មនុស្សស្រីមិនងាយ បោះបង់ ឬចាកចេញពីមនុស្សនាងស្រឡាញ់ឡើយ តែបើធ្វើឱ្យនាងឆ្អែតចិត្តហើយ សូម្បីតែឈ្មោះអ្នក ក៏នាងមិនរំឭកដែរ

ថាមនុស្សស្រីជាភេទទន់ខ្សោយក៏បាន ថានាងរឹងមាំក៏ថាបានដែរ មនុស្សស្រីមិនងាយដាក់ចិត្តស្រឡាញ់ផ្ដេសផ្ដាសទេ តែបើនាងស្រឡាញ់នរណាម្នាក់ហើយ គឺនាងស្រឡាញ់ខ្លាំង អាចលះបង់គ្រប់យ៉ាងបាន ដើម្បីមនុស្សដែលនាងស្រឡាញ់។

82475332_221939105468359_7761890070134521856_n

គេថា " ចិត្តមនុស្សស្រីស្រឡាញ់ពី សូន្យ ដល់ មួយរយ គឺមិនខុសនោះឡើយ " បើនាងស្រឡាញ់គឺស្រឡាញ់ហើយ មិនងាយនឹងដកចិត្ត បោះបង់ ឬចាកចេញពីមនុស្សដែលនាងស្រឡាញ់នោះទេ តែប្រសិនបើមនុស្សដែលនាងស្រឡាញ់ខ្លាំង ប្រែជាធ្វើឱ្យនាងខកចិត្ត ឈឺចាប់ និងឆ្អែតចិត្តខ្លាំង នៅពេលដែលនាងទ្រាំអស់ចិត្ត នាងក៏នឹងចិត្តដាច់ខ្លាំងដូចគ្នា។

83174761_1021154861591932_6967342882973810688_n


មនុស្សស្រីមិនងាយដាច់ចិត្ត តែនាងជាមនុស្សចិត្តដាច់ណាស់ ប្រសិនបើនាងដើរដល់ចំណុចមួយដែល ទ្រាំលែងបាន នាងនឹងចាកចេញ មិនត្រឡប់ ក៏មិនផ្ដល់ឱកាសឱ្យអ្នកបានកែប្រែ ឬចាប់ផ្ដើមម្ដងទៀតឡើយ។ កុំថាឡើយ ត្រឡប់ ឬចាប់ផ្ដើម សូម្បីតែឈ្មោះរបស់អ្នកក៏នាងមិនរំឭកឡើងវិញដែរ នាងធ្លាប់ស្រឡាញ់ខ្លាំងប៉ុនណា នាងក៏នឹងស្អប់អ្នកខ្លាំងប៉ុណ្ណឹងដូចគ្នា៕

83467649_562912170962396_2219866950882820096_n

83520464_151080036316355_4577665990497665024_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ