កាល​ផ្ទុះ​វីរុស SARS ប៉ះពាល់​សេដ្ឋកិច្ច​ពិភពលោក​ ៤០ ពាន់​លាន​ដុល្លារ តែ​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ​ខ្លាំងដល់ទៅ

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ចវិទូ​លោក Warwick McKibbin បាន​ធ្វើ​ការ​ព្យាករណ៍​ថា​ការ​កើត​មាន​វីរុស​កូរ៉ូណា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ច្រើន​ជាង​អំឡុង​ពេល​កើត​មាន​វីរុស SARS កាល​ពី​ឆ្នាំ ២០០៣ ដល់​ទៅ ៣ ឬ ៤ ដង​ឯ​ណោះ។

Ewe

Tacdong1

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg, សេដ្ឋកិច្ច​វិទូ​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ហាក់​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​រយៈ​ពេល ១៧ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នឹង​រុញ​ឲ្យ​ទំហំ​ប៉ះពាល់​ទាំង​មូល​ក៏​ខាតបង់​ធំ​ទៅ​តាម​នោះ​ដែរ។

លោក​ McKibbin បាន​ថ្លែង​ប្រាប់​ថា៖ "តួ​លេខ​នៃ​ការ​ស្លាប់​មិនមែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ទេ តែ​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទេ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត"។

Ew

E20203ap_Economy Down Arrow Photo


1580311374_13.bild

នៅ​ឆ្នាំ ២០០៣ អំឡុង​ពេល​កើត​មាន​វីរុស SARS ទំហំ​ខាតបង់​សរុប​ប្រហែល ៤០ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ឡែក​នៅ​ឆ្នាំ ២០២០ នេះ អាច​នឹង​ប៉ះពាល់​ដល់​ទៅ ១២០ – ១៦០ ពាន់​លាន​ដុល្លារ​ឯ​ណោះ។

960x0

កូរ៉ូណាវីរុសអាចប្យាបាលជា

គួរ​បញ្ជាក់​ថា​ប្រទេស​ចិន​មាន​ចំណែក GDP លើ​សកលលោក​សរុប​ត្រឹម ៤ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០០៣ តែ​មក​ទល់​ពេល​បច្ចុប្បន្ន​មាន​ដល់ ១៧ ភាគរយ។ ដោយ​ឡែក​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ​មិន​ត្រឹម​តែ​ចិន​មួយ​នោះ​ទេ ទៀត​សោត​សូម្បី​តែ​ហុងកុង កូរ៉េ​ខាង​ត្បូង វៀតណាម និង​ជប៉ុន​ក៏​ប្រឈម​រង​ផល​ប៉ះពាល់​ខ្លាំង​ដូច​គ្នា៕

ប្រភព៖ Zing​​