កត្តា ២ យ៉ាង​ធ្វើ​ឲ្យ​ចំណូល​របស់ Aeon Malls ធ្លាក់​ចុះ​យ៉ាង​គំហុក រហូត​ដល់បង្ខំចិត្ត​ផ្លាស់ប្តូរ​អ្នកចាត់ការ​ថ្មី

ក្រុមហ៊ុន​លក់រាយ​ឈាន​មុខ​គេ​និង​កំពុង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ចំនួន ២ ទីតាំង Aeon Malls នៅ​កម្ពុជា​គឺ Aeon Co., បាន​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​អ្នក​គ្រប់គ្រង​ថ្មី បន្ទាប់​ពី​ចេញ​ផ្សាយ​នៅ​របាយការណ៍​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​យ៉ាង​គំហុក​នៅ​ឆ្នាំ ២០១៩។

3

Aeon Cambodia

ក្រុមហុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ បាន​ប្រកាស​ថា​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​បាន​សម្រេច​ចាត់តាំង​អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Akio Yoshida ឲ្យ​ឡើង​ជា​ប្រធាន​ធំ បន្ទាប់​ពី​ក្រុមហ៊ុន​បង្ហាញ​ចេញ​នៅ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សុទ្ធ​ប្រមាណ ៥៨ លាន​ដុល្លារ​នៅ​រយៈ​ពេល ៩ ខែ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។ វា​ជា​គម្លាត​ខុស​គ្នា​មួយ​ដ៏​ឆ្ងាយ បើ​ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ដល់ ៥.៥ លាន​ដុល្លារ​នៅ​អំឡុង​ពេល​ដដែល​នា​ឆ្នាំ ២០១៨។ នេះ​បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Aeon។

IMG_3403

Aeon Mall


បច្ចុប្បន្ន​ជំនួញ​លើ​ផ្នែក​ផ្សារ​ក្នុង​ស្រុក (Domestic Malls) និង​ផ្សារ​ទំនើប (Supermarkets) គឺ​ហាក់​មាន​ការ​ធ្លាក់​ចុះ ឆ្លើយតប​នឹង​កម្រិត​ប្រកួតប្រជែង​ខ្ពស់​ពី​ហាង​លក់រាយ​និង​អាជីវកម្ម Online ដទៃ។

Photo_2019 06 26_20 57 45

យ៉ាងណាមិញ​បើ​និយាយ​ពី​ចំណូល​ទូទាំង​តំបន់​អាស៊ាន​គឺ​ប្រតិបត្តិការ​ប្រាក់​ចំណូល​របស់ Aeon Malls មាន​ការ​កើន​ឡើង​ខ្ពស់​ទៅ​វិញ ពោល​គឺ​ដល់​ទៅ ១៥៥ ភាគរយ​ឯ​ណោះ​នៅ​ឆ្នាំ ២០១៩ បើ​ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៨។

គួរ​រំឭក​ថា​នៅ​ប្រទេស​កម្ពុជា Aeon Mall ក៏​គ្រោង​នឹង​បើក​ដំណើរការ​សាខា​ទី ៣ នៅ​ឆ្នាំ ២០២៣ ជាមួយ​ផ្ទៃ​ដី​ប្រមាណ ១៧៤ ០០០ ម៉ែត្រ​ការេ៕

ប្រភព៖ en.propertyarea.asia