មិនដែលដឹងសោះថា ដំណាំ​ស្មៅផ្អែម Sorghum មានប្រយោជន៍ផលិតជាចំណីសត្វបានល្អ និងអាចច្នៃជារបស់របរប្រើប្រាស់បាន រហូតមានការដាំដុះបណ្តើរៗហើយនៅស្រុកខ្មែរ

ដំណាំ​ស្មៅផ្អែម Sorghum ត្រូវបានគេដឹងថាក្រៅពីសំរាប់ធ្វើចំណីសត្វ ​ចំណីគោដ៏ល្អប្រសើរ គេអាចច្នៃដើម និងផ្ការបស់វា ធ្វើជាវត្ថុប្រើប្រាស់បានថែមទៀតផង ​ដោយស្រុកខ្មែរកំពុងតែចាប់ផ្តើមយកពូជមកដាំដុះជាបណ្តើរៗហើយ។

ដំណាំ​ស្មៅផ្អែម sorghum ត្រូវបាន​​ពាណិជ្ជករ​ជប៉ុន និង​ក្រុមហ៊ុន ​Yanmar សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ស្រាវជ្រាវ​សាកល្បង ដោយមាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម ប្រើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។​ ដោយតាមរយៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ​ជនជាតិ​ជប៉ុន និង​ជា​ពាណិជ្ជករ​ជប៉ុន​មួយរូប បាន​ខិតខំ​ប្រឹងប្រែង គិតគូរ និង​រក​គ្រប់​មធ្យោបាយ​​ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម កសិកម្ម នៅ​កម្ពុជា តាមរយៈ​ការដាំដុះ​ស្មៅ sorghum ដែលជា​ប្រភេទ​ដំណាំ​កសិកម្ម​អាច​បម្រើ​គោលដៅ ឧស្សាហកម្ម ដូចជា ផលិត​ជា​ប្រេង​ជីវចម្រុះ អគ្គិសនី ស្ករស និង​ចំណី​សត្វពាហនៈ​ជាដើម​។

43595014_703836703322736_700056334690680832_o

82511263_2616868051878030_3592556348568502272_n

ដោយដំណាំ​នេះ មាន​ដាំ​ដុះ​ខ្លាំង​នៅ​អាមេរិក អូស្ត្រាលី ប្រេ​ស៊ី​ល​ជាដើម​។ ជាពិសេស​ក្នុង​ការផលិត​ជា​ចំណី​សត្វពាហនៈ​ជា​កញ្ចប់ ដែល​អាច​រក្សាទុក​បាន​យូរ មាន​អនាម័យ និង​គុណភាព​ខ្ពស់​។ ដំណាំ​sorghum ត្រូវបាន​លោក Segoshi និង​ក្រុមហ៊ុន​Yanmar សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ស្រាវជ្រាវ​សាកល្បង ដោយមាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម ប្រើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។ ដំណាក់កាល​ឆ្នាំ​២០១៨-២០១៩​នេះ បានទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA ដោយបាន​ផ្តល់​ថវិកា​ជិត​១​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ឃ្លាំង ទិញ​សម្ភារ​រួមមាន​ត្រាក់ទ័រ ម៉ាស៊ីន​ច្រូតកាត់​និង​វេច​ខ្ចប់​ជាដើម​។​

43554522_703836669989406_1169622248714141696_o

81408042_2616868215211347_9111122667141857280_n


82025360_2616868138544688_8185313767517585408_n

ការដាំដុះស្មៅផ្អែម​ (sweet sorghum) ផលិតចំណីគោទឹកដោះនិងគោសាច់​ ​"ហែមបាក់គ័រសំរាប់សត្វពាហន:"​ ពិតជាដុះល្អមែន! ក្រុមហ៊ុនANP ជប៉ុននិងCMAC បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយះJICAលើការដាំដុះ​ ផលិត​ចំណី​សត្វ​ ( sorghum silage ) ! ខែ្មរអាចធ្វើបានតើ!​ រយះពេលមួយខែ​ (១០​ កញ្ញា-១០​ តុលា​ ២០១៨)​ ដុះលូតលាស់លឿនណាស់​ដោយមានកំពស់ជិត២​ម៉ែត្រទៅហើយ៕

81371289_2616868251878010_8403594429385932800_n

81546808_2616868198544682_2067697689809649664_n

0917PF Cook 1

81203746_2616868168544685_6511144616572485632_o