បន្ទប់គេងអ្នកមិនមែនជាគំនរសម្រាមនោះទេ! យល់ដឹងអំពីវិធី៥យ៉ាងដើម្បីធ្វើឲ្យបន្ទប់គេងអ្នកមានភាពកក់ក្តៅជាងមុន

ប្រសិនបើអ្នកចូលចិត្តចំណាយពេលនៅក្នុងបន្ទប់គេងច្រើន ការរៀបចំកន្លែងឲ្យមានភាពកក់ក្តៅគឺសំខាន់ណាស់។ ទោះបីជាពេលភ្ញៀវមកលេងគេមិនចូលមកមើលបន្ទប់គេងយើងក្តី យ៉ាងណាក៏គួររៀបចំបន្ទប់គេងខ្លួនឲ្យមានសណ្តាប់ធ្នាប់និងគួរឲ្យចង់នៅដែរ។ នេះគឺគន្លិះ៥យ៉ាងដើម្បីបង្កើនភាពកក់ក្តៅនៅក្នុងបន្ទប់គេង៖

១. ចាប់ផ្តើមពីគ្រែគេងទៅ

គ្រែគេងគឺជារបស់ដែលសំខាន់ជាងគេក្នុងបន្ទប់គេង អ្នកគប្បីជ្រើសរើសគ្រែដែលមានពូកទន់ ងាយស្រួលក្នុងការគេង ជៀសវាងពូកណាដែលរឹងពេកនាំឲ្យចុកខ្នងជាដើម។ បន្ថែមពីនេះទៀតអ្នកគួរជ្រើសរើសខ្នើយដែលស្រួលកើយ និងភួយដែលក្រាស់ល្មមដែលអាចផ្តល់ភាពកក់ក្តៅដល់អ្នក។

Young Woman Making Bed In Her Bedroom In The Morning.

២. ពណ៌ជញ្ជាំង

ពណ៌ជញ្ជាំងក៏ចូលរួមក្នុងការបង្កើនភាពកក់ក្តៅដល់បន្ទប់អ្នកដែរ ប្រសិនបើអ្នកលាបពណ៌ឆើតពេកវាអាចនឹងរំខានដល់ភ្នែករបស់អ្នក។ គប្បីជ្រើសរើសពណ៌ស្រាលៗ លាតៗដូចជាពណ៌ខៀវស្តើងឬពណ៌ត្នោត ចំណែកឯពណ៌ភ្លឺៗអាចប្រើក្នុងបន្ទប់ក្មេងតូចៗវិញល្អជាង។

2c0586f7a3186ba419859505d277439d

៣. ពន្លឺ

បន្ទប់អ្នកគួរមានពន្លឺចេញចូលគ្រប់គ្រាន់នៅពេលថ្ងៃ ចំណែកឯពេលយប់វិញគប្បីមានកូនអំពូលតូចមួយដាក់នៅក្បែរគ្រែដើម្បីកុំឲ្យងងឹតពេក។ ប៉ុន្តែជៀសវាងការបើកភ្លើងគេងពេលយប់ព្រោះវាអាចនឹងរំខានដល់ដំណេកនិងប៉ះពាល់ដល់សុខភាព។


Messy Bedroom

៤. ទូរទស្សន៍

ប្រសិនបើអ្នកមានទូរទស្សន៍គប្បីដាក់វាឲ្យឆ្ងាយពីគ្រែគេង។ មិនត្រឹមតែទូរទស្សន៍នោះទេ សូម្បីតែទូរស័ព្ទ ថេបប្លែតផ្សេងៗក៏ពុំគួរដាក់ជិតខ្លួននៅពេលគេងដែរ។

៥. ការសម្អាតជាប្រចាំ

ចុងក្រោយ អ្នកគួរសម្អាតបន្ទប់គេងអ្នកជាប្រចាំព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ព្យាយាមកុំគរចោលដើម្បីសម្អាតម្តងឲ្យហើយ គួរតែសម្អាតជារៀងរាល់ថ្ងៃបន្តិចម្តងៗប្រសើរជាង៕

Aid39370 V4 1200px Clean Your Room Fast Step 24 Version 2

ប្រភព៖ បរទេស

 

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: