ជួយ Share ផង! កុំ​ផឹក​ទឹក​ច្រើន​ពេក ប្រយ័ត្ន​កើត​ជំងឺ​ម្យ៉ាង​ដល់​ស្លាប់ ក្បួន​ផឹក​ត្រឹម​ប៉ុណ្ណេះ​កែវ​/ថ្ងៃ​ល្មម​ហើយ

ទន្ទឹម​នឹង​ពិភពលោក​កំពុង​មាន​ភាព​ជ្រួលច្របល់​ជាមួយ​នឹង​វីរុស H1N1 និង​ផ្តាសាយ​អេ (Influenza A) មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​បរិភោគ​ទឹក​មួយ​ថ្ងៃៗ​មិន​ចេះ​តិច​កែវ ដោយ​គិត​ថា​វា​អាច​នឹង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នូវ​វីរុស​នោះ​បាន។

01 How Signs Drinking Too Much Water Elena Elisseeva 1024x683

AN94 Water Female Fitness 732x549 Thumb

ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ការ​ផឹក​ទឹក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​នោះ? ជា​រឿងរ៉ាវ​ច្បាស់ការ​ដែល​ចែករំលែក​នៅ​ក្រសួង​មន្ទីរ​សុខាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​សម្រុក​ផឹកទឹក​ច្រើន​ពេក ព្រោះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ម្យ៉ាង​មាន​ឈ្មោះ​ថា 'Hyponatremia' ដែល​គេ​និយម​ហៅ​ថា ពុល​ទឹក។

Asian Young Woman Patient Admit Hospital Sick People From Flu Virus Attacking People Medical Health Care Concept_120378 251

Woman Drinking Water 1458671 1 805x452

ជំងឺ Hyponatremia គឺ​កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិ​សូដ្យូម​ក្នុង​ខ្លួន​ធ្លាក់​ទាប ដោយ​សារ​មាន​សារធាតុ​រាវ​ចូល​លើស​ច្រើន​ពេក។ កំណត់​សញ្ញា​នៃ​ការ​កើត​ជំងឺ​នេះ​គឺ​មាន​ដូច​ខាង​ក្រោម៖


  • ឆាប់​ផ្លាស់ប្តូរ​អារម្មណ៍​លឿន
  • ឈឺ​ក្បាល
  • ល្ហិតល្ហៃ​អស់​កម្លាំង
  • ក្អួត
  • ប្រកាច់។

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា Hyponatremia ក៏​អាច​នឹង​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ទៅ​បាន​ផង​ដែរ ហើយ​ជា​ទូទៅ​ក្រសួង​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​បរិភោគ​ទឹក​ត្រឹម​ចន្លោះ​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​បំផុត​ហើយ៕

Ice_screenshot_20200116 152639

Ice_screenshot_20200116 152630

ប្រភព៖ Worldofbuzz