ពិសេស​ពេក​ អូនគិតមិនដល់​ មិនហ៊ានសូម្បីស្មាន​ តែអារម្មណ៍ពិតដែលអូនចង់បង្ហាញ​ប្រាប់បង គឺអូនពិតជាត្រូវការវា​ អារម្មណ៍បែបនេះ​ ភរិយាណាក៏ចង់បានពីប្ដីដែរ​ ហេីយអូនសប្បាយចិត្ត​ និងរីករាយបំផុត​ដែលមានបងជាប្ដី💋❤️️❤️️❤️️😍😍😍

ណែៗៗៗ.......ឃេីញទេ​😆មេីលរូបចុះ😂 រឿងជាមួយប្រពន្ធ​ ស្រួលបំផុតចង់អោយឈរៗ​អង្គុយៗ​ ចង់អោយប្រពន្ធសពះ​ ងាយៗ​ អោយតែយល់ចិត្តប្រពន្ធ និយាយពីថាសំពះដល់ព្រឹកមិនបាច់ដេកក៏បាន🤣🤣 នេះអត់surpriseផង​ ដេីរទិញអង្គុយកម្មង់ខ្លួនឯង​ ថ្វាយបង្គំម្លឹងៗ😂 អរគុណត្រង់ជួយរេីសពណ័​ ជួយយួរ​ ហេីយជួយឆូតកាត😆😜😛 ហាហាហា...! និយាយលេងទេ​ 😋😂 អរគុណគ្នារហូតនឹងគ្រាន់តែមិនដែលផុស​ 💋😍😘

រឿងមួយទៀត​ កុំថាខ្ញុំសំណាង​ 🙏 ស្រីស្អាតគ្រប់លក្ខ​ នៅប្ដីលួចមានស្រី​ ចុះទម្រាំស្រីមិនសូវស្អាតបាត? ឈប់គិតរឿងនេះទៀត❌❌

ប្ដីប្រន្ធល្អ​ គួរចេះនិយាយគ្នា​ ពិភាក្សារគ្នា​ យល់ពីបញ្ហាររវាងគ្នានឹងគ្នា​ ទាំងរឿងគ្រួសារ​ ការងារ​ និងហ៊ានសួរនាំគ្នាពីការរួមភេទជាដេីម។ គ្រួសារជាច្រេីនខ្មាស់អៀនណាស់​ សូម្បីតែថេីបគ្នាមុខគេ​ អោយគ្នាក៏ថាអាសអាភាសដែរ​ ការយល់ខុសនាំអោយខ្សោយសុភមង្គល។​ ការស្រលាញ់គ្មានព្រំដែល​ បង្ហាញនៅទីណាក៏គ្មានអ្នកស្អប់ដែរ អ្នកជ្រេញដែរ​❤️️ សូមពង្រឹងសុភមង្គលក្នុងគ្រួសារអោយច្រេីន​ មានតែគ្រួសារសុខសប្បាយទេ​ ទេីបជីវិតមានសុភមង្គល​❤️️🌹

ពីខ្ញុំ​ លាង​ ធារ៉ា​ 🌹❤️️"

82443371_1049871715376396_3094370198413639680_o

82432149_1049871182043116_3463979411571736576_o

82360181_1049871325376435_8708489574998867968_o


82323233_1049871812043053_3375850268955508736_o

82264743_1049871088709792_7817833500928638976_o

82178672_1049871295376438_2841028013406027776_o

82099936_1049871362043098_2892075400526036992_o

82048703_1049871212043113_3980547532127207424_o

81973093_1049871398709761_509561487002435584_o

81791213_1049871052043129_6847331523809509376_o

81738445_1049871122043122_6797614163507019776_o

81695221_1049871552043079_5967467319574659072_o

81695187_1049870918709809_4161778281386868736_o

81644256_1049871592043075_6923159605212086272_o

81570469_1049871665376401_239436047270805504_o

81569388_1049871508709750_8755110714852507648_o

81503895_1049871845376383_4471827336215396352_o

ក្រឡេកទៅមើលការ Comment របស់បងប្អូនយើងក៏ម្នាក់ៗចូលរួមសាទរ និងបង្ហាញ​ពី​អារម្មណ៍​រំភើប​ជំនួស ជា​ពិសេស​គឺ​ស្រីៗ​ផ្ទាល់​ដែល​ខ្លះ​ប្រាថ្នា​ថា​ចង់​បាន​ជីវិត​បែប​នោះ​ជា​ទី​បំផុត!

ប្រភព៖ Facebook