ឆ្នាំ ២០២០ នេះ កម្ពុជា​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន​ជាង​ឆ្នាំ​មុន តែ​ក្រសួង​ទទូច​ឲ្យ​សន្សំសំចៃ​ទឹក​ផង ព្រោះ

បន្ទាប់​ពី​បាន​ធ្វើ​ការ​តាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព អាកាសធាតុ សម្រាប់​រដូវ​ប្រាំង​និង​ដើម​រដូវ​វស្សា ឆ្នាំ ២០២០ នេះ។

Xva

Vvv

តាម​ការ​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​បង្ហោះ​នៅ​មុន​នេះ គឺ​ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវ​ប្រាំង​និង​ដើម​រដូវ​វស្សា ឆ្នាំ ២០២០ មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ។

A9 2

នា​រដូវ​ប្រាំង​សម្រាប់​ខែ​មេសា អាច​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​គួរ​សម តែ​បាតុភូត​ផ្គរ រន្ទៈ និង​ខ្យល់​កន្រ្តាក់ ក៏​មាន​ច្រើន​ផង​ដែរ ហើយ​សីតុណ្ហភាព​នឹង​កើន​ឡើង​ខ្ពស់ ពោល​គឺ​អាច​មាន​សភាព​ក្តៅ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន។


ចំពោះ​រដូវ​វស្សា​ឆ្នាំ ២០២០ អាច​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី ២ ខែ​ឧសភា ហើយ​របាយ​ទឹកភ្លៀង​នា​ដើម​រដូវ​វស្សា​អាច​មាន​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។ ចំពោះ​កូន​រដូវ​ប្រាំង​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ នា​ខែ​កក្កដា។

44771156_1862426120543297_3168787464663859200_n

យ៉ាងណាមិញ​ក្រសួង​ក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​សូម​បន្ត​រក្សា​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជា​ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់​ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ត្បិត​អី​នៅ​ក្នុង​ខែ​មេសា និង​ដើម​រដូវ​វស្សា​អាច​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ច្រើន​ជាង​ឆ្នាំ​ទៅ ២០១៩ ក៏​ដោយ ប៉ុន្តែ​បរិមាណ​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​គឺ​មិន​ទាន់​សមល្មម​ក្នុង​ការ​ប្រើប្រាស់​នៅ​ឡើយ៕

82210764_1229376720587565_3552020584667807744_o

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology