Pi Pay រក​បាន​ម្ចាស់​ថ្មី លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧកញ៉ា កុក អាន ទៀត​ហើយ

ដំណឹង​ថ្មី​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មករា​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ទូទាត់​ឌីជីថល Pi Pay ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Anco Group (ក្រុមហ៊ុន​របស់​ឧកញ៉ា​កុកអាន) បាន​ផ្លាស់ប្តូរ​ម្ចាស់​ថ្មី​មក​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ ជាមួយ​នឹង​ SmartLuy ដែល​ជា​ក្រុមហ៊ុន​កុល​សម្ព័ន្ធ​របស់​ Smart Axiata វិញ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ CamboFinance។

83154444_746644859163579_587244740873814016_o

PiPay

គួរ​រំឭក​ថា Pi Pay បាន​ចាប់​កំណើត​ក្នុង​ទឹកដី​កម្ពុជា​អស់​រយៈ​ពេល​ជិត ៣ ឆ្នាំ​មក​ហើយ ដោយ​ឡែក​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ នឹង​អាច​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ថ្មី​ក្លាយ​ជា​អ្នក​កាន់កាប់​ទីផ្សារ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់​តែ​ម្តង (Cashless) ព្រោះ Pi Pay មាន​អតិថិជន​អ្នក​ប្រើប្រាស់​ច្រើន​ស្រាប់ ចំណែក​ឯ Smart Axiata វិញ​គឺ​មាន​ទាំង​ប្រាក់​វិនិយោគ​ជា​ច្រើន ហើយ​ក៏​មាន​ជំនាញ​លើ​វិស័យ​ទូរគមនាគមន៍​ផង​ដែរ។


Smart Mobile

1_23

បច្ចុប្បន្ន​តម្លៃ​ទីផ្សារ​របស់​វិស័យ​នេះ​មាន​តម្លៃ​ប្រមាណ​ជាង ២ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក ទន្ទឹម​នោះ​ក៏​មាន​ដៃ​គូ​ប្រជែង​ឯ​ទៀត​ដូច​ជា Wing, TrueMoney, HuionePay, ABAPay និង Bakong របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា៕

ប្រភព៖ CamboFinance