បើ​បាន​ទៅ​ដល់​កែប កុំ​ភ្លេច​ហួស​ទៅ​ភ្លក់​កាហ្វេ​លើ​ភ្នំ​ផង ទំនង​អស់​ស្ទះ បានគន់គយ​ទេសភាព​ម៉ាអេម

ជា​ធម្មតា​ការ​ទទួល​ទាន​កាហ្វេ មនុស្ស​បច្ចុប្បន្ន​រមែង​តែ​មាន​ទម្លាប់​ចូល​តាម​បណ្តា​ហាង​ទំនើបៗ​មិន​ថា​តែ​អ្នក​រស់​នៅ​តាម​ទី​រួម​ខេត្ត​ឬ​រាជធានី​ភ្នំពេញ។ ចុះ​លោក​អ្នក​ធ្លាប់​គិត​ចង់​ផ្លាស់ប្តូរ​បរិយាកាស មក​ភ្លក់​កាហ្វេ គយគន់​ធម្មជាតិ​ដែរ​ឬ​ទេ?

81624710_1474269059405308_557393120438779904_n

81752274_1474269322738615_166298973332570112_n

82013061_1474269189405295_6197649657942769664_n

82086662_1474269172738630_7405055382499885056_n

បើ​យោង​តាម​គណនី​ហ្វេសប៊ុក Visal Rottanak Keo បាន​ណែនាំ​ឲ្យ​ស្គាល់​កន្លែង​ប្លែក​មួយ​គឺ​មាន​ចម្ងាយ​ប្រមាណ ២៣ គីឡូម៉ែត្រ​ពី​ទីក្រុង​កំពុត ​ដែល​ស្ថិត​នៅ​ក្រុង​កែប ហើយ​ក្នុង​កម្មវិធី​ផែនទី (Maps) លើ​ស្មាតហ្វូន​អ្នក​អាច​ស្វែងរក​ដោយ​វាយ​ពាក្យ 'Led Zep Cafe'។

82110271_1474269246071956_1201379855376056320_n


82290684_1474269139405300_2610741844203536384_n

82302414_1474269299405284_3021623399563657216_n

82589871_1474269079405306_8590759831311220736_n

83097744_1474269119405302_8086359881386295296_n

បរិយាកាស​នៅ​ទី​នោះ​គឺ​ពិត​ជា​ពិសេស​មែនទែន នៅ​ជុំវិញ​ខ្លួន​រុំព័ទ្ធ​ដោយ​ព្រៃ​ពណ៌​ខៀវ​ស្រងាត់ ជាមួយ​បរិយាកាស​ស្ងាត់​ជ្រងំ​នៅ​លើ​ភ្នំ ដែល​ញាំង​ឲ្យ​ចក្ខុ​អាច​គយគន់​ចាប់​យក​ទេសភាព​ស្រស់​ស្អាត​ជា​ច្រើន​នៅ​ខាង​ក្រោម។ លោក​អ្នក​អាច​ទំនាក់ទំនង​លេខ​ទូរសព្ទ​ហាង​នៅ​ទី​នោះ​បាន ​តាម​រយៈ​លេខ ០១០ ៣១១ ៧១២។

បញ្ជាក់៖ ពេល​ទៅ​ដើរ​កម្សាន្ត សូម​ជួយ​ថែ​រក្សា​បរិស្ថាបន​ទាំង​អស់​គ្នា​ផង! ចុច​ទី​នេះ​ដើម្បី​ស្វ័យប្រវត្តិ​ទៅ​ទីតាំង Led Zep Cafe ក្នុង​ផែនទី https://goo.gl/maps/aqWTJpKfduSv6VN67

ប្រភព៖ Visal Rottanak Keo