ចំចំណុចស្រីៗ! ចំនូល​ចិត្តពណ៌ក្រចក បង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈយ៉ាងច្បាស់!

បច្ចុប្បន្ននេះ ការ​លាបថ្នាំ​ក្រចក​បានក្លាយ​ទៅជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​លើក​សោភ័ណភាព​ម្រាមដៃ​របស់​ស្ត្រី ។ ពណ៌​ថ្នាំ​ក្រចក ដែល​ស្ត្រី​ម្នាក់ៗ​ជ្រើសរើស​លាប​នោះ មាន​អត្ថន័យ​ដូច​ការ​ទស្សន៍ទាយ​ខាងក្រោម​។​

១. ពណ៌ ​ស៊ី​ជម្ពូ

Pink Nails Facebook Thecuddl

អាច​បង្ហាញថា ជា​ស្ត្រី​មាន​សមត្ថភាព​ពូកែ​ខាង​តាំងចិត្ត​ម៉ឺងម៉ាត់​ល្អ មាន​ភាព​ព្យាយាម​និង​អត់ធន់​យ៉ាង​ប្រសើរ ។ ជា​មនុស្ស​ដែលមាន​បំណង​ផ្តោត​ធ្វើ​អ្វីមួយ​ហើយ តែងតែ​ព្យាយាម​ធ្វើ​វា​រហូតដល់​ចប់​ចុង​ចប់​ដើម ទោះបីជា​ត្រូវ​ពុះពារ​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ។

មនុស្ស​នេះ​មិនចេះ​រាថយ​ទេ សូម្បី​តែមួយ​ជំហាន ។ ជា​មនុស្ស​មានចិត្ត​មេត្តា​សន្តោស​ប្រណី ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​អ្នកដទៃ ទើប​ក្លាយទៅ ជា​មនុស្ស​សំណព្វចិត្ត​ក្នុងចំណោម​មិត្តភក្តិ ។ ក៏ប៉ុន្តែ​តោង​ចាំ​ទុក​ថា​ចិត្តល្អរបស់​អ្នក​ប្រយ័ត្ន​នាំទុក្ខ​មកឱ្យ​ ខ្លួនឯង​វិញ​នៅ​ថ្ងៃក្រោយ ។

២. ពណ៌ ​ក្រហម

Header_image_Article_Main Red_Nail_Polish

ជា​សុភាព​ស្ត្រី​មាន​អារម្មណ៍​រីករាយ​ស្រស់ថ្លា​មិនចេះ​ស្គាល់ អ្វីដែល​ហៅថា កើតទុក្ខ ។ លក្ខណៈពិសេស​របស់​ស្ត្រី​រូបនេះ គឺ​ហ៊ានស៊ី​ហ៊ាន​សង​ដែល​ភាគច្រើន​គេ​ចាត់ទុកថា ជា​ស្ត្រី​មាន​អារម្មណ៍​ផ្លូវភេទ​ខ្ពស់ ។

ជា​មនុស្ស​មិនចេះ​នៅ​ស្ងៀម​មួយកន្លែង​និង​ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​ អ្នកជិតខាង​ព្រោះ​ជា​មនុស្ស​មាន​ទឹកចិត្ត ។ ក៏ប៉ុន្តែ​ចំណុច​ដែល​មិនសូវ​ល្អ​នោះ គឺ​ភាគច្រើន​ធ្វើ​អ្វីៗ​ទៅតាម​ទំនើងចិត្ត​ដែល​ខ្លួន ឯង​នឹក​ចង់ ។ ចំពោះ​រឿង​ស្នេហា​វិញ បើ​ដាក់ចិត្ត​ស្រឡាញ់​នរណា​ហើយ​រមែង​ស្មោះ​អស់ពីដួងចិត្ត ។

៣. ពណ៌​ផ្ទៃមេឃ

BUKB8122_1_1024x1024

ជា​សុភាព​ស្ត្រី​មានចិត្ត​ទន់ភ្លន់​មានការ​ស្រមើស្រមៃ​ជ្រាលជ្រៅ​ហើយក៏​ ជាមនុស្ស​រ៉ូ​មែន​ទិ​ក​ម្នាក់​ដែរ ។ ក៏ប៉ុន្តែ​ចំណុច​អាក្រក់​របស់​ស្ត្រី​ម្នាក់នេះ គឺ​មិនសូវមាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង ព្រោះ​ធ្វើ​អ្វីមួយ​រមែង​យឺតយ៉ាវ​និង ស្ទាក់ស្ទើរ​ជាពិសេស​រឿង​សម្រេចចិត្ត ។​ ជា​មនុស្ស​សម្បូរ​មិត្តភក្តិ​ច្រើន​ហើយ​ក្រែង​ចិត្ត​អ្នកដទៃ សូម្បីតែ​រឿង​កំប៉ិកកំប៉ុក​ក៏​មិន​ហ៊ាន​សម្រេចចិត្ត​ភ្លាមៗ​ដែរ ។​


៤. ពណ៌ ​ស្វាយ

Nail Polish Holographic Monroe 380x380

អាច​ពោល​បាន​យ៉ាង​រហ័ស​ថា ជា​សុភាព​ស្ត្រី​ម្នាក់​មាន​អារម្មណ៍​ស្រាល​ជាង​សំឡី​ប៉ះ​ខ្យល់​បន្តិច​នឹង ប៉ើង​ភ្លាម​មួយ​រំពេច ។ ក៏ប៉ុន្តែ​លក្ខណៈពិសេស​របស់​នាង គឺជា​មនុស្ស​សម្បូរ​ទៅដោយ​មន្ត​ស្នេហ៍​។ ក្រៅពីនោះ​ក៏​ជា​ស្ត្រី​មាន​ភាពម៉ឺងម៉ាត់ និង​ការជឿជាក់​លើ​ខ្លួនឯង​ខ្ពស់បំផុត​ទៀតផង ។

ទោះបីជា​មនុស្ស​មាន​ចរិត​ឆេវឆាវ​បន្តិច​មែន​តែ​ក៏មាន​អំណោយ​ពី​ធម្មជាតិ​ ខ្លះ​គួរឱ្យ​ទាក់ទាញ​ផងដែរ ។​ ​បើ​និយាយ​ពី​រឿង​ស្នេហា គឺ​សម្បូរ​ប្រុសៗ​តាម​សុំ​ស្នេហា​មិន​ដាច់ ហើយ​ធ្វើឱ្យ​ស្ត្រី​ខ្លះ​ក្របួច​មាត់​លួច ច្រណែន​ទៀតផង ។​

៥. ពណ៌ ​ទឹកក្រូច

4cf0cf991c8d3e706a2261a7f0daa3f2

សូម​សរសើរ​ព្រោះ​នារី​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់​ប្រសិនបើ​នាង ហាមាត់​ទទួលយក​អ្វីមួយ ហើយ​នោះ​ស្ត្រី​ម្នាក់នេះ​រមែង​ធ្វើឱ្យ​ដល់ទី​បំផុត ។ ជា​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់​នៅក្នុង​ឆាកជីវិត ហើយក៏​ជា​អ្នកតស៊ូ ក្រាញននៀល​ជាមួយ​ឆាកជីវិត​យ៉ាង​ស្វិតស្វាញ​ទៀតផង ។

តែ​គួរឱ្យ​សោកស្តាយ​ព្រោះ​ពេលខ្លះ​នាង​ឆាប់​ជឿ​ពាក្យសម្តី​អ្នកដទៃ​ពេក នេះ​ក៏​អាចជា​ចំណុច​មិនល្អ​មួយ​ដែរ ដែល​គួរ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​បន្តិច ហើយ​បើ​ដាក់ចិត្ត​ជឿ​ទៅលើ​នរណាម្នាក់​ហើយ​នោះ រមែង​ជឿ​បាក់ចិត្ត​ដក​មិន​រួច​ឡើយ ។​

៦. ពណ៌ ​លឿង

Cool Summer Nail Art Design Ideas 4

ភាគច្រើន​សុភាពនារី​ម្នាក់នេះ​ជាម​នុស្ស​ត្រចៀកស ប្រសិនបើ​នរណា​មានបំណង​ចង់​បោកប្រាស់ នាង​នោះ​គឺ​ងាយ​ដូច​គេ​បក​ចេក​អ៊ីចឹង ។ ក៏ប៉ុន្តែ​នាង​មនុស្ស​មានចិត្ត​ម៉ឺងម៉ាត់​ហ៊ាន​ប្រឈមមុខ​ជាមួយ​បញ្ហា​ដែល ចូលមក ព្រោះ មាន​អំណោយ​ពី​ធម្មជាតិ​នូវ​ភាពជា​អ្នកដឹកនាំ​នៅក្នុង​ខ្លួន​និង​ភាព​មាន​ភាព រ៉ូ​មែន​ទិ​ក​ទៀតផង ៕