សភាពទាំង ៨ ចំណុច ដែលមាននៅលើខ្លួនរបស់អ្នក បញ្ជាក់ថាសុខភាពល្អប្រសើរ

“អាយុវែងគ្មានជំងឺ” គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដ្បិតតែមនុស្សគ្រប់គ្នាមិនអាចសម្រេចដូចបំណងមែន ទោះជាមិនអាចអាយុវែង ក៏ត្រូវមានសុខភាពល្អដែរ ត្រូវទេ?

តាមរយៈការលើកកម្ពស់កម្រិតជីវភាពរស់នៅ បន្ថែមទៅលើការសង្កត់ធ្ងន់ចំពោះការចិញ្ចឹមបំប៉ន់ជីវិត មនុស្សកាន់តែច្រើនឡើងៗកំពុងតែសង្ស័យថាខ្លួនមានសុខភាពមិនល្អហើយ ដូច្នេះតើសុខភាពរបស់ខ្លួនអ្នកយ៉ាងដូចម្តេចទៅ?

ដើម្បីអាចប្រាកដថាអ្នកមានសុខភាពល្អឬអត់ អេដមីនបានរៀបចំចំណុចមួយចំនួនដែលគ្រូពេទ្យសុទ្ធតែស្ញើចសសើរ ជាលក្ខណៈពិសេសនៃសុខភាពល្អ អាចមកធ្វើការផ្ទៀងផ្ទាត់ បើអ្នកអាចបំពេញបានកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសុខភាពល្អ។

១. មុខរបួសឆាប់ផ្សះ

បើមុខរបួសងាយនឹងឆាប់ជា បញ្ជាក់ថាលក្ខណៈសមត្ថភាពនៃការបង្កកឈាម សមត្ថភាពនៃការសម្លាប់មេរោគនៃកោសិការឈាមសរ ព្រមទាំងសសៃឈាមសុទ្ធតែល្អ។ បើគ្រាន់តែមុខរបួសតូចមួយ ឬការរលាក់ស្រាលៗត្រូវការរយៈពេលយូរនៃការផ្សះរបួស ឬក៏ប៉ះទង្គិចបន្តិចបន្តួចបណ្តាលឱ្យមានស្នាមជាំលើស្បែក ដូច្នេះមើលទៅអ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយ។

Physical Health

២. ទម្ងន់នថេរ

ពេលដែលគីឡូរបស់អ្នកតាំងពីដើមមកមិនឡើងមិនចុះនៅនឹងថេរ ឬឡើងចុះតែបន្តិចបន្តួច នោះបញ្ជាក់ថា អ្នកមានសុខភាពល្អហើយ។ បើគីឡូរបស់អ្នកស្រាប់តែមានការប្រែប្រួល នោះបញ្ជាក់ថាសុខភាពរបស់អ្នកមិនល្អឡើយ ត្រូវធ្វើការយកចិត្តទុកដាក់ជាពិសេស។

៣. គេងបានគ្រប់គ្រាន់

ការគេងដែលប្រកបដោយសុខភាពល្អ គឺពេលគេងយប់ឡើងមិនសូវយល់សប្តិ មិនសូវងើបឡើងកណ្តាលយប់ គេងលក់ដល់ភ្លឺ នេះគឺជាសភាពនៃការគេងលក់ប្រកដដោយសុខភាពល្អ។ បើការគេងមិនសូវល្អវិញ រាល់យប់គេងភ្ញាក់ប៉ុន្មានដង ធ្វើឱ្យកម្រិតនៃការគេងថយចុះ ពេលយប់យល់សប្តិច្រើន ដ្បិតតែគេងបានយូរមែន ប៉ុន្តែពេលវេលានៃការសំរាករបស់ខួរក្បាល និងសរីរាង្គ បែរជាខ្លីទៅវិញ នេះក៏បង្ហាញថាសុខភាពមិនល្អដែរ។

៤. ក្រចកពណ៌ផ្កាឈូក

ក្រចកគឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសារពាង្គកាយខាងក្នុងរបស់មនុស្ស តាមរយៈក្រចកដៃ គឺអាចឆ្លុះបញ្ជាំងយ៉ាងពេញលេញអំពីការប្រែប្រួលនៃសុខភាពរបស់មនុស្ស។ សុខភាពនៃក្រចកដៃពាក់ព័ន្ធទៅនឹងសារជាតិបំប៉ន់ដែលនៅក្នុងខ្លួន ការស្រូបយកវីតាមីន ព្រមទាំងលំនឹងនៃការបញ្ចេញចោល។ ក្រចកពណ៌ផ្កាឈូកគ្មានគែមសរបញ្ជាក់ថាមានឈាមគ្រប់គ្រាន់ មិនខ្វះកាល់ស្យូម ក៏បញ្ជាក់ថាក្រពេញអង់ដូគ្រីនប្រក្រតីដែរ។

ម្យ៉ាងទៀត ក្រចកគឺជាផ្នែកមួយដែលបង្ហាញពីថ្លើម ពេលដែលក្រចកមានសុខភាពល្អក៏អាចឆ្លុះបញ្ជាំងឱ្យឃើញផ្នែកមួយទៀតថាគ្រឿងក្នុងរបស់យើងក៏មានសុខភាពល្អដែរ ថ្លើមត្រូវបានគេហៅថាជា “មេទ័ពនៃរាង្គកាយមនុស្ស” វាមានមុខងារសំខាន់ចំពោះសុខភាពរបស់មនុស្ស ថ្លើមល្អអ្វីៗក៏ល្អដែរ។

៥. សក់ទន់រលោង


ពេទ្យចិនយល់ថា “ក្រលៀនល្អ នោះនឹងធ្វើឱ្យសក់ស្អាត” ។ សក់ដែលលូតលាស់ សក់ដែលជ្រុះ សក់ដែលរលោង និងសក់ដែលក្រៀមក្រោះ មិនត្រឹមតែពឹងផ្អែកទៅលើការចិញ្ចឹមបំប៉ន់របស់ក្រលៀននោះទេ នៅមានពឹងផ្អែកលើសារជាតិចិញ្ចឹមរបស់ឈាមទៀតផង។

មនុស្សដែលមានសុខភាពល្អ ស្មារតី និងរចន្តឈាមគឺសម្បូរពេញលេញ សក់ក៏មានសំណើម និងរលោងដែរ។ ផ្ទុយមកវិញ ពេលដែលខ្វះឈាម ឬសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់ធ្វើឱ្យសក់ងាយជ្រុះ និងប្រែទៅជាស្កូវ។

Shutterstock_653372512

៦. ក្បាលពោះមានសាច់តិច

សាច់នៅលើក្បាលពោះដែលពិបាកនឹងជម្រុះចោលបានធ្វើឱ្យគ្រប់គ្នាឈឺក្បាលជាខ្លាំង។ ក្បាលពោះធំសម្បូរខ្លាញ់មិនមែនជារឿងតូចតាចឡើយ មិនត្រឹមតែប៉ះពាល់ដល់ភាពស្អាតនៅលើដងខ្លួន វាក៏ជាសញ្ញាមួយប្រភេទមុនពេលកើតមានជំងឺផ្សេងៗទៀតផង ដូចជា បណ្តាលឱ្យមានសម្ពាធឈាមឡើងខ្ពស់ ឈឺទ្រូង ថប់ដង្ហើម ស្ទះសសៃឈាម ទឹកនោមផ្អែមជាដើម។

វិទ្យាស្ថានស្រាវជ្រាវភាពចាស់ជរានៅអាមេរិកបានឱ្យដឹងថា នារីដែលមានក្បាលពោះធំប្រឈមនិងហានិភ័យនៃការស្លាប់ខ្ពស់ជាងមនុស្សទូទៅដល់ទៅ ២០ % ជាធម្មតាត្រូវយកចិត្តទុកដាក់នឹងរង្វង់ចង្កេះ មនុស្សប្រុសមិនអាចលើសពី 90 cm មនុស្សស្រីមិនអាចលើសពី 85 cm ឡើយ អាហារពេលល្ងាចកុំបរិភោគយប់ពេក ពុំដូច្នេះទេក្បាលពោះនឹងងាយឡើងសាច់ជាមិនខាន ត្រូវឧស្សាហ៍ហាត់ប្រាណ គ្រប់គ្រងទម្ងន់ឱ្យបានល្អ។

៧. អត្តចរិតរួសរាយ

អត្តចរិតរួសរាយនឹងអាចធ្វើឱ្យសារពាង្គកាយស្ថិតនៅក្នុងស្ថានភាពរីករាយមួយប្រភេទ មុខងារ និងអារម្មណ៍របស់សារពាង្គកាយសុទ្ធតែស្ថិតនៅភាពដែលល្អបំផុត។ សកម្មភាពអង់ស៊ីមនៃសារពាង្គកាយក៏ស្ថិតនៅក្នុងភាពល្អដែរ ដូច្នេះហើយមនុស្សប្រភេទនេះតែងមានសុខភាព និងអាយុវែងជាងគេ។

៨. បន្ទោរបង់ ម្តង ឬពីរដងជារៀងរាល់ថ្ងៃ

ការបន្ទោបង់ស្រួលឬអត់គឺជាបទដ្ឋានសំខាន់តែមួយគត់ អំពីការពិនិត្យមើលលើការរំលាយអាហារ និង សុខភាពនៃប្រពន្ធ័បញ្ចេញចោល។ ការបត់ជើងមិនស្រួល លាមកផ្ទុកច្រើន អាចបណ្តាលឱ្យកើតមានជាតិពុលមិនឈប់ឈរ បង្ករឱ្យមុខងារក្រពះពោះវៀនច្របូកច្របល់ បាត់បង់តុល្យភាពនៃក្រពេញអង់ដូគ្រីន និងបញ្ហាស្មារតីកត់ស្លុតជាដើម។

បើពេលព្រឹកព្រលឹមហូបទឹកចម្រុះមួយកែវ អាចជម្រុញការបន្ទោរបង់ និងអាចព្យាបាលការទល់លាមកបាន។ នៅអាចធ្វើឱ្យឈាមរត់ស្រួល ជម្រុញចរន្តឈាមបានល្អ មានសារសំខាន់ជាចម្បងចំពោះមនុស្សស្រីដែលចង់សម្រកទម្ងន់ ។

តើចំណុចទាំង ៨ ខាងលើ អ្នកមានចំណុចមួយណាខ្លះ? ត្រូវថែរក្សាសុខភាពឱ្យបានល្អ សូមចាំថា សុខភាពគឺលេខ១ អ្វីផ្សេងពីនេះសុទ្ធតែ0 បើគ្មាន១ទេ ទោះបីសូន្យច្រើនយ៉ាងណាក៏គ្មានន័យដែរ៕

អត្ថបទ ៖ បក្សីទេព / Knongsrok