Share ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ​ផង! នេះ​ជា​សំណេរ​ចេញ​ពី​ដៃ​របស់​លោក​តា​ស៊ីន ស៊ីសាមុត

លោក ស៊ីន-ស៊ីសាមុត (ឬស៊ិន ស៊ីសាមុត) (១៩៣៣-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាត លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក។ លោក សុីន-ស៊ីសាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ។

Untitled 11 12

1223456


កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុម​គ្រួសារ​របស់​លោក ទើប​តែ​ជួប​រឿងរ៉ាវ​ដ៏​អាក្រក់​មួយ ដោយ​បាត់បង់​នៅ​ចៅ​ប្រុស​លោក ស៊ីន សេដ្ឋកុល ដែល​ជា​បុរស​ស្នង​តំណែង​ត្រកូល 'ស៊ីន' នៃ​អធិរាជ​សំឡេង​មាស​ចុង​ក្រោយ​បង្អស់។

82746290_506071793371694_255325081213861888_n

យ៉ាងណាមិញ​ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្វែរ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​នៅ​ទឹក​ដៃ​សំណេរ​ផ្ទាល់​របស់​លោក​តា ស៊ីន ស៊ីសាមុត ជាមួយ​នឹង​ហត្ថលេខា​ ហើយ​ក្នុង​សំនេរ​នោះ​សោត​មាន​អត្ថន័យ​ខ្លឹមសារ​យ៉ាង​ដូច្នោះ​ថា៖ "សូម​ឧទ្ទិស​ឲ្យ​ចម្រៀង​ទាំង​អស់​នេះ បាន​បំរើ​អារម្មណ៍​អស់​លោក​អ្នក​ត​រៀង​ទៅ"៕​