ប្រវត្តិដ៏ជក់ចិត្ត និងមរណភាពដ៏អាថ៌កំបាំងរបស់រាជនីសំឡេងមាសតៃវ៉ាន់ ​Teresa Teng (មានវីដេអូ)

Teresa Teng (邓丽君 Deng Lijun)​គឺជារាជនីសំឡេងមាស​ ជនជាតិតៃវ៉ាន់​ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារខ្ទង់ឆ្នាំ​ 70s និង​ 80s ។ សំឡេងនាងប្រៀបបីដូចរង្វាន់ទេវត្តាប្រទាន​ ដែលផ្តល់ឱ្យនាងនូវសំឡេងពិរោះ​ ក្រអួនក្រអៅពីធម្មជាតិ​ ដោយកាលពីសម័យនោះគ្មានមេក្រូទំនេីប​ ឬបច្ចេកទេសសំឡេងណាជំនួយនោះទេ​ ការច្រៀង​ ការស្រែកលាន់ចេញពីបំពង់ក​ ខ្យល់ដង្ហេីម​ និងពោះ​ គឺជាសមត្ថភាពពិតៗដែលគ្មានអ្នកចម្រៀងណានៅសម័យនោះប្រៀបបាន​ ឬសូម្បីតែបច្ចុប្បន្នមានអ្នកចម្រៀងតៃវ៉ាន់​ និងចិនជាច្រេីននាក់ប្រឹងពត់សំឡេងយ៉ាងណាក៏បានត្រឹមតែប្រហែលតែប៉ុណ្ណោះ។

សមត្ថភាពដ៏ពិសេសមួយទៀតរបស់​ Teresa គឺនាងអាចច្រៀងបានច្រេីនភាសា​ ទាំងភាសាចិនកុកងឺ​ ទាជីវ​ តៃវ៉ាន់ហុកគៀន​ និងភាសាចិនតាមតំបន់ដទៃទៀត​ រួមទាំងភាសាបរទេសដូចជា​ អង់គ្លេស​ ជប៉ុន​ ឥណ្ឌូណេស៊ី​ ហេីយនាងថែមទាំងអាចនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញផងដែរ។

126c21b2 0497 11e8 82e3 6b95ccc67ee3_1320x770_122425

61rAHa2r4EL._SS500_

ដោយសារតែសំឡេងដ៏ពិរោះ​ និងការច្រៀងបានច្រេីនភាសាបែបនេះ​ Teresa បានក្តោបក្តាប់អ្នកគាំទ្រស្ទេីរពាសពេញពិភពលោក​ ជាពិសេសប្រទេសប៉ែកអាស៊ី​ ហេីយសូម្បីតែប្រទេសកម្ពុជាយេីងក៏មានអ្នកស្គាល់​ និងគាំទ្រនាងខ្លាំងដែរក្នុងសម័យនោះ​ រហូតមានបទចម្រៀងខ្មែរជាច្រេីនបទសុទ្ធតែយកភ្លេង​ Cover របស់​ Teresa ដូចជាបទ​ ក្រមុំខ្ញុំអ្នកណាសង​ Goodbye My Love ថ្ងៃនេះបងក្បត់​ និងបទចម្រៀងជាច្រេីនទៀតដែលច្រៀងដោយអ្នកនាង​ សុង​ សេងហ៊ន។

1431065930214

91PNKH4bMRL._SY355_

គួរឱ្យស្តាយ​ ពាក្យចាស់ពោលថាមនុស្សល្អ​ និងមនុស្សដែលមានសមត្ថភាពពិតកម្រមានជីវិតរស់នៅលេីលោកបានយូរណាស់​ ឬគេអាចថាជាមនុស្សឆាប់ផុតកម្មផុតពៀរ​ ដោយ​ Teresa Tang ត្រូវបានគេផ្តល់ដំណឹងថាបានទទួលមរណភាពដោយជំងឺផ្លូវដង្ហេីម​ហឺត (asthma)​ ក្នុងអំឡុងពេលសម្រាកលំហែកាយជាមួយមិត្តប្រុសជនជាតិបរទេសនៅខេត្តឈៀងម៉ៃ​ ប្រទេសថៃក្នុងសណ្ឋាគារមួយកន្លែងឈ្មោះ The Imperial Mae Ping ​ ក្នុងថ្ងៃទី​ ៨​ ខែឧសភា​ ឆ្នាំ​ 1995 (អាយុ​ ៤២ឆ្នាំ)​។

Teresa Teng Memorial

នៅក្នុងនោះ​មានមនុស្សមួយចំនួនបានដាក់ការសង្ស័យថាការស្លាប់របស់​ Teresa Teng អាចនឹងនឹងជាប់ពាក់ព័ន្ធជាមួយនឹងមិត្តប្រុសរបស់នាងឈ្មោះ Paul Quilery ដោយសាកសពរបស់នាងមានស្នាមរបួសដូចត្រូវគេទះកំភ្លៀងនៅលើថ្ពាល់ខាងឆ្វេង ​ជាពិសេសគ្រួសាររបស់ ​Teresa  Teng  ក៏បានដាក់បន្ទុក និងទម្លាក់កំហុសទៅលើ ​Paul  ដែរថាមិនបានមើលថែនាងឱ្យបានដិតដល់  ហើយពេលដែលពួកគេមានទំនាក់ទំនងនឹងគ្នា ​Paul  ជាមនុស្សដែលចូលចិត្តជក់បារីណាស់ ​បើទោះបីជាដឹងថា ​Teresa  Teng  មានជំងឺផ្លូវដង្ហើមក៏ដោយក៏គេមិនបញ្ឈប់ការជក់នោះដែរ ​ដែលធ្វើឱ្យជំងឺរបស់ ​Teresa  មួយថ្ងៃកាត់មួយថ្ងៃកោរ  តែ ​Paul  បានបកស្រាយថាមុននឹងធ្វើវិស្សមកាលនៅប្រទេសថៃ ​Teresa  បានជាសះស្បើយពីជំងឺជិតពីខែមកហើយ។

បញ្ហាមួយផ្សេងទៀត មានអ្នកខ្លះបាននិយាយថា ​ពេលដែល ​Teresa Teng  បញ្ជូនចេញពីសណ្ឋាគារទៅមន្ទីរពេទ្យនាងនៅមានដង្ហើម និងអាចមានសង្ឃឹមរស់រាន  តែអាចដោយសារតែខ្វះបច្ចេកទេស ​ឬការព្យាបាលខុសដែលអាចនាំឱ្យនាងបាត់បង់ជីវិត។

ចំណុចសង្ស័យជាច្រើនត្រូវបានគេរកឃើញ សូម្បីតែក្រុមគ្រួសារនាងក៏បានទាមទារឱ្យបេីកសំណុំរឿងបេីកការស៊េីបអង្កេតឡេីងវិញ​ដែរ តែយ៉ាងណាប៉ូលីសបានបិទសំណុំរឿងនេះដោយដាក់បន្ទុកថាការស្លាប់គឺដោយសារតែជំងឺតែប៉ុណ្ណោះ។


គួរឱ្យដឹងផងដែរថា ​ជារៀងរាល់ឆ្នាំថ្ងៃគម្រប់ការស្លាប់របស់ ​Teresa  Teng អ្នកគាំទ្រ ​និងទូរទស្សន៍ល្បីៗតែងតែរៀបចំកម្មវិធីពិសេសៗស្រាប់នាងយ៉ាងអធិកអធម ​ដូចជារៀបចំ ​Concert  ប្រជុំដោយតារាដែលមានសំឡេងស្រដៀង ​Teresa  ជាពិសេសក៏មានការបញ្ចាំង Hologram  ដែលជាកម្មវិធីរៀបចំកាត់តចេញជារូបភាពដូចជារូប ​Teresa  Teng  ពិតៗតែម្តងទៀតផង៕

By: កវីលាក់ស្នេហ៍ (រក្សាសិទ្ធ)

Dw Teresateng 150510e_2x

563308d19800c732b5f5456fe23a8765

Bp_teng_120318_69

7cn_teresatengresurrected00

1 1Z129140SV33

001ec949ff5c172408c31e

Teresa Teng Hologram

Zhu_tu__fu_ben__35_0