Update៖ ជំងឺ​រលាក​សួត​ថ្មី​ បានធ្វើឱ្យមនុស្ស៤១​នាក់​បាត់បង់ជីវិត និងកើនឡើងដល់ ១៣០០ ករណីក្នុងប្រទេសចិនស្ថានភាពយាប់យឺន

Update៖ ជំងឺ​រលាក​សួត​ថ្មី​ បានធ្វើឱ្យមនុស្ស៤១​នាក់​ហើយបាត់បង់ជីវិត និងឆ្លងដល់បារាំង-ម៉ាឡេស៊ី

ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស ​បានសម្លាប់​មនុ​ស្ស ៤១​នាក់​ហើយ និង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១២៨៧​នាក់ នៅក្នុង​ប្រទេស​ចិន​ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២០​។ នៅថ្ងៃនេះ ម៉ាឡេស៊ី រកឃើញជនជាតិចិន ៣នាក់ មានឆ្លងវីរុសកូរ៉ូណា និងកំពុងព្យាបាលនៅពេទ្យក្រុងកូឡាឡាំពួរ។

តួលេខ​អ្នកស្លាប់​បាន​ហក់​ឡើងដល់​៤១​នាក់ បន្ទាប់ពី​មាន​អ្នកជំងឺ​១៥​នាក់​បន្ថែមទៀត បាន​ស្លាប់​នៅក្នុង​ទីក្រុង​វូ​ហាន ជា​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​ដំបូង​គេ​។

ជំងឺ​រលាក​សួត​ថ្មី ​បាន​រាលដាលរហូតដល់ ៣០​ខេត្ត ក្នុងប្រទេសចិន ក្នុង​នោះ​ទីក្រុង​ចំនួន ១៣ របស់​ខេត្ត​ហ៊ុយ​បេ ត្រូវ​បាន​រដ្ឋាភិបាល​ចិន ​បិទ​មិន​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​ឡើយ​។ គួរបញ្ជាក់​ថា​ខេត្ត​ហ៊ូ​ប៉ី ដែល​គេ​ស្គាល់​ថា​ជា​ជម្រក និង​ប្រភព​ដ៏​ធំ​របស់​កូរ៉ូណា​វីរុស បច្ចុប្បន្ន​ស្ថិតិ​នៃ​ករណី​ឆ្លង​មាន​ដល់​ទៅ ៧២៩​ករណី​ឯណោះ​។

ឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត យ៉ាងឆាប់រហ័សបំផុត

ឆ្លើយតប​ទៅ​ការ​រាលដាល​ដ៏​លឿន​ពី​វីរុស​អម្បូរ​ជាមួយនឹង​វីរុស​សារស៍នេះ ក្រសួង​សុខាភិបាល​ចិន​បានសម្រេច​សាងសង់​សាល​សម្រាប់​ដាក់​អ្នកជំងឺ​មួយ​ដែល​អាច​ដាក់​អ្នកជំងឺ​ប្រមាណ ១០០០​នាក់។

យោង​ទៅតាម​ការចុះផ្សាយ​ វីរុស​នេះ​បាន​ពង្រីក​ខ្លួន​ដល់​ប្រទេស​​អឺរ៉ុប ដែល​នៅ​ក្នុង​នោះ​ប្រទេស​បារាំង​រកឃើញ​៣​ករណី​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង​និយាយ​នៅ​យ​ប់ថ្ងៃ​សុក្រ ថា​ករណី​ទី​មួយ​រកឃើញ​នៅ​ទីក្រុង Bordeaux និង​ពីរ​ករណី​ទៀត​រកឃើញ​នៅក្នុង​ទីក្រុង​ប៉ារីស​។ រីឯ​នៅ​អាមេរិក​វិញ មន្ត្រី​សុខាភិបាល​និយាយថា ស្ត្រី​ម្នាក់​មាន​អាយុ ៦០ ឆ្នាំ​នៅ​ទីក្រុង​ឈី​កា​ហ្គោ បាន​ក្លាយជា​អ្នកជំងឺ​ទី​ពីរ នៅលើ​ដី​សហរដ្ឋអាមេរិក ដែល​បាន​ឆ្លង​វីរុស​ថ្មី ខណៈ​មនុស្ស​៥០​នាក់​សង្ស័យថា​បាន​ឆ្លង កំពុង​ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​ស្ថានភាព​សុខភាព​។ ក្រៅពី​នោះ​ជំងឺ​រលាក​សួត​ថ្មី​បាន​រាតត្បាត​ដល់​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​មាន ថៃ​ សិង្ហ​បុរី​ ជប៉ុន​ កូរ៉េខាងត្បូង​ វៀតណាម​ អូស្ត្រាលី​ នេ​ប៉ាល់ និង​កោះតៃវ៉ាន់​៕

ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស ​បានសម្លាប់​មនុ​ស្ស ៤១​នាក់​ហើយ និង​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​ ១៣០០ នាក់ នៅក្នុង​ប្រទេស​ចិន​។

ក្នុងនោះមានប្រទេសផ្សេងៗដូចជា

China          1320 case

USA             2 case

Japan .        2 case


South Korea 2 case

Thailand 5 case

Vietnam 2 case

Singapore 3 case

Taiwan 3 case

Hongkong 5 case

Macao 2 case

Malaysia 3 case

Nepal 1 case

ប្រភព​ https://www.dailymail.co.uk/health/article-7926493/France-confirms-2-cases-virus-China-1st-Europe.html?ito=social-facebook&fbclid=IwAR20jHRV2KMxWzaLUsPS0A8WJftn1TyDDaNjvidr1qmmIryiP4IdfT-OeDo