មិនបាច់យកខ្ញុំប្រៀបនឹងអ្នកណាទេ ព្រោះមនុស្សមិនដូចគ្នាឡើយ

មិនបាច់ទេ​ កុំយកខ្ញុំទៅប្រៀបនឹងគេ ព្រោះដឹងតែខ្ញុំអន់ជាងគេហើយ កុំប្រៀបធៀប នាំតែពិបាកអី ព្រោះខ្ញុំព្រមចាញ់រួចស្រេចហើយ ...

ខ្ញុំត្រឹមមនុស្សធម្មតា កើតក្នុងគ្រួសារធម្មតា ជីវិតសាមញ្ញ ខ្ញុំមានត្រឹមក្ដីស្រឡាញ់ ដែលកើតឡើងដោយការពេញចិត្ត ជីវិតខ្ញុំ មិនបានទទួលមរតក ឬទ្រព្យសម្បត្តិ ពីឪពុកម្ដាយទេ អ្វីដែលខ្ញុំមាន វាក់ើតពីកម្លាំងញើសឈាម ចិត្ត គំនិត ការខិតខំរបស់ខ្ញុំដោយខ្លួនឯង ...

សុំទោស បើខ្ញុំល្អមិនគ្រប់គ្រាន់ នឹងអាចបំពេញបានតាមតម្រូវការរបស់អ្នក តែសុំបញ្ជាក់ថា គេមាន ១០០$ គេឱ្យអ្នក ២០$ តែខ្ញុំមាន ត្រឹមតែ ៥០$ប៉ុណ្ណោះ តែខ្ញុំហ៊ានឱ្យអ្នកទាំងអស់ បើទោះជាខ្ញុំអត់ក៏ខ្ញុំព្រមដែរ ព្រោះតែខ្ញុំ មិនអាចសម្លឹង មើលមនុស្សដែលខ្ញុំស្រឡាញ់ អត់ ខ្វះខាត លំបាកបានឡើយ អ្វីដែលខ្ញុំមាន ខ្ញុំឱ្យអ្នកទាំងអស់ហើយ នៅឡើយតែជីវិត បើអ្នកពិតជាត្រូវការ ខ្ញុំក៏មិនខ្លាចរអា នឹងការលះបង់មួយនេះដែរ ...


តែសុំម្យ៉ាង សុំកុំយកខ្ញុំទៅប្រៀបនឹងគេ កុំនិយាយថាគេល្អណាស់ គេមានគ្រប់យ៉ាង មិនខ្វះ មិនដូចខ្ញុំ ស្អីក៏អត់ ស្អីក៏គ្មាន កម្លាំងញើសឈាម ចិត្តគំនិតរបស់ខ្ញុំ សន្សំបានត្រឹមតែប៉ុណ្ណឹង ពីក្មេងកើតក្នុងគ្រួសារលំបាក បានប៉ុណ្ណឹង ខ្ញុំគិតថា ខ្ញុំល្អសមគួរហើយ ...

សុំទោសពិតមែន ដែលមិនអាចឲ្យអ្នកបានល្អជាងហ្នឹង សុំទោស ដែលខ្ញុំមិនមែនជាកូនអ្នកមាន គ្មានធនធាន បបូរហូរហៀរដូចគេ ...

រក្សាសិទ្ធ : TSR Sharing ( Panha RoTH )