ប្រទេស​មួយ​នៅ​អាស៊ី​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត ខណៈ​វៀតណាម​ជាប់​លេខ ៥២ រី​ឯ​កម្ពុជា​ជាប់​លេខ

បើ​តាម​របាយការណ៍​វាយ​តម្លៃ​ចេញ​ពី​ក្រុមហ៊ុន EF Education First របស់​ប្រទេស​ស៊ុយអែត​បាន​បង្ហាញ​ពី​ចំណាត់ថ្នាក់​នៃ​ប្រជាជន​តាម​បណ្តា​ប្រទេស​នីមួយៗ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។

Teenager_in_school

Yq Singaporepopulation 27092018

ក្នុង​នោះ​មាន​តែ​សិង្ហបុរី​មួយ​គត់ ដែល​ជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ១០។

បញ្ជី​ចំណាត់ថ្នាក់​ទាំង ១០ មាន​ដូច​ខាង​ក្រោម៖

  1. ហូឡង់
  2. ស៊ុយអែត
  3. ន័រវេស
  4. ដាណឺម៉ាក
  5. សិង្ហបុរី
  6. អាហ្រ្វិក​ខាង​ត្បូង
  7. ហ្វាំងឡង់

  8. អូទ្រីស
  9. លុចហ្សំបួរ
  10. អាល្លឺម៉ង់

រំឭក​ថា​នៅ​សិង្ហបុរី​ដែល​ជាប់​លេខ ៥ ក្នុង​តារាង​គឺ​ពុំ​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ព្រោះ​ភាសា​ផ្លូវការ​ដែល​ប្រជាជន​ពួក​គេ​កំណត់​ប្រើប្រាស់ មាន​អង់គ្លេស ម៉ាឡេស៊ី ចិន​កុកងឺ និង​តាមិល (Tamil)។

44243951784_5cdf524eaf_o 1140x684

Btatn141119ninh35 16_39_54_395

11

33

ដោយឡែក​ប្រទេស​ក្នុង​តំបន់​ដូច​ជា​ហ្វីលីពីន​ឈរ​លេខ ២០ រី​ឯ​ម៉ាឡេស៊ី​ឈរ​លេខ ២៦ ឥណ្ឌា​លេខ ៣៤ កូរ៉េ​ខាង​ត្បូង​លេខ ៣៧ វៀតណាម​លេខ ៥២ បារែន​លេខ ៥៥ ឥណ្ឌូណេស៊ី​លេខ ៦១ ថៃ លេខ ៧៤ ស្រី​លង្កា​លេខ ៧៨ កម្ពុជា​លេខ ៩៤ និង​លីបយ៉ា​លេខ ១០០៕

ប្រភព៖ Shanghai.ist | EF.com