អ្នកទម្លាប់ស្រុះស៊ុបក្តៅៗ ហូបលើតុកញ្ចក់ សុំបញ្ឈប់ជាបន្ទាន់ បើមិនចង់កើតរឿងញញើតមួយនេះ

ស្រ្តី​ជនជាតិ​សិង្ហបុរី​មួយ​រូប​បាន​ចែកចាយ​រឿង​របស់​នាង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជុំវិញ​ហេតុការណ៍​ផ្ទុះ​ផ្ទាំង​កញ្ចក់​នៃ​តុ​មួយ​ជា​បំណែក​ជា​ច្រើនៗ អំឡុង​ពេល​ដែលប្រើប្រាស់ចង្រ្កានអគ្គិសនីដោតស្រុះស៊ុបនៅ​លើ​តុ​នោះ។

82987165_10156444244392134_6430754090195615744_n

82987165_10156444244392134_6430754090195615744_n (1)

82927372_10156444244092134_6056672136750170112_n

82450636_10156444244447134_2651295810175631360_n

បម្រុង​នឹង​បរិភោគ​អាហារ​ពេល​ល្ងាច ស្រាប់​តែ​ស្រ្តី​ឈ្មោះ Chu និង​មិត្តភក្តិ​របស់​នាង បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ញញើត​មួយ ដែល​ផ្ទៃ​កញ្ចក់​តុ​ទាំង​អស់​ផ្ទុះ​បែក​ខ្ចាយ រហូត​បំណែក​ខ្លះ​ទម្លុះ​ចាក់​ចូល​ផ្នែក​រាងកាយ​របស់​នាង​និង​មិត្តភក្តិ មើល​ហើយ​គួរ​ឲ្យ​ញញើត​ខ្លាំង​បំផុត។

83197437_10156444244037134_5779146876389425152_n

82447126_10156444244502134_6466454979346432000_n


82426854_10156444244647134_42047605273788416_n

83235851_10156444244127134_1135688489497526272_n 768x576

ក្រោយ​ពី​កើត​ហេតុការណ៍​នេះ​ហើយ នាង​មិន​ហ៊ាន​រើ​ខ្លួន​ចេញ​ពី​ទីតាំង​នោះ​ទេ ពោល​គឺ​ព្យាយាម​នៅ​មួយ​កន្លែង​និង​ខ្លះ​ឡើង​ទៅ​អង្គុយ​លើ​សាឡុង​ជាប់ ហើយ​ប្រញាប់​តេ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់​មក​ជួយ​នាង ព្រោះ​នៅ​លើ​ឥដ្ឋ​សុទ្ធ​តែ​អំបែង​កញ្ចក់។

មិន​ប្រាកដ​ថា​មក​ពី​គុណភាព​នៃ​តុ​កញ្ចក់​មាន​សភាព​អន់​ឬ​បែប​ណា​នោះ​ទេ ប៉ុន្តែ Chu បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​តុ​ទូ​ដែល​នាង​បាន​ទិញ​នោះ ដើម្បី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​លើ​ការ​ព្យាបាល​និង​ថ្នាំ​ពេទ្យ​ផ្សេងៗ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ព្រម​ផ្សង​តែ​លើ​ការ​ផ្លាស់ប្តូរ​តុ​ថ្មី​ឲ្យ​នាង​តែ​ប៉ុណ្ណោះ។

83817183_10156444244417134_3948148699732901888_n 768x432

Explode

83563916_10156444244582134_140456142227636224_n

បែបណាមិញ​នេះ​ជា​សារ​មួយ​ដែល​គ្រប់​គ្នា​គួរ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត ព្រោះ​ជា​ធម្មតា​កញ្ចក់​និង​របស់​ក្តៅ វា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ​នោះ​ឡើយ អ៊ីចឹង​គួរ​ប្រយ័ត្ន​ជៀសវាង​កើត​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​ដូច​ខាង​លើ៕