ក្បួនរៀបជំនាងផ្ទះដំឡើងរាសីមហានគរ ឱ្យត្រូវតាមក្បួនខ្នាតទាំងជំនាងផ្ទះបែបចិន និងបែបខ្មែរ

យើងបានដឹងរួចមកហើយថា ជំនាងផ្ទះ ​ត្រូវបានគេដឹងថាជាវិញ្ញាណទេវត្តាល្អ  ដែលនៅតាមថែរក្សាផ្ទះយើងស្នាក់នៅ និងក្រុមគ្រួសារផងដែរ ​តែមិនសូវជាមានអ្នកចេះរៀបចំតម្លើងអសនៈជំនាងផ្ទះឱ្យត្រូវក្បួនឡើយ។

ដោយយល់ឃើញថាពលរដ្ឋខ្មែរបាត់នូវដួងព្រលឹងនៅជំនឿរបស់ខ្លួន ថ្ងៃនេះយើងខ្ញុំនឹងលើកយកក្បួនរៀបជំនាងផ្ទះដំឡើងរាសីមហានគរ តាមក្បួនរៀបចំជំនាងផ្ទះ​ឱ្យត្រូវតាមក្បួនខ្នាត ដោយជំនាងផ្ទះចែកចេញជា ២ ប្រភេទ គឺ ជំនាងផ្ទះបែបចិន និង បែបខ្មែរ។ ​ពិសេសគ្មានឈ្មោះមេនាងផ្ទះនោះទេ សូមកុំហៅផ្ដេសផ្ដាស មានតែឈ្មោះ ជំនាងផ្ទះ​ប្រុស ឬស្រី ។

ជំ = ការពិគ្រោះ​ឲ្យដឹងមុន

នាង = ពាក្យតំណាងឈ្មោះ

ជំនាងផ្ទះ ជាតំណាង​ទេវតារក្សាសីល​ជួយមើលការខុសត្រូវក្នុងផ្ទះ កុំឲ្យវិញាណខ្មោចព្រាយបីសាចចូលមកលាក់ខ្លួនបាន

ពេលខ្លះជំនាងផ្ទះអាចផ្ដល់ជាលាភសំណាងឱ​ឲ្យយើងផងដែរ ។​

១. បែបខ្មែរ ជំនាងផ្ទះប្រុស ឬ ស្រី

- ដាក់តាំងរូបព្រះនាងបក់បោយ

- ដាក់កូនកញ្ចក់ ម្សៅក្រេម

- ដាក់ក្អមតូច 2 សងខាង

- ដាក់កែវទឹកតូច 2 សងខាង

- ទៀនលឿងមួយគូ សងខាង

- ផ្កាឈូក 3 មួយថូ ខាងស្ដាំ

- អុចធូប 5 សរសៃតំណាងឲទេវតា រក្សាសីល

- ផ្លែឈើ 3មុខ 5មុខ ឬ 7មុខ តាមលទ្ធភាព ជំនាងផ្ទះខ្មែរមិនអាចដាក់សំនែនគ្រឿងស្រវឹងបានទេ។

15826415_392045647853892_2924391579605236688_n


83079782_1525395990948820_8013141293263749120_o

នៅក្នុងជំនឿខ្មែរ ជីនាង =ជនាង= ជំនាង =ម្នាងផ្ទះ=ភេទស្រី=ម្តាយដើម ដោយជីនាងផ្ទះខ្មែរ មិនមែនអុងឌឿ ឬ តាមិឡិ

អតីតជាតិ របស់ជីនាងផ្ទះខ្មែរ គឺជាម្តាយដើម របស់គ្រួសារខ្មែរ ដែលមកថែរក្សា កាពារ ផ្ទះសម្បែង សមាជិកគ្រួសារ ពីពពួកអមនុស្សខូចៗ មានព្រាយ បិសាច ពពួកដែលគ្រូមន្តខ្មៅបញ្ជាអោយមកយាយី។ ដោយទីសក្ការៈ គឺ នៅ សសរកន្លោង។ ដង្វាយ ថ្ងៃសីល លាជ (បាយព្រលឹង) ម្លូស្លាកំបោ ចេកទឹក(ចេកណាំវ៉ា) ទឹកមួយផ្តិល។ ដង្វាយផ្សេងទៀតដូចជា សំលៀកបំពាក់មនុស្សស្រី ផ្លែឈើតាមធនធាន។

21272361_1929544663960342_6667610808523721511_n

២. បែបចិន

- ដាក់តាំងរូបព្រះមុីឡឹ ហៅតាកំប៉ោង

- ដាក់តាំងរូបទេវតាទេពទ្រព្យ

-កុមារទេពទ្រព្យ​ខាងឆ្វេងដាក់ពីមុខ

-កង្កែប​ទេពពាំកាក់នាំទ្រព្យខាងស្តាំដាក់ពីមុខ

-ពែងទឹកចំនួន៣តំណាង​អោយភពទាំង3 ទេវតា មនុស្ស និង ខ្មោច

-ទៀនក្រហមមួយគូ សងខាង

-ផ្កាស្បៃលឿងមួយថូ ឬ អមសងខាង

-អុចធូប៣សសៃតំណាងអោយភពទាំង 3

-ផ្លែ​ឈើ​៣មុខ អ្វីក៏បាន ដោយជំនាងផ្ទះចិនអាចដាក់សំនែនគ្រឿងស្រវឹងបាន។

82543606_2559673784314542_4318868810477076480_o

By Phnom Penh Mirror