មនុស្សស្រីមួយចំនួនគឺបែបហ្នឹង អាងខ្លួនចេះធ្វើការរកស៊ី រកលុយបាន ព្រហើន ចង់ត្រួតត្រាលើប្ដី និយាយស្ដី បាត់បង់ភាពថ្លៃថ្នូរ

ពាក្យចាស់ពោលមិនខុសទេ " មនុស្សស្រីរៀនបានចេះដឹងច្រើន រឹងរូស រឹងក្បាល " តែសម័យនេះ បើកូនស្រីឱ្យនៅតែផ្ទះ មិនធ្វើអីទៀត ប្រាកដជាត្រូវប្ដីធ្វើបាប គ្រាំទ្រូងដូចជំនាន់ម៉ែៗយើងមិនខានទេ។ ប៉ុន្តែ បើទោះជាយ៉ាងណាក្ដី កូស្រី ត្រូវតែរឹងមាំ រៀនចេះដឹង និងត្រូវតែមានជំនាញ អាចធ្វើការរកលុយបានដោយខ្លួនឯង កុំដេកចាំប្ដីរកស៊ីចិញ្ចឹម មិនល្អឡើយ។

82200496_10157879697129921_3558263220848295936_o

ប៉ិន្តែមនុស្សស្រីមួយចំនួនតូច ពិតជាក្អេកក្អាង ព្រហើនខ្លាំងពិតមែន សម្អាងថាខ្លួនខ្លាំង ពូកែ ឆ្លាត ស្អាត អាចរកលុយបានច្រើន ក៏ចាប់ផ្ដើមចង់ត្រួតត្រាលើប្ដី មើលងាយប្ដី តាំងខ្លួនខ្លាំងតែឯង ធ្លាប់ឮទេថា " ប្រពន្ធមើលងាយប្ដីរាសីដាក់ ប្ដីលួចលាក់ក្បត់ប្រពន្ធ ក្ស័យធុនវិនាស " ពាក្យនេះ ថាជឿក៏បាន មិនជឿក៏បាន តែយាងណា ក្នុងនាមជាប្រពន្ធ ត្រូវទែចេះអត់ធ្មត់ អត់ធន់ មនុស្សស្រីដែលខ្លាំងពូកែពិតប្រាកដ ត្រូវចេះស្ងាត់ស្ងៀម មានហេតុផល មិនមែនមានរឿង មានបញ្ហា ក៏ចាប់ផ្ដើមបញ្ឆេះកំហឹង ប្រឹងជេរបញ្ចោរប្ដី ដាក់ផ្ដាសា ឬក៏និយាយពាក្យថា លែងក្បាលអ្ហែងចោល នោះឡើយ។

23031566_1694869887192674_7226316550024334958_n

ឃើញក៏ច្រើនហើយដែរ មនុស្សស្រីដែលចូលចិត្តជេរប្រទេចប្ដី ដាក់បណ្ដាសារប្ដី យ៉ាងណា ក៏នៅតែលែងប្ដីមិនដាច់ស្រេច នៅតែរួមរស់ជាមួយគេដដែល។ ពេលខឹងជេរសុទ្ធតែ អាឆ្កែ អាថោក ... ចុះឡើងៗ នៅតែនៅជាមួយឆ្កែ នៅតែរស់នៅជាមួយអាថោក ទៅណាអត់រួច សួរថា បើគង់តែលែងមិនដាច់ បើគង់តែអ៊ីចឹងដដែល តើប្រឹងជេរប្រទេចអីម្ល៉េះ? ប្រឹងឈ្លោះ ដាក់បណ្ដាសារ ឱ្យគេតៃហោង រន្ទះបាញ់ តិចចាញ់ពាក្យខ្លួនឯងទៅ។


83103395_10157895154784921_3354827688236810240_o

ត្រូវចាំទៅណាមនុស្សស្រី បើអ្នកចង់ឱ្យប្ដីអ្នកខ្លាច គោរពអ្នក អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ថ្លៃថ្នូរ អ្នកខ្ពង់ខ្ពស់ គេនិយាយលើហេតុផល ហើយក៏មិននិយាយច្រើនដែរ ទើបសម្ដីយើងមានតម្លៃ។ មនុស្សស្រីដែលជេរប្រទេច ដាក់ផ្ដាសាប្ដី ហែកកេរ្តិ៍គ្រួសារឱ្យអ្នកដទៃដឹងឮ គេហៅថា ស្រីកញ្ចើធ្លុះ ... ប៉ុន្តែ សម្រាប់ប្ដីដែលអស់កែ ចរិតដោក ចោលម្សៀត យើងប្រើច្បាប់ លែងលះឱ្យដាច់ស្រេចទៅ ក៏ចប់រឿងហើយ ត្រូវចាំថា ឈ្លោះជេរប្ដី នាំឱ្យយើងបាត់បងកិត្តិយស បាត់បង់តម្លៃ ភាពថ្លៃថ្នូរខ្លួនឯងវិញទេ៕

83946924_10157914831659921_4120659299582083072_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ