សារ​ពី​អ្នក​ជំនាញ៖ “កុំ​សូវ​ប្រើប្រាស់​ទឹក​អាកុល​ឬក្រដាសសើមសម្អាត​ដៃ​ពេក ប្រយ័ត្ននាំមេរោគចូលខ្លួនលើសដើម”

បរទេស៖ ទន្ទឹម​នឹង​វីរុស​ Wuhan ឬ​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត​ខ្លាំង​ឡើង មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ទិញ​ទឹក​លាង​ដៃ​ដែល​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​ដប​តូច​យ៉ាង​ទាប​តម្លៃ​ ១ ដុល្លារ​ឬ​ខ្លះ​តម្លៃ ៣ ដុល្លារ​ក៏​មាន។

Sanitiser 2 768x454

Sanitiser 1 768x512

ជុំវិញ​ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​តាម​គ្នា​នេះ បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​ទាក់ទង​ជំងឺ​ឆ្លង​ (NCID) លោក Kalisvar Marimuthu បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ទឹក​ធម្មតា​ជាមួយ​នឹង​សាប៊ូ​គឺ​លាង​បាន​ស្អាត​ល្អ​ជាង។

Image 01 Hand 3517277 1920_hires


Flushable Cleaning Wet Wipes Moist Toilet Paper

_72d0094e 5676 11e7 9966 951b4a7c425b

សារ​នេះ​ចង់​សំដៅ​ថា​មិន​ចាំ​បាច់​តែ​ចំណាយ​ច្រើន​ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​ដែល​មាន​ផ្ទុក​សារជាតិ​អាកុល​សុទ្ធ​តែ​ល្អ​នោះ​ទេ ព្រោះ​មេរោគ​ខ្លះ​មិន​អាច​ជម្រះ​អស់​តាម​រយៈ​ទឹក​អាកុល​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​លាង​ដៃ​ដោយ​សាប៊ូ​គឺ​មាន​ប្រសិទ្ធភាព​ជាង។

មួយ​ផ្សេង​ទៀត​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចៀស​​ការ​ប្រើប្រាស់​ក្រណាត់​សើម​សម្អាត​ដៃ នោះ​មិនមែន​ជម្រះ​មេរោគ​ទេ ពោល​គឺ​បន្ថែម​មេរោគ​ចូល​មក​ក្នុង​ខ្លួន​របស់​អ្នក​ថែម៕​

ប្រភព៖ Worldofbuzz