ជ្រាប​ជា​ដំណឹង! ​ព្រឹក​ថ្ងៃ​ទី ៣០ មករា​បងប្អូនអ្នក​បាត់ដំបង​រស់នៅ​តំបន់​ទាំង​នេះ​មេត្តា​កុំ​ចេញ​ពី​ផ្ទះ

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១ ស្ថិត​នៅ​ភូមិ​កំពង់​ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ ១៥៩D ស្ថិត​នៅ​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចាប់​ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម​ ស ខេង រហូត​មក​ដល់ ស្ពាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រាប​ថា៖ "ក្នុង​កំឡុង​ខែ​មករា ឆ្នាំ ១៩៧៩ ទីតាំង​វត្តសង្កែ​ត្រូវ​បាន​ដាក់​ជា​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់​ហើយ​បាន​ផ្ទុះ​ធ្វើ​ឲ្យ​គ្រាប់​រប៉ាត់រប៉ាយ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ កន្លង​មក​អង្គភាព​កំចាត់មីន​បាន​ធ្វើ​ការ​ប្រមូល​មួយ​ចំនួន​ហើយ។

83086847_2285349664900369_762479479565058048_o

83026438_2285349594900376_7159098372282908672_o

ដោយ​បច្ចុប្បន្ន​ការ​អភិវឌ្ឍ​និង​ការ​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ថ្មីៗ​នេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​ការ​កែលម្អរ​ច្រាំង​ស្ទឹង​សង្កែ និង​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ការងារ​អង្គភាព​កំចាត់មីន​ធ្វើ​ការ​ចុះ​ពិនិត្យ​ទីតាំង បាន​ឃើញ​ថា​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដោយ​មួយ​ចំនួន​ក្រុម​ការងារ​បាន​ធ្វើ​ការ​បោសសំអាត​និង​ប្រមូល​ចេញ​បាន ដោយ​ឡែក​គ្រាប់​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​ធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង។

83488603_2285349508233718_7023002412134694912_o

84735425_2285349778233691_4528706339735601152_o


83635282_2285349731567029_2649115805035266048_o

84322571_2740484482744072_8415604373421293568_o

83472663_3167367673291087_4252133758955683840_o

ដូចនេះ​រដ្ឋបាល​ក្រុង​បាត់ដំបង សូមជូន​ដំណឹង​ដល់​បងប្អូន​ដែល​រស់នៅ​ទីតាំង​ខាង​លើ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ជ្រាប​ថា​ ក្រុម​ការងារ​នឹង​អនុវត្ត​ការងារ​នេះ​នា​ថ្ងៃ​ទី ៣០ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ០៨៖០០ នាទី​ព្រឹក សូម​បងប្អូន​មេត្តា​កុំ​ចេញ​ពី​ផ្ទះ ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ជា​យថា​ហេតុ៕

ប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង | រូបភាព៖ ទំព័រ​បាត់ដំបង-Battambang