អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

 

មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។

156169175536326973_2105421459695144_6124111769066536960_n

បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។

ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។

ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។


តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។

ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។ សត្វតោប្រៀបដូចជាសេចក្តីស្លាប់ដែលយើងគ្រប់គ្នាគង់តែបានជួបមិនដឹងថ្ងៃណា។

សត្វកណ្តុរ🐁🐀ស ខ្មៅប្រៀបដូចជាពេលវេលាវេនយប់ថ្ងៃ🌞🌄🌜🌃ដែលយើងត្រូវប្រឈបនឹងភាពចាស់ជរា នឹងជំងឺមកយាយីកាយ។

មានពេលខ្លះទោះខំគិត ខំរត់គេច🏃វាគង់នឹងមកដល់ដោយមិនអាចកែប្រែអ្វីបាន ដូច្នេះដើម្បីឲ្យផុតទុក្ខជីវិតរីករាយ យើងមកអង្គុយចុះញ៉ាំបាយជុំគ្រសារ👪🍚🍲🍛🍜🍼🍵☕🍶🍹🍻 គេងឆ្អែត⛺ រីករាយនៅអ្វីដែលយើងកំពុងមាន ស្គាល់ពាក្យថាគ្រប់គ្រាន់ វាជាសុភមង្គលពិតប្រាកដក្នុងជីវិត។

1561691755painting 1077860_960_720

ដកស្រង់ពីអត្ថបទអប់រំចិត្ត

បកប្រែថែមស្ករដោយ: សុខ គឹមទៀវ👸