ស្អាតខ្លាំងស្ទើរមើលច្រលំស្រុកគេ ស្ទឹងពពកខេត្តកោះកុង ​ទេសភាពស្អាតជាបាតុភូតធម្មជាតិកំពុងតែពេញនិយម

កោះកុង៖ ​ដូចដែលយើងបានដឹងហើយថា ​ស្រុកខ្មែរ ​គឺជាដែនដីសុវណ្ណភូមិ ​ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ​និងប្រាសាទបុរាណច្រើនកន្លែងពោរពេញទៅដោយភាពស្រស់ស្អាត ​និងមានតម្លៃមិនអាចកាត់ថ្លៃបាន ​ដោយគ្រាន់តែកន្លែងខ្លះមិនទាន់មានអ្នករុករកឃើញ ​ឬមិនសូវមានអ្នកទៅដល់តែប៉ុណ្ណោះ។

ជាក់ស្តែងថ្មីៗនេះ  ទីកន្លែងកម្សាន្តថ្មីមួយទៀតហើយ ​ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ​និងលាន់មាត់សរសើរមិនដាច់ពីមាត់នូវទស្សនីយភាពបែបបាតុភូតធម្មជាតិមួយកន្លែងមានឈ្មោះថា​​ « ស្ទឹងពពក » ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល​ ខេត្តកោះកុង​ ដែលជាតំបន់បាតុភូតធម្មជាតិកំពុងពេញនិយម។

ទោះបីជារូបភាពនេះត្រូវបានគេកោតសរសើរថាស្រស់ស្អាតខ្លាំងយ៉ាងណាក៏ដោយ ​ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមិនជឿថាទស្សនីយភាពដ៏ល្អឥតខ្ចោះនេះស្ថិតនៅស្រុកខ្មែរយើងឡើយ ដោយពួកគេយល់ថារូបភាពនេះគឺស្ថិតនៅបរទេសទៅវិញ ​ឯអ្នកមួយចំនួនទៀត បាននិយាយថា « ស្ទឹងពពក » នេះពិតជានៅស្រុកខ្មែរយើងមែន ​ដោយពួកគេថែមទាំងធ្លាប់បានទៅលេងទៀតផង ​តែស្ថានភាពផ្លូវពិបាកបន្តិចដោយមានដុំថ្មធ្លាក់មកតាមផ្លូវ​​ និងពពកអ័ព្ទមើលផ្លូវមិនឃើញ ជាពិសេស ទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយស្ថានីយអគ្គីសនី ហើយប្រសិនជាចង់ចូលទៅលេង ត្រូវស្នេីសុំជាមុនសិន និងត្រូវមានអ្នកនាំផ្លូវនាំចូលផងដែរ។

(Update)  តាមរយៈការស្រាវជ្រាវ ​និងសាកសួរពីក្រុមការងារ ​« ក្នុងស្រុក ​» បានរកឃើញថា ​«ស្ទឹងពពក» នេះពិតជាស្ថិតនៅស្រុកខ្មែរយើងមែន ​ដោយមានទីតាំងពិតប្រាកដគឺនៅ តំបន់​ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង គ្រាន់តែមិនសូវមានអ្នកស្គាល់ ​ឬទៅលេងដល់តែប៉ុណ្ណោះ ​ព្រោះតែស្ថានភាពផ្លូវមិនទាន់អំណោយផលនៅឡើយទេ ​ចំណែកឯស្ទឹងពពកពិតជាមានប្រាកដដូចរូបភាពខាងក្រោមមែន ​តែប្រសិនជាទៅខុសខែខុសរដូវក៏មិនអាចជួបទិដ្ឋភាពអស្ចារ្យបែបនេះដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន៖ River Cloud-ស្ទឹងពពក

ប្រភពរូបភាព៖ Cambodian Camping Travel & Tours/Makara Seang

72623098_2551465681596199_134876520148631552_o

72967608_2540054952737272_2545964584804548608_o

73237086_2540046662738101_1252891167683510272_o

73415952_2540051549404279_3573975070210523136_o

73460646_2574161242659976_7573521415941390336_o

74371757_2551465691596198_4604550797848477696_o

74410386_2578518045557629_5324327307375017984_o

74492762_2580672675342166_1310820939247648768_o

74645279_2579497815459652_3076356298120364032_o

74843783_2574161235993310_913633723902066688_o

74909771_2574160079326759_332722337507966976_o

75328693_2551480708261363_8380616337172463616_o

75341107_2586653851410715_4745926582768500736_o

75349191_2586653854744048_8293549958443827200_o

75371711_2574160085993425_7092625339536375808_o


75380103_2574160075993426_5970600180389511168_o

75402124_2586659838076783_2238328013106184192_o

75496108_2578929128849854_177345659282653184_o

75521915_2578518042224296_4931936200404500480_o

75552982_2578931402182960_6512055252718452736_o

75614094_2551480701594697_8998325409925824512_o

75614214_2578518875557546_4318360234809622528_o

76182561_2586653841410716_599148874094870528_o

76684279_2578929125516521_2547128855949213696_o

76747373_2578929138849853_6784975590878347264_o

76921558_2586659844743449_4747204494452850688_o

77029200_2578518048890962_5112066501733515264_o

77158259_2583035705105863_3024090222620049408_o

78402021_2607063009369799_772825832442822656_o

73236412_106742000759824_1431660380991520768_n

74234782_106741897426501_3194423866755645440_n

74226555_106741937426497_579275514955431936_n

73164044_106741957426495_3618852801234337792_n

74316230_106742030759821_7936328526184054784_n

73513656_114926859941338_8609426201561268224_n

75593791_117207259713298_3006354503063568384_n