អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២៖ ពីសម្ព័ន្ធមិត្តឈ្លានពានជាមួយសូវៀតរហូតក្លាយជាមេនាំគ្រោះឲ្យហ៊ីត្លែរ (ភាគ១)

នាពាក់កណ្តាល​ឆ្នាំ​១៩៤១ ក្រោយ​ពី​ទទួលបរាជ័យ​មិន​អាច​ឈ្លានពាន​កាន់កាប់​ប្រទេស​អង់​គ្លេស​ ហើយ​ក៏​មិន​អាច​បង្ខំ​ឲ្យ​អង់គ្លេស​​ចូល​មក​ចរចា​ចែកអំណាច​គ្នា​គ្រប់គ្រង​អឺរ៉ុបបាន ហ៊ីត្លែរ ក៏​បាន​ផ្អាក​សកម្មភាព​យោធា​នៅ​អឺរ៉ុប​ខាង​លិច ហើយ​ងាក​ទៅរក​អឺរ៉ុប​ខាង​កើតវិញ​ម្តង។ គោលដៅ​របស់អាល្លឺម៉ង គឺ​ចូល​ឈ្លានពាន​សហភាព​សូវៀត។

Hitler Stalin Mussolini

តាមការពិត​ នៅមុនពេល​សង្រ្គាម​លោកលើកទី២​ចាប់ផ្តើម​ផ្ទុះឡើង ហ៊ីត្លែរ និង​ ស្តាលីន បាន​ព្រមព្រៀង​សហការគ្នា និង​បែងចែក​ដែនឥទ្ធិពលគ្នា តាមរយៈ​ការចុះ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា កាលពី​ខែ​សីហា ឆ្នាំ​១៩៣៩ ពោលគឺ​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​អាល្លឺម៉ង់​ចូល​ឈ្លានពាន​ប៉ូឡូញ។ នៅ​ខែ​កញ្ញា នៅពេល ហ៊ីត្លែរ ​បញ្ជូន​ទ័ព​​ចូល​ឈ្លានពាន​ប៉ូឡូញ​ពី​ទិស​ខាង​លិច កងទ័ព​របស់ ​ស្តាលីន ​ក៏​​វាយលុក​មក​លើ​ប៉ូឡូញ​​ចូល​តាម​ទិស​ខាង​កើត​ដែរដូចដែរបានរៀបរាប់ពីខាងលើ។

Poland 07 09 1939 Px400

ជាការពិតទៅ សហភាពសូវៀតក្នុងសម័យកាលដែលមានសង្គ្រាមលោកលើកទី២ ក៏មិននូវស្ងៀមស្ងាត់នោះដែរ នៅក្រោយពេលចូលលុកលុយប្រទេសប៉ូឡូញរួចមក សហភាពសូវៀត ក្រោមការដឹកនាំដោយ ហ្សូសេហ្វ ស្តាលីន ក៏បានបញ្ជាកងទ័ពរុស្សីចូលឈ្លានពានលើសាធារណរដ្ឋឡេតតូនី អេស្តូនី និងលីទុយអានីទៀតផង ស្របពេលដែល ហ៊ីត្លែរ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជាប់ដៃវាយជាមួយបារាំង និងអង់គ្លេស។ នៅពេលនោះ ទឹកដីមួយផ្នែកធំរបស់ប្រទេសហ្វ្រាំងឡង់ និងទឹកដីមួយផ្នែកទៀតនៃប្រទេសរ៉ូម៉ានី ក៏ត្រូវបានកងទ័ពរុស្សីឈ្លានពានដាក់បញ្ចូលជាទឹកដីនៃសហភាពសូវៀតផងដែរ។

Fសម្ព័ន្ធមិត្តចតុភាគី (អាល្លឺម៉ង់-អុីតាលី-ជប៉ុន-សហភាពសូវៀត)៖ នៅ​ចុងឆ្នាំ​១៩៤០ ហ៊ីត្លែរ បាន​ចេញ​បញ្ជា​អោយ​មេទ័ព​អាល្លឺម៉ង់​​រៀបចំ​គម្រោងការណ៍​ឈ្លានពាន​សហភាព​សូវៀត ក៏ប៉ុន្តែក្នុងពេល​ជាមួយគ្នា ហ៊ីត្លែរ​ បាន​ព្យាយាម​ទាក់ទាញ​ស្តាលីន អោយចូល​រួម​ក្នុង​បក្សសម្ព័ន្ធត្រី​ភាគី រួមជាមួយ​នឹង​អុីតាលី និង​ជប៉ុន ដើម្បី​បង្កើត​ជា​បក្សសម្ព័ន្ធ​ចតុភាគី​អាល្លឺម៉ង់-អុីតាលី-ជប៉ុន-សហភាពសូវៀត។ ស្តាលីន ក៏ដឹង​អំពី​ចេតនា​របស់ ហ៊ីត្លែរ​ ដែល​ចង់​លេបយក​ទឹកដី​សហភាព​សូវៀតដែរ។ ក៏ប៉ុន្តែ ស្តាលីន គិត​ថាការ​ចូល​ក្នុង​បក្ស​សម្ព័ន្ធ​ជាមួយ​ហ៊ីត្លែរ​​យ៉ាងហោចណាស់​ក៏​អាច​បញ្ចៀស​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់​បាន​មួយរយៈដែរ ដើម្បី​ទុកពេល​ឲ្យ​សូវៀត​អាច​ពង្រឹងកម្លាំង​ទ័ព​ទុក​ទប់ទល់​នឹង ហ៊ីត្លែរ

4nUktkqTURBXy9jYThmNzYyMWNkNDI4MzhmZDRiMzdjOTg3NmI1MTZkOS5qcGVnkpUDACzNBLDNAqOTBc0Djs0CXw

នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤០ ស្តាលីន​ក៏​បាន​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​​អោយ​ទៅ​ចរចា​ជាមួយអាល្លឺម៉ង់អំពីការចូល​ក្នុង​បក្ស​សម្ព័ន្ធ ​​ហ៊ីត្លែរ ។ នៅពេល​បើក​កិច្ចចរចា​ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​បាន​ប្រាប់​ទៅ​សមភាគីសហភាពសូវៀត​ថា បើមើល​ទៅលើ​ស្ថានភាព​យោធាបច្ចុប្បន្ន បក្សសម្ព័ន្ធត្រីភាគី​​ប្រាកដ​ជា​នឹង​ទទួល​ជោគជ័យ​ក្នុង​សង្រ្គាម​លោក​លើកទី២​នេះ គ្រាន់តែ​មិនដឹង​ថា​តើ​ជោគជ័យ​នេះ​នឹង​មកដល់​ឆាប់​ប៉ុណ្ណាតែ​ប៉ុណ្ណោះ ដូច្នេះ វា​ល្មម​ដល់​ពេល​​​ដែល​ប្រទេស​មហាអំណាច​ទាំង ៤ (អាល្លឺម៉ង់ -អុីតាលី-ជប៉ុន និង​សហភាព​សូវៀត) ត្រូវ​ធ្វើការ​បែងចែក​គ្នា ដើម្បី​ត្រួតត្រា​ពិភពលោក។


German Troops Warsaw

នៅ​ក្នុង​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​​ដែល​អាល្លឺម៉ង់​ដាក់​លើ​តុចរចា​ជាមួយ​សហភាព​សូវៀត ប្រទេស​ទាំង៤ ត្រូវ​បន្ត​កាន់កាប់​ទឹកដី​ដែល​ខ្លួន​កំពុង​កាន់កាប់​បច្ចុប្បន្ន ហើយ​អាច​ធ្វើការ​ឈ្លានពាន​វាតទី​ពង្រីក​ទឹកដី​​ទៅតាម​ទិសដៅ​រៀងៗខ្លួន គឺ​អាល្លឺម៉ង់ នៅ​អាហ្វ្រិក​ប៉ែក​កណ្តាល អុីតាលី នៅ​អាហ្វ្រិក​ខាងជើង និង​ខាង​កើត ជប៉ុន​ នៅ​អាស៊ីអាគ្នេយ៍ ចំណែក​សហភាព​សូវៀត​ នៅ​តំបន់​អាស៊ី​កណ្តាល​ចាក់ចុះ​ទៅ​ទិស​ខាង​ត្បូងសំដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា។ សំណើនេះ​មិនត្រូវ​បាន​សហភាព​សូវៀត​​ទទួល​យក​ទាំងស្រុង​នោះទេ ដោយ ​ស្តាលីន បាន​ទាមទារ​អោយ ហ៊ីត្លែរ​ កំណត់​អោយបាន​ច្បាស់លាស់ អំពី​ការបែងចែក​​ដែន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត ជាពិសេស ប្រទេស​ហ្វាំងឡង់ ប៊ុលហ្ការី និង​រូម៉ានី ដែល​​​អាល្លឺម៉ង់ និង​សហភាព​សូវៀត​កំពុងតែ​ប្រជែងគ្នា​កាន់កាប់។ ស្តាលីន​បាន​ផ្ញើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មីមួយ​ជា​សំណើតប​ទៅ​ហ៊ីត្លែរ​វិញ ក៏ប៉ុន្តែ ហ៊ីត្លែរ​មិនឆ្លើយតប ហើយ​ការចរចា​បង្កើត​បក្ស​សម្ព័ន្ធ​ចតុភាគី​ក៏​ត្រូវ​ជាប់គាំង។

4nUktkqTURBXy9jYThmNzYyMWNkNDI4MzhmZDRiMzdjOTg3NmI1MTZkOS5qcGVnkpUDACzNBLDNAqOTBc0Djs0CXw

ទីបំផុតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ កងទ័ពអាល្លឺម៉ង់បានវាយលុកចូលសហភាពសូវៀត  ក្នុង​ប្រតិបត្តិការ​ដែល​អាល្លឺម៉ង់​ដាក់​ឈ្មោះ​ថា “Barbarossa” ដោយធ្វើអោយ ស្តាលីន មានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រតិបត្តិការឈ្លានពាននេះ ត្រូវបានគេចាត់ទុកជាប្រតិបត្តិសឹកសង្គ្រាមធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសង្គ្រាមនាអំឡុងស.វទី២០។ ទាហានអាល្លឺម៉ងសរុបប្រមាណ ៣លាននាក់ ចែកចេញជា ១៤៧កងពល រថក្រោះអាល្លឺម៉ងប្រមាណ ៤០០០គ្រឿង យន្តហោះ និងឧទ្ធម្ភាចក្រប្រមាណ ៥០០០គ្រឿង បានបើកការវាយប្រហារចូលទៅកាន់សហភាពសូវៀត។ ដោយសារមិនបានត្រៀមខ្លួនទុកមុនបានល្អ កងទ័ពសហភាពសូវៀតមាននៅជួរសមភូមិមុខត្រូវបានចុះចាញ់គ្រប់ទិសទី និងបានធ្វើការដកថយជាលំដាប់។

91aIjUCmx9L

ត្រឹមរយៈពេលប្រហែល ១ខែប៉ុណ្ណោះ កងទ័ពអាល្លឺម៉ង បានវាយលើសហភាពសូវៀត អោយដកថយចម្ងាយប្រមាណ ២៤០០គីឡូម៉ែត្រ ពោលគឺវាយលុកទៅដល់ទីក្រុងម៉ូស្គូតែម្តង។  ក៏ប៉ុន្តែមិនយូរ​ប៉ុន្មាន រដូវ​ត្រជាក់​ក៏​ឈានចូល​មកដល់ ហើយ​​​កងទ័ពអាល្លឺម៉ង់​​ដែល​​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន ហើយ​មិនមាន​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​នៃ​រដូវរងារនៅសហភាពសូវៀតក៏​ចាប់ផ្តើម​ធ្លាក់ចុះ​ខ្សោយ​ ហើយ​​​​​ត្រូវ​បាន​កងទ័ពរុស្ស៊ី ដែល​ជា​ម្ចាស់ស្រុក​វាយទប់ជាប់​​​មិន​អោយ​ចូល​កាន់កាប់​​ក្រុងម៉ូស្គូ​បានឡើយ។(នៅមានត)

russia ukraine russian