មនុស្សម្នាក់ៗ អាចនឹងចាប់អារម្មណ៍ ឬស្រឡាញ់មនុស្សដែលស្អាតៗ តែមិនប្រាកដថា គេនឹងជ្រើសយកអ្នកស្អាត​មកធ្វើជាគូនោះឡើយ

មនុស្សភាគច្រើនតែងតែគិតថា មនុស្សម្នាក់ៗ សុទ្ធតែស្រឡាញ់រកអ្នកដែលស្អាតៗ ឬអ្នកមាន វាជាការពិត អ្នកណាក៏ស្រឡាញ់ និងចាប់អារម្មណ៍អ្នកស្អាត និងអ្នកមានដែរ តែមិនមែនមានន័យថា គ្រប់មនុស្សទាំងអស់ សុទ្ធតែជ្រើសយកអ្នកស្អាត ឬអ្នកមានមកធ្វើជាគូប្រចាំជីវិតនោះឡើយ។

83701482_164972781493576_604181141246705664_n

អ្នកដែលស្អាតៗ មានទ្រព្យស្ដុកស្ដម្ភ យើងអាចរកបានយ៉ាងងាយ តែមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែប្រាថ្នានោះទេ ពេលខ្លះ យើងបានជួបមនុស្សដែលស្អាត ហើយជាអ្នកមានទៀត តែដល់ពេលដែលបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នា ទើបដឹងថា ការពិតទៅ យើងមិនសក្តិសមជាមួយអ្នកនោះទេ ជាពិសេសគឺ គ្មាននិស្ស័យ អត់មានអារម្មណ៍ និងមនោសញ្ចេតនាជាមួយគ្នា។

82799247_185525249225983_3258930792323088384_n


ដល់ពេលដែលអ្នកបានជួបមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដ ជួបមនុស្សដែលមាននិស្ស័យជាមួយនឹងគ្នា អ្នកនឹងលែងខ្វល់ហើយថា ម្នាក់នោះស្អាតឬអត់ ម្នាក់នោះមានឬក្រ សំខាន់ម្នាក់នោះល្អ យើងស្រឡាញ់គេ ទោះបីគេមិនបានធ្វើអ្វីសោះដើម្បីយើង ក៏ធ្វើឱ្យយើងស្រឡាញ់គេងប់ងល់ ងើបមុខមិនរួចដែរ។ ជឿទៅថា ការស្រឡាញ់ពិតប្រាកដ អ្នកនឹងផ្ដោតតែលើអាកប្បកិរិយា អត្តចរិត ទឹកចិត្តរបស់ម្នាក់នោះតែប៉ុណ្ណោះ។ ដល់ពេលនោះហើយ ទោះមានអ្នកមាន ឬស្អាតជាងមនុស្សដែលអ្នកស្រឡាញ់ ឈរនៅចំពោះមុខអ្នកច្រើនយ៉ាងណា ក៏អ្នកមិនចាប់អារម្មណ៍ដែរ រឹតតែមិនអាចបំភ្លេច និងបោះបង់មនុស្សដែលអ្នកស្រឡាញ់បានឡើយ៕

83982649_2509842422474862_2164131108743020544_n

84038605_2589769944600243_178865888726876160_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ