២០២០ពិតជាឆ្នាំដ៏កាចសាហាវ! គ្រាន់តែចូលឆ្នាំ២០២០ភ្លាម សកលលោកទទួលរងនូវវិបត្តិធំៗផ្ទួនៗគ្នា

ចូលដល់ឆ្នាំថ្មី មនុស្សគ្រប់គ្នាតែងតែរំពឹងថា នឹងទទួលបាននូវអ្វីដែលល្អៗ និងនាំតែលាភសំណាងចូលមកក្នុងជីវិតសម្រាប់ឆ្នាំថ្មីនេះ ប៉ុន្តែពិភពលោកបែរជាទទួលបាននូវវិវិបត្តិជាបន្តបន្ទាប់ សុទ្ធតែជាបញ្ហាធំៗ ដែលនឹកស្មានមិនដល់។

១. ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី

នៅក្នុងកំឡុងខែវិច្ចិកា ឆ្នាំ២០១៩កន្លងទៅនេះ មានសោកនាដកម្មភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីបានកើតឡើង ហើយអូសបន្លាយរហូតដល់ខែមករា ដើមឆ្នាំ២០២០។ភ្លើងឆេះព្រៃនៅ នៅរដ្ឋ ញ៉ូវ​សៅវ៉េល ប្រទេសអូស្ត្រាលី នេះដែរ បានរាលដាលកើនឡើងដល់ទៅជាង ៣ លានហិចតា ហើយតាមប្រភពប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សោកនាដកម្មនេះបានសម្លាប់មនុស្សអស់ ២៧នាក់ និងឆក់យកជីវិតសត្វជាង ៥០០ លានក្បាល ដែលក្នុងនោះមានសត្វបក្សី ហើយនិងសត្វល្មូនផងដែរ ដែលត្រូវបានស្លាប់ដោយសារតែភ្លើងឆេះនេះផ្ទាល់ និងស្លាប់ដោយប្រយោល។

72484049_10157865593206095_5053374760021393408_n 768x658

74364998_10157865593161095_4867599608945049600_n 768x511

២. បញ្ហា អ៊ីរ៉ង់ - អាមេរិក

គ្រាន់តែឈានចូលឆ្នាំ២០២០ភ្លាម អាមេរិក និងអ៊ីរ៉ង បានបញ្ចេញចង្គោមដាក់គ្នា បើកការវាយប្រហារយ៉ាងសន្ធោសន្ធៅផ្អើលអស់ពិភពលោក និងបណ្ដាលឱ្យស្លាប់ និងរបួសប្រជាជន និងទាហានរៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថា អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់កម្ទេចមូលដ្ឋានទ័ពអាមេរិក​ Al-Assad និងមូលដ្ឋាន Irbil នៅអ៊ីរ៉ាក់។ ចំណែកលោក Soleimani មេបញ្ជាការយោធាអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកទៅលើក្បួនរថយន្តរបស់លោកនៅឯអាកាសយានដ្ឋាន Baghdad ។ ហើយក្នុងការផ្ទុះអាវុធនេះដែរ ក៏បានបាញ់ទម្លាប់យន្តហោះអ្នកធ្វើដំណើរឆ្លងកាត់ទៅនោះ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ចេញពីទីក្រុងតេហេរ៉ង់ ដែលមានអ្នកធ្វើដំណើរប្រមាណជា ១៨០នាក់​ ស្លាប់ទាំងអស់​។

81524534_591196978108169_3619234340359110656_n

81905861_3091386974218936_1751520030182342656_n


៣- ការផ្ទុះឡើងនៃជំងឺរលាកសួតថ្មី វីរុសកូរ៉ូណា

មកដល់ពេលនេះ ស្ថានភាពជំងឺរលាកសួតថ្មីដែលមានឈ្មោះថា កូរ៉ូណា កាន់តែមានការកើនឡើងគួរឱ្យព្រួយបារម្ភ និងបានរីករាលដាលកាន់តែខ្លាំងឡើងហើយ។ គួរបញ្ជាកផងដែរថា ជំងឺនេះ មានប្រភពមកពីទីក្រុង Wuhan នៃប្រទេសចិន និងកំពុងតែរាតត្បាតទៅកាន់ប្រទេសផ្សេងៗជាបន្តបន្ទាប់។ ជំងឺនេះដែរ កំពុងតែចម្លង និងសម្លាប់មនុស្សអស់ប្រមាណជា ៨០នាក់ហើយ ដែលក្នុងនោះដែរ អ្នកកំពុងតែកើតជំងឺនេះ បានកើនដល់ប្រមាណជា ជិត៣០០០នាក់។ តាមការសន្និដ្ឋាន វាអាចនឹងរីករាលដាលជាបន្តបន្ទាប់ទៀត ប៉ុន្តែក៏មានការព្យាយាមស្រាវជ្រាវ ទប់ស្កាត់ ក៏ដូចជាការបិទច្រកចេញចូលជាច្រើនកន្លែងផងដែរ។ យ៉ាងណាមិញ នៅគ្រប់បណ្ដាលប្រទេសនានា ក៏បានធ្វើការទប់ស្កាត់ និងត្រួតពិនិត្យយ៉ាងដិតដល់ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានប្រទេសប្រមាណជាជាង១០ប្រទេសដែលកើតមានជំងឺនេះ ក្នុងនោះ ក៏មានប្រទេសថៃ វៀតណាម ដែលជាប្រទេសជិតខាងយើងផងដែរ។ ចំណែកឯប្រទេសកម្ពុជាយើង នៅមិនទានបានរកឃើញនៅឡើយទេថា មានជំងឺនេះចូលមកដល់ឬមួយក៏អត់។

23873258 7929657 Image A 2_1579998660682

83034190_2473000573017289_9076799848312733696_n

83145029_693979327672821_1770753718367551488_o

Https___s3 Ap Northeast 1.amazonaws.com_psh Ex Ftnikkei 3937bb4_images_4_8_8_0_24600884 2 Eng GB_Cropped 15799901551811739

វិបត្តិធំៗទាំង៣លើក ដែលបានកើតឡើង និងបានសម្លាប់ជីវិតមនុស្សសត្វជាច្រើននាក់/ក្បាល​ បានធ្វើឱ្យមានការសោកស្ដាយ និងសង្វេគចិត្តជាខ្លាំង។​ យ់ាងណាៗ ក៏សមបួងសួង កុំឱ្យមានបញ្ហាណាមួយកើតឡើងទៀតអី៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ