ធ្លាប់​ជា​ដៃ​គូ​ស្និទ្ធស្នាល​ក្នុង​សិល្បៈ​នឹង​គ្នា តើ នី កូ និយាយ​អ្វី​ខ្លះ ក្រោយ​ឃើញ ពេជ្រ សូលីកា កំពុង​ជួប​ទុក្ខ​ធំ

រឿងរ៉ាវ​របស់​ម្តាយ​ ពេជ្រ សូលីកា ដែល​បាន​សម្លាប់​ស្រ្តី​វ័យ ៥០ ឆ្នាំ​ម្នាក់​នៅ​សង្កាត់​ចាក់​អង្រែក្រោម បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០២០ កន្លង​ទៅ។

72882817_466312033978939_6008863421259317248_o

ដោយ​ឡែក​កាល​ពី​យប់​មិញ​ម៉ោង​ប្រហែល​ជាង ១១ យប់ តារា​ចម្រៀង​ ពេជ្រ សូលីកា ផ្ទាល់​ក៏​បាន​បញ្ចេញ​សារ​បង្ហាញ​ពី​អារម្មណ៍​បាក់ទឹកចិត្ត​និង​សម្ពាធ​ដែល​នាង​កំពុង​មាន​ប្រាប់​ទៅ​កាន់​សាធារណជន ដោយ​សារ​វែនអន្លាយ​មួយ​នោះ​ក៏​ទទួល​បាន​ការ​ចូលចិត្ត​ជាង ២ មុឺន​ដង និង Share ចេញ​ជាង ១១ ០០០ ដង​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៤ មករា​នេះ។

55594242_350518372224973_529306731562401792_n

54521787_1191236774387548_4674208295441924096_o

Df

60633164_374817729795037_6917678153200566272_o

ក្នុង​ចំណោម​នោះ​ក៏​មាន​ដៃ​គូ​ធ្លាប់​បម្រើ​ការងារ​សិល្បៈ​រាប់​ឆ្នាំ​ជាមួយ​គ្នា​លោក នីកូ បាន​ធ្វើ​ការ Share និង​រៀបរាប់​នូវពាក្យ​លើក​ទឹកចិត្ត​មួយ​ចំនួន​ទៅ​កាន់ ពេជ្រ សូលីកា ផង​ដែរ។

តាម​រយៈ​ការ​ប្រើប្រាស់​ទំព័រ​ផ្លូវការ Nico Mrcookies ដែល​មាន​ចំនួន Like ជាង ៥៣២ ០០០ នាក់ បាន​សរសេរ​យ៉ាង​ដូច្នោះ​ថា៖ "


មកទល់ស្មេីនេះខ្ញុំអារម្មណ៏មិននៅក្នុងខ្លួនទេ ព្រោះបព្ហារបស់គាត់ តាំងពីដេីមមកទល់ពេលនេះអាចថាខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុនមកទល់ពេលនេះថាខ្សែរជីវិតក្មេងស្រីម្នាក់នេះជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយេីងចូលច្រៀងទាំងពីរនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នាទាស់ទែង អន់ចិត្តខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ រឿងកេីតឡេីងរួចទៅហេីយគ្រប់យ៉ាងមិនអាចបកក្រោយទេមានតែពាក្យថាស្តាយ ស្តាយក្រោយចំពោះរឿងទាំងអស់ដែលបានកេីតឡេីង

តែខ្ញុំពិតជាអគុណការឆ្លេីយតប ជារួម បង្ហាញថា ប្អូនរឹងមាុំតស៊ូទៅមុខទៀត ជាម្តាយ ជាបងស្រីដ៏ល្អសំរាប់ប្អូន និងកូនក្នុងផ្ទៃ

ជាថ្មីម្តងទៀតសូមចូលរួមសោកស្តាយគ្រួសាសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសាផងដែរ និងសូមវិញ្ញាណខ័ណ្ឌទៅកាន់សុគតិភព

ដោយក្តីអនុគ្រោះ ពីខ្ញុំ"៕

1

46312929_1109392932571933_4511852093497147392_o

FB_IMG_1578934071758

FB_IMG_1578934091072

ប្រភព៖ Nico mrcookies