ហេតុអ្វីស្នេហាយើង ដើរដល់ផ្លូវមួយនេះ?

មិនមែនតិចឆ្នាំដែលបានស្រឡាញ់គ្នា មិនមែនតិចបញ្ហា ដែលបានតស៊ូឆ្លងកាត់ជាមួយគ្នា មិនមែនតតិចអនុស្សា ការចងចាំ ដែលបានសាងឡើងជាមួយគ្នា។ កន្លងមក មានទាំងស្នាមញញឹម មានទាំងទឹកភ្នែក ឈឺចាប់ប៉ុនណា ក៏នៅតែក្បែរគ្នា មិនបោះបង់គ្នាឡើយ ហើយក៏គ្មានថ្ងៃចោលគ្នាដែរ គឺនៅតែតស៊ូមកជាមួយគ្នា រហូតមកដល់ពេលនេះ ពួកយើងបានហែលឆ្លងរឿងរ៉ាវច្រើនណាស់ តែម្ដេចពេលនេះ ប្រែជាបែបនេះ យើងដើរដល់ផ្លូវមួយនេះដោយរបៀបណា?

26165625_919577671527318_6372248648555081284_n

តាំងពីស្រឡាញ់គ្នា មិនដែលគិតទេថាយើងត្រូវបែកគ្នា គិតមិនឃើញពីហេតុផលដែលត្រូវបែកឡើយ តែមកដល់ពេលនេះ ត្រូវបែកគ្នា នឹកមិនចេញទេថា ហេតុអ្វី យើងចាប់ផ្ដើមមកដល់ពេលនេះ យើងផ្ដើមឡើងដោយរបៀបណា?

ស្នេហាបែបនេះមែនទេ ត្រុវជួប ហើយក៏ត្រូវបែកបែបហ្នឹងមែនទេ? ហេតុអ្វី មិនអាចបន្តជាមួយគ្នា​រហូតដល់ជីវិតចុងក្រោយ ហេតុអ្វីទៅ?

48369238_1151674614984288_3617476255626035200_n


នៅតែគិត នៅតែនឹក នៅតែមិនអស់ចិត្ត គិតមិនយល់ ថាយើងដើរដល់ផ្លូវបែបហ្នឹងដោយរបៀបណា។ ពេលបែក មានសំណួររាប់រយប្រយោគ ចាក់ដោតពេញខួរក្បាល អារម្មណ៍មិនស្រឡះ មិនដឹងថា គួរតែប្រឈមមុខបែបណាបន្ត។ ចង់សួរខ្លួនឯង ចង់ត្រឡប់ក្រោយ ឬព្រមឱ្យបែកត្រឹមហ្នឹងមែនទេ?

ចុះអាចទេ ថ្ងៃក្រោយ យើងចាប់ផ្ដើមឡើងវិញម្ដងទៀត? ទីបំផុត ក៏បានត្រឹមបច្ចុប្បន្នគឺ យើងបេកគ្នា​ លែងហ៊ានរំពឹងនឹងអ្វីបន្តហើយ ហើយក៏គ្មានសង្ឃឹមថា នឹងអាចត្រឡប់ ឬចាប់ផ្ដើមជាថ្មីទៀតដែរ មានតែមួយឃ្លានគឺ ស្នេហ៍នេះត្រូវចប់ ចប់ទាំងមិនអស់ចិត្ត៕

14900398_698760770275677_6895427314964232431_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ