សូ ដានីតា ចាក់​ប៉ុន្មាន​សំណួរ​ទៅ ឯ.ឧ​ស៊ុន ចាន់ថុល ជុំវិញ​ផ្លាក​លេខ​ពិសេស​ដែល​ប្រើ​បាន ១ ជីវិត

បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម​និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទៅ​លើ​ការ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ៧ មករា​កន្លង​ទៅ ក្នុង​ចំណោម​នោះ​តារា​សម្តែង​កញ្ញា សូ ដានីតា ក៏​បាន​ដាក់​ជា​សំណួរ​ចាក់ដោត​មួយ​ចំនួន​សាកសួរ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផង​ដែរ។

82599862_3090118061213525_8763590277374935040_o

82637282_1302097366641267_2368386099639746560_o

សំណួរ​របស់​កញ្ញា សូ ដានីតា​បាន​សាកសួរ​ទៅ​កាន់​ឯកឧត្តម​ស៊ុន ចាន់ថុល ឲ្យ​ជួយ​បកស្រាយ​ជុំវិញ​ការ​ដែល​មិន​ដាក់​អក្សរ​និង​លេខ​ខ្មែរ តែ​បែរ​ជា​ដាក់​អក្សរ​ឡាតាំង និង​មួយ​ផ្សេង​ទៀត​គឺ​ការ​ចាត់វិធានការ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ករណី​ដែល​រថយន្ត​ប្រើ​ផ្លាក​លេខ​ពិសេស​ណា​មួយ​បង្ក​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាត់។

ក្នុង​សារ​លើ​បណ្តាញ​សង្គម តារា​សម្តែង​ស្រី​រូប​ស្រស់​រូប​នេះ​បាន​សរសេរ​ថា៖ "​នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៌ុន ចាន់ថុល នឹង សុំឆ្ងល់បន្តិច ចំពោះស្លាកលេខរថយន្តកម្ពុជា ដែលប្រើបាន១ជីវិត

១- ស្លាកលេខកម្ពុជា ហេតុអី លេខនឹងឈ្មោះ មិនដាក់លេខខ្មែរ នឹង អក្សរខ្មែរ ?

២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរ ដោះដាក់រថយន្តថ្មី តាមចិត្ត រឺ ក៏ យ៉ាងម៉េច ?

៣- ប្រើជាអក្សរ ឈ្មោះជាអក្សរឡាតាំង បើមានរថយន្តណាបង្ករគ្រោះថ្នាក់ចរាចរ ចាប់មិនបាន ថតមិនបាន បានត្រឹមតែមើលស្លាកឈ្មោះជាអក្សរឡាតាំង (អានមិនទាន់ រឺ មិនចេះអាចអាន) អាចនឹងពិបាករករថយន្តបបង្ករ គិតយ៉ាងម៉េច ?

៤- បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច ?

៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ ? បើសិនជាឈ្មោះ គឺឈ្មោះដូចគ្នាទៅនឹងឈ្មោះរថយន្ត១ទៀតដែលមិនបានបង្ករ ? តើមានវិធីណារកថរយន្តបង្ករនោះឃើញ ? ព្រោះឈ្មោះជាន់គ្នា ?

សុំទោស នាងខ្ញុំគ្រាន់តែជាសួរ ចោទជាសំនួរ មិនមែនមានគំនិត មិនស្របតាមឡើយ ព្រោះក្នុងសារពត៌មាននិមួយៗ មិនបានបញ្ជាក់អោយយល់ ក្នុងការបង្កើតស្លាកលេខផ្ទាល់ខ្លួននេះឡើយ .


( ពេលខ្ញុំយល់ហើយ ខ្ញុំនឹងទិញឈ្មោះដាក់រថយន្តខ្ញុំ១ដែរ )"៕

82558083_1302099399974397_3582175915125243904_o

82439177_1302099386641065_3968985097914286080_o

82022233_3089181007973897_208365407742984192_o

81455940_3093262814232383_4912222064292659200_o

81360779_3090901424468522_8243957079178477568_o

80622773_3082726308619367_688700174872084480_o

80567303_3079020675656597_2430983860704509952_n