ជាមិត្តនឹងគ្នាក៏បានដែរ ឱ្យតែយើងអាចនៅក្បែរ មើលថែ យល់ចិត្ត និងធ្វើល្អដាក់គ្នារហូត

ពេលខ្លះ ទោះស្រឡាញ់ខ្លាំងប៉ុនណា តែក៏ព្រមធ្វើត្រឹមជាមិត្ត គឺមិត្តល្អ មិត្តយល់ចិត្ត មិនបាច់ក្លាយជាសង្សារ ជាស្នេហានឹងគ្នាក៏មិនអី សំខាន់ឱ្យតែបាននៅក្បែរគ្នា យល់ចិត្តគ្នា អាចមើលថែគ្នា ដឹងសុខទុក្ខគ្នា និងជាមនុស្សដែលស្និទ្ធស្នាលជាមួយគ្នា ជាមិត្តនឹងគ្នាក៏ល្អ មិនបាច់ត្រូវបែកគ្នា។

117f5865 155d 414f 8341 3198c3354fa3

អាចនិយាយបានថា យើងជា Friend Zone ស្រឡាញ់គ្នាបែកលាក់ទុកនៅក្នុងចិត្ត ហើយស្និទ្ធស្នាល ទៅណាមកណាក៏មិនភ្លេចគ្នា ជាពិសេសគឺ អាចដឹង និងក្បែរគ្នារហូតទៅ មិនថាឈ្លោះ ឬមានបញ្ហានឹងគ្នាយ៉ាងណាទេ ក៏មិនដាច់ទៅចាកចេញ ឬបោះបង់គ្នាដែរ។

53186652_398000351012612_7431822841476007816_n

ដឹងថា ការស្រឡាញ់នរណាម្នាក់ ជាពិសេសស្រឡាញ់មិត្តភក្តិខ្លួនឯង ការលាក់ពាក្យថាស្រឡាញ់នេះទុកវាពិបាក តែយ៉ាងណាក៏ល្អជាង បើឱ្យដឹងថាស្រឡាញ់ តែត្រូវបែកគ្នា។


ក្ដីស្រឡាញ់មួយនេះ មិនសុំអ្វីច្រើនទេ សុំត្រឹមតែអាចបានស្រឡាញ់អ្នក បាននៅក្បែរអ្នក ឃើញអ្នកមានក្ដីសុខ អាចជាមនុស្សម្នាក់ដែល រួមសុខ រួមទុក្ខជាមួយអ្នក ជាចំណែកដែលអាចជួយអ្នក និងកំដរអ្នកគ្រប់ពេលវេលា មិនថាយំ ឬសើច ក្លាយជាកម្លាំងចិត្តដល់អ្នក ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។ ក្ដីស្រឡាញ់នេះ មិនសុំអ្វទេ គឺសុំត្រឹមអាចបានធ្វើអ្វីៗដើម្បីអ្នក គឺគ្រប់គ្រាន់ណាស់ហើយ៕

Hqdefault

MV5BMjE5MmRkMDktNjY5Ny00YTU2LWFmM2EtZmZhM2QwM2M0ZTFkXkEyXkFqcGdeQXVyNzEyMTA5MTU@._V1_SY1000_CR0,0,1506,1000_AL_

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ