មនុស្សស្រីបើរៀបការ គួរតែគិតឱ្យបានច្បាស់ អាយុវ័យក្រាស់ចាំរៀបការ ក៏មិនហួសពេលដែរ សំខាន់ឱ្យតែ …

មនុស្សស្រីឥឡូវ ខ្លះរៀបការ ក្មេងៗជ្រុល អាយុមិនដល់ម្ភៃត្រឹមត្រូវផងក៏រៀបការទៅហើយ ខ្លះទៀតរៀបការ ចាស់ៗជ្រុល អាយុចង់ដល់ សែ ហា ហើយទើបរៀបការ ជួនកាលក៏រៀបការ ខ្លាចគេថាទៀត ខ្លះ រៀបការតាមគេតាមឯង ឃើញគេ Sweet Sweet ក៏ចង់ដែរ តែវានៅតែមិនសមតាមចិត្ត ព្រោះបើអ្នករៀបការមិនគិត ចិត្តមិនទាន់រឹងប៉ឹង នឹងអាចទប់ជំហរគ្រួសារ ធ្វើម៉េចនឹងអាចមានក្ដីសុខ សុភមង្គលបានទៅ ... ។

ខ្ញុំគិតថា មនុស្សម្នាក់ៗ គួរតែមានភាពជឿជាក់ឱ្យបានខ្ពស់ អំណត់អត់ធ្មត់ឱ្យបានខ្ពស់ ចេះរស់សម្របខ្លួន មាំមួន ចេះថែថួន ចេះបែងចែក វែកញែកខុសត្រូវ មានហេតុផលឱ្យបានច្រើន មានកាតព្វកិច្ច មានការងារឱ្យសក្តិសម ល្មមនឹងអាចផ្គត់ផ្គង់ មានវិន័យ របៀបរៀបរយអស់ហើយ ចាំសម្រេចចិត្តរៀបការ កុំឆាប់ពេក ហើយក៏កុំយូរពេក អ្នកត្រូវឱ្យច្បាស់លាស់ ប្រាកដប្រជា វានឹងមិនមានអ្វីជាវិប្បដិសារីទៅថ្ងៃក្រោយ ... ។

59986559_1374159296055264_6596639054450655232_n

មនុស្សស្រី កុំភ័យថាគ្មានអ្នកណាស្រឡាញ់ ដរាបណា អ្នកបំពេញតម្លៃឱ្យជីវិតអ្នកបានពេញលេញហើយនោះ គឺមានតែប្រុសល្អៗ ឈរតម្រង់ជួរគ្នា ចង់បានអ្នក កុំទម្លាក់តម្លៃខ្លួនឯង ព្រោះតែភាពបែកឆ្វេង ចង់បានស្នេហា ដែលគ្មានភាពប្រាកដប្រជា ស្រឡាញ់គ្នាត្រឹមមួយគ្រាពីរគ្រា តាមអារម្មណ៍ឆេវឆាវ តាមគេតាមឯងនោះឡើយ។


អ្នកជាអ្នកបង្កើត និងគ្រប់គ្រងស្នេហា កុំបណ្ដោយឱ្យស្នេហា បង្កើត ឬគ្រប់គ្រងអ្នក ...។ ពេលមួយ ដែលអ្នកមានឥទ្ធិពលលើស្នេហា នោះមានន័យថា អ្នករឹងមាំគ្រប់គ្រាន់ បើទោះជាគ្មានវាក៏គ្មានបញ្ហា ត្រូវចាំថា អ្នកមិនមែនរស់ ព្រោះស្នេហាទេ តែស្នេហារស់ព្រោះតែមានអ្នក ...៕

60333876_1373793649425162_5248292715354914816_n

អត្ថបទ ៖​ ភី ភេច

ក្នុងស្រុករក្សាសិទ្ធ