ប្រពន្ធខ្ញុំធ្លាប់ជាសង្សារគេ! បើអ្នកជាស្វាមី មានប្រពន្ធធ្លាប់មានសង្សារហើយ តើអ្នកនឹងគិតបែបណា?

មកដល់សម័យនេះហើយ គ្មានទេពាក្យថា គេជាមនុស្សទី១សម្រាប់យើង ព្រោះសូម្បីតែយើងក៏មិនមែនជាមនុស្សទី១សម្រាប់គូជីវិតដែរ ទោះមិនដែលមានសង្សារ តែយ៉ាងហោចក៏ធ្លាប់ ស្រឡាញ់នរណាម្នាក់ ទាំងដែលគេមិនស្រឡាញ់យើងវិញក៏ថាបាន ហាមបដិសេធថាមិនធ្លាប់ វាពិបាកជឿបន្តិចហើយ។

44455892_1996702393708867_8364786994684887040_o

ជាកាពិតណាស់ ជាមនុស្សស្រីអាចនឹងរងពាក្យនិន្ទាច្រើនជាងមនុស្សប្រុស តែមិនមែនឱ្យតែមនុស្សស្រីទាំងអស់ សុទ្ធតែមិនល្អនោះទេ បើទោះជានាងធ្លាប់មានសង្សារច្រើនយ៉ាងណាក៏ដោយ តែសំខាន់គឺស្ថិតលើបច្ចុប្បន្នរបស់នាងបែបណា មានសង្សារ ឬនៅទំនេរ ជាពិសេសគឺ នាងស្រឡាញ់យើងទេ នាងព្រមទទួលយកយើងក្នុងពេលបច្ចុប្បន្ន និងរួមរស់ជាមួយយើងមួយជីវិតដែរទេ? រឿងហ្នឹង ត្រូវគិត កុំយកអតីតកាលមកប្រៀបធៀប ឬធ្វើជាបញ្ហាក្នុងការជ្រើសរើសមនុស្សម្នាក់ឱ្យសោះ។

44518076_1996711417041298_1337166788332355584_o

ស្រឡាញ់មនុស្សម្នាក់កុំខ្វល់ពីអតីតកាលរបស់នាង ក៏រឹតតែកុំខ្វល់ពីសម្ដីរបស់អ្នកដទៃ ជាពិសេសគឺ ញាតិបងប្អូនរបស់យើង អ្វីដែលសំខាន់គឺ ជឿជាក់ទុកចិត្ត និងឱ្យតម្លៃនាង ទទួលយកនាងឱ្យបាន។​ នាងអាចនឹងមានអតីត មានសង្សារច្រើន តែនាងបើដើរចេញពីអតីតកាលនោះហើយ ដូច្នេះ កុំធ្វើឱ្យខ្លួនឯងមន្ទិលសង្ស័យលើនាងទៀតអី បើទោះបីជាសង្សារអតីតរបស់នាងមកនិយាយពីនាងមិនល្អបែបណា ថាធ្លាប់ទាក់ទង ស្រឡាញ់គ្នាជាមួយនាងយ៉ាងណា តែសំខាន់ អ្នកជាបច្ចុប្បន្នរបស់នាង នាងបានជ្រើសយកអ្នក ដើម្បីសាងអនាគតជាមួយគ្នា ដូច្នេះ គ្មានរឿងអ្វីដែលត្រូវទៅស្ដាប់សម្ដីមនុស្សអតីតរបស់នាងនោះឡើយ។


64322181_2352645384781231_7518170106518568960_o

ត្រូវចាំថា អ្នកណាៗក៏ធ្លាប់មានអតីតកាលដែរ តែបើអ្នកប្រកាន់អតីតកាលរបស់គេ អ្នកនឹងមិនអាចជ្រើសដៃគូបានឡើយ ហើយបើអ្នកចូលចិត្តរំឭក សើរើ គាស់កកាយអតីតមិនល្អមកនិយាយ រាល់ពេលដែលឈ្លោះគ្នា​ នោះជីវិតគូរបស់អ្នក ក៏មិនអាចឋិតថេរបានដែរ៕

46445198_2038740956171677_5754514255399354368_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ