ជាតិណាស់! បទចម្រៀងថ្មីពី Step ft ជាមួយអតីតបេក្ខភាព X-Factor Cambodia លោក សំ សុវណ្ណារ៉ាក់ កន្ត្រាក់អារម្មណ៍ខ្លាំង!

ភ្នំពេញ៖ អ្នកណាក៏ស្គាល់បេក្ខភាពលេចធ្លោរបស់កម្មវិធី X-Factor Cambodia លោកសំ សុវណ្ណារ៉ាក់ កូនក្រុមនៅ Team កញ្ញា ដែលតែងតែទទួលបានការគាំទ្រ​ និងការផ្ញើសារ ច្រើនរៀងរាល់សប្ដាហ៍នោះ បានចេញបទចម្រៀងដំបូងរបស់ខ្លួន នៅក្នុងផលិតកម្មរស្មីហង្សមាសហើយ ហើយបទចម្រៀងដំបូង ក៏មានការចាប់ដៃគូជាមួយ លោក Step ហើយបទចម្រៀងនោះទៀតសោត ក៏មានចង្វាក់រន្ធើនពីរោះ គួរឱ្យចង់ស្ដាប់មែនទែន។

Screen Shot 2020 01 15 At 7.12.47 PM

«ជាតិណាស់» ជាបទចម្រៀងដំបូងរបស់លោក សំ សុវណ្ណារ៉ាក់ ដែលបានចាប់ដៃគូជាមួយលោក Step ហើយក៏មានការចូលរួមសម្ដែងពីតារាសម្ដែងស្រីល្បីឈ្មោះ កញ្ញា Mina ផងដែរ។ បទចម្រៀងកន្ត្រាក់អារម្មណ៍មួយបទនេះ បានចេញមកពញ្ញាក់ដល់អ្នកគាំទ្រលោកយ៉ាងច្រើន ខណៈមនុស្សមិនតិចនាក់ទេដែលកំពុងរង់ចាំវត្តមានរបស់ សុវណ្ណារ៉ាក់ ក្នុងផលិតកម្មនេះ ហើយពេលនេះគ្រប់យ៉ាងបានក្លាយជាការពិតហើយ។

Screen Shot 2020 01 15 At 7.15.27 PM


តែទោះជាយ៉ាងណា បទចម្រៀងដំបូងរបស់លោក គឺជាការច្រៀងរួមគ្នា ខណៈអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំចង់ឃើញបទចម្រៀងម្នាក់ឯងរបស់លោកបន្ថែមទៀត ថាតើពិតជាពីរោះ ស៊ីអារម្មណ៍ និងមានអ្វីប្លែក ក្នុងពេលឆាប់ៗនេះ។

ទស្សនាវីដេអូចម្រៀង «ជាតិណាស់» ពីលោក Step & លោក សំ សុវណ្ណារ៉ាក់ ខាងក្រោមនេះ៖

https://www.youtube.com/watch?v=mcjS3x2D7DI