មានគេសួរខ្ញុំថា ៖ ហេតុអីឧស្សាហ៍ឃើញទៅណាមកណាម្នាក់ឯងម៉េះ ញាំអីតែម្នាក់ឯង អត់អផ្សុកទេ?

តាមពិតទៅ វាពិតជាអផ្សុក ហើយក៏លើសពីឯកាទៅទៀត តែក៏អាចនិយាយបានថា ខ្ញុំទម្លាប់នឹងសភាពមួយនេះហើយ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ចថា ត្រូវតែគប្បីខ្លះជាមួយខ្លួនឯង ធំហើយ មិនមែនក្មេងទេ ត្រូវតែចេះកំដរខ្លួនឯង និងមើលថែខ្លួនឯង។

ជាការពិត មនុស្សយើងធំៗអស់ហើយ ប្រាកដជាដឹងច្បាស់ថា ខ្លួនឯងមានចំណង់ចំណូលចិត្តបែបណា។ ចង់ទៅណាក៏ទៅហ្នឹងទៅ ចង់ញ៉ាំអីក៏ញ៉ាំហ្នឹងទៅ ចង់ធ្វើអីក៏ធ្វើហ្នឹងទៅ កុំចាំអ្នកណាជូនទៅ កុំចាំគេ ព្រោះគេអាចនឹងចាំអ្នកផ្សេង ហើយជួនកាលអ្នកផ្សេងនោះ បែបមិនចូលចិត្តដូចគេផងក៏ថាបាន។

61513076_2262862100461612_8677749781096824832_n


ពេលខ្លះ ការដែលយើងចេះតែចាំអ្នកនេះ ឬអ្នកនោះ យើងអាចនឹងសាងកំហុសចំពោះខ្លួនឯងកាន់តែច្រើន ព្រោះបើគេមិនតាមយើង យើងប្រាកដជាត្រូវចាំគេមួយជីវិតមែនទេ។ ចាំគេធ្វើអី ព្រោះថាពេលខ្លះ យើងខ្លួនឯងជាអ្នកចង់ មិនមែនគេឯណា កុំចេះតែចាំគេ មិនមែនដកដង្ហើមជាមួយអ្នកណាទេ គេជាគេ យើងជាយើង ធ្វើនូវអ្វីដើម្បីខ្លួនឯងទៅ រៀនរស់នៅ ទៅណាមកណា ញាំអីដោយខ្លួនឯង ខ្លួនឯងស្រឡាញ់ខ្លួនឯង ខ្លួនឯងកំដរខ្លួនឯង មានតែខ្លួនឯងទេ ដែលអាចនៅក្បែរខ្លួនឯងបានគ្រប់ពេលវេលា។ ត្រូវចាំថា ជិវិតនេះ ទោះគ្មានអ្នកណានឹងដើរកំដរ ក៏យើងត្រូវតឬបន្តដំណើរទៅមុខជារឿយៗ កុំបង្អង់ កុំរង់ចាំអ្នកណាអី៕

61667962_2263561853724970_8351827330301165568_n

អត្ថបទ ៖ ភី អេច

អត្ថបទរក្សាសិទ្ធ ៖ ក្នុងស្រុក