អានដោយការពិចារណា! តើសាសនានរក IIIuminati ​ដែលគេកំពុងល្បីគឺជាសាសនាអ្វី ​ហេតុអ្វីបានជាគ្រប់គ្នាខ្លាចរអារបែបនេះ? (មានវីដេអូ)

លើលោកនេះមានសាសនាជាច្រើនដែលយើងមិនបានដឹង និងស្គាល់អស់ ​ដោយសាសនាគឺជារបៀបប្រៀបប្រដៅមនុស្សជាតិមួយឱ្យគោរព ​និងប្រតិបត្តិតាម ហើយភាគច្រើនសាសនាសុទ្ធតែជាបង្រៀន និងអប់រំមនុស្សឱ្យល្អទាំងអស់ ដែលសាសនាល្បីដែលយើងស្គាល់មានតែប៉ុន្មានតែប៉ុណ្ណោះ ​ដូចជា ​សាសនាព្រះពុទ្ធ ​សាសនាគ្រឹស្ត ​សាសនាអ៊ីស្លាម ​សាសនាតៅ ​និងសាសនាជាច្រើនទៀត ។

នៅក្នុងនោះថ្មីៗនេះ ​មានសាសនាមួយបាននឹងកំពុងតែល្បីពេញបណ្តាញសង្គមខ្មែរបស់យើងនិយាយតៗគ្នា ​និងវែកញែកមិនអស់មិនហើយ ហើយក៏ជាសាសនាដែលធ្វើឱ្យគ្រប់គ្នាខ្លាចរអារណាស់ដែរនោះគឺ « ​សាសនានរក ​ឬសាសនា ILLUMINATE​​»។

B1pescreenme

« ​សាសនានរក ​ឬសាសនា ILLUMINATE​​» ត្រូវបានគេដឹងថាជាសាសនា ​ដែលអាចជួយឱ្យមនុស្សមានភាពល្បីល្បាញ និងមានបានរហូតក្លាយជាមហាសេដ្ឋី ​ហើយក៏មានមនុស្សជាច្រើនបានអះអាងថាបុគ្គលល្បីៗ ​និងមេដឹកនាំជាច្រើនលើពិភពលោកកំពុងតែដើរលើផ្លូវសាសនាមួយនេះ ​ដែលជាហេតុធ្វើឱ្យពួកគេទទួលបានភាពជោគជ័យនៅក្នុងអាជីពរៀងៗខ្លួន។

នៅក្នុងនោះ ​បច្ចុប្បន្នសាសនាមួយនេះកំពុងតែរំខានជាខ្លាំងចំពោះសន្តិសុខ ​និងសណ្តាប់ធ្នាប់ប្រទេសមួយចំនួននៅក្នុងពិភពលោក ​ដោយការតំណាលពីមាត់មួយទៅមាត់មួយ ​នូវភាពអាក្រក់នៃសាសនានេះ ​ដោយគេឱ្យឈ្មោះថា ​សាសនាដែលខាបយកព្រលឹងទៅឋាននរក។  ដោយបន្ថែមពីនោះ ក្រុមសាសនានេះពិតជាមានភាពអាថ៌កំបាំង និងមានការលាក់ខ្លួនជាក្រុមយ៉ាងជិតបំផុត ​ហើយអ្នកដែលមានខ្សែរយៈតែប៉ុណ្ណោះ ​ទើបអាចចូលរួមសាសនា ​និងធ្វើពិធីដើម្បីគោរពបូជាសាសនាមួយនេះ។

បើទោះបីជាសាសនានេះស្តាប់មើលទៅ ដូចជាល្អជួយឱ្យមនុស្សសមនូវបំណងប្រាថ្នា ​ជាមាសប្រាក់ ភាពមានបាន ​កេរ្តិ៍ឈ្មោះ ​ភាពល្បីល្បាញ និងអំណាចយ៉ាងណាក៏ដោយ ​តែអ្នកដែលចូលសាសនាដែលមាននិមិត្តសញ្ញាភ្នែកបើកម្ខាងមួយនេះ ​ត្រូវមានលក្ខខណ្ឌដោះដូរ នោះត្រូវតែប្តូរយកព្រលឹងអ្នកឱ្យទៅឋាននរក ហើយអ្នកនឹងប្រែក្លាយទៅជាមនុស្សផ្សេងទៀតដែលធ្វើអ្វីមួយដោយមិនដឹងខ្លួន ​ពោលគឺជាអំពើអាក្រក់ និងអំពើបាប ​ជាពិសេសរាល់យប់អ្នកនឹងមានប្រតិកម្មដោយមិនដឹងខ្លួនដូចជា  ប្រកាច់  កាច់ដៃកាច់ជើង និយាយម្នាក់ឯង ដោយនេះគឺជាការរំខានពីវិញ្ញាណនៅឋានរកដែលអ្នកបានដោះដូរវិញ្ញាណនោះឯង។


អ្នកកាន់សាសនានេះងប់ងល់ ​ពេលខ្លះថែមទាំងហ៊ានធ្វើអ្វីជាច្រើនដែលនឹកស្មានមិនដល់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះសាសនាដូចជា៖ ត្រូវហ៊ាន. ផឹក / ឈាម./ ស្រស់ សំ. លា .ប់សត្វ មានគុំគួន ថែមទាំងអាចឈានរហូតដល់សំលាប់មនុស្សជាដើម។

67223994_2389040314699930_5953865398666395648_n

ក្រៅពីធ្វើឱ្យអ្នកសាងអំពើបាបហើយនោះ ​សាសនានេះនឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព ​និងជីវិតមនុស្សនៅក្បែរខ្លួន ​ដូចជាសាច់ញាតិ មិត្តភក្តិជាដើម ​ហើយពេលដែលអ្នកស្លាប់ទៅអ្នកនឹងនៅឋាននរកបម្រើពួកគេជារៀងរហូតផងដែរ។

តាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា មានមនុស្សមួយចំនួនបានភ្ញាក់រលឹកដឹងខ្លួនពីសាសនានរកនេះ ​ដូច្នេះពួកគេបានដកថយ ​និងលែងកាន់សាសនានេះតទៅទៀតហើយ ​តែការដកខ្លួនបែបនេះ ​ពួកគេនឹងទទួលរងនូវទណ្ឌកម្មមួយចំនួនតិច ​ឬស្រាល ​អ្នកខ្លះអស់បុណ្យសក្តិមាសប្រាក់អំណាច អ្នកខ្លះបាត់បង់កេរ្តិ៍ឈ្មោះធ្លាក់ដុនដាន ​ហើយបើធ្ងន់ធ្ងរអាចបាត់បង់ជីវិតទៀតផង។

ទោះជាយ៉ាងណានេះគ្រាន់តែជាប្រភពព័ត៌មានដែល  « ក្នុងស្រុក ​» បានប្រមូលយកមកតាមប្រភពព័ត៌មានបរទេសមួយចំនួនតែប៉ុណ្ណោះ ​ជាការពិតយ៉ាងណា ​សូមប្រិយមិត្តធ្វើការពីចារណាដោយប្រើវិចារណញ្ញាណ ​និងកុំហ៊ានសាកល្បងឱ្យសោះ។ ​លើលោកនេះគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មផល ​សាងអ្វីទទួលនឹង  ការប្រឹងប្រែងតស៊ូរមែងតបស្នងផ្លែផ្កាលទ្ធផលល្អជាដាប។

អត្ថបទខាងលើរក្សាសិទ្ធដោយ៖ ក្នុងស្រុក ​(សូមកុំធ្វើការចំលងដោយគ្មានការអនុញ្ញាតិប្រយ័ត្នបាប) ។