ខានទៅលេងយូរ! ភ្នំប្រសិទ្ធិ៍ ប្រាសាទភ្នំរាប កន្លែងកម្សាន្តជិតភ្នំពេញនៅតែទីកម្សាន្តពេញនិយម ទទួលទានអាហារឆ្ងាញ់ពិសាដដែល!

នៅថ្ងៃសម្រាកពីការងារ មនុស្សគ្រប់គ្នាតែងតែជ្រើសរើសទីកម្សាន្តជិតឆ្ងាយដើម្បីធ្វើដំណើរកម្សាន្តលំហែរអារម្មណ៍ និងរំសាយពីទុក្ខកង្វល់នានាផងដែរ ​ជាពិសេសគឺរមណីយដ្ឋានក្បែរៗភ្នំពេញនេះតែម្តង។

ក្នុងចំណោមរមណីយដ្ឋានដែលនៅជិតភ្នំពេញ  ភ្នំរាប តំបន់ប្រសិទ្ធិ៍ គឺជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យអ្នកទេសចរមកសម្រាកលំហែរកាយបានយ៉ាងងាយស្រួល ។ ដោយនៅក្នុងបរិវេណនោះ មានសំណង់ប្រាសាទបែបវប្បធម៌ និងបែបសាសនា តួប្រាសាទភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ យ៉ាងស្រស់ស្អាតស្វាគមន៍ភ្ញៀវទេសចរចូលទៅថតរូបកម្សាន្ត និងគោរពបូជាតាមបែបសាសនាយើងដែរ ​ដោយគេបានដឹងថាសំណង់ប្រាសាទនេះ យកលំនាំរូបរាងទៅតាមផ្នែកខ្លះនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទៀតផង។

ក្រោយពីធ្វើដំណើរកម្សាន្តនៅក្នុងប្រាសាទ ​នៅបរិវេណជុំវិញប្រាសាទ ក៏មានតូបលក់ចំណីអាហារបែបស្រុកស្រែឆ្ងាញ់ៗជាច្រើនមុខ ឱ្យអ្នកទេសចរជ្រើសរើសទទួលទាន ​ដោយថែមទាំងមានកញ្ចុះអង្គុយកម្សាន្តទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាជួបជុំគ្រួសារ ​និងមិត្តភក្តិផងដែរ។

ដើម្បីធ្វើដំណើរទៅកាន់ ភ្នំប្រសិទ្ធិ៍ អ្នកត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ៥ ដល់ចំណុចផ្សារព្រែកព្នៅ គ.ម លេខ១១ មានផ្លូវបំបែកចូលខាងឆ្វេងដៃ (ច្រកផ្សារ) ចម្ងាយ ១៣ គ.ម៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

67269296_2560535603977961_2556708531394838528_n

67809154_2560535500644638_2894201868899057664_n (1)

67793360_2560534540644734_1124968079328018432_n


67608240_2560534910644697_41288534228729856_n

67539988_2560534753978046_2689759759162146816_n

67537696_2560535183978003_5054583844854824960_n

67402259_2560534713978050_8178004905705865216_n

67401706_2560535077311347_1492204546393374720_n

67347631_2560535240644664_3867965018981007360_n

67290999_2560535377311317_5287105523060047872_n

67517905_2560534557311399_1765392765958488064_n