នរណាមិនស្គាល់? នំបញ្ចុកទឹកម្ហិចមុខម្ហូបប្រចាំត្រកូលនៅខេត្តកំពត

អ្នកដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តកំពតហើយប្រសិនបើមើលរំលងនំបញ្ចុកទឹកម្ហិចដូចជាមិនសម!

4 100

នំបញ្ចុកទឹកម្ហិចគឺជាមុខម្ហូបប្រចាំតំបន់ដែលមានដើមកំណើតនៅក្នុងខេត្តកំពតផ្ទាល់។ សម្រាប់អ្នកដែលចូលចិត្តញុំានំបញ្ចុកគឺត្រូវម៉ាច់តែម្តង! មិនខុសពីនំបញ្ចុកសម្លប្រហើរនិងការីប៉ុន្មានទេ នំបញ្ចុកទឹកម្ហិចត្រូវបានផ្សំឡើងពីបន្លែបន្លុកគ្រប់ប្រភេទជាមួយនឹងសរសៃនំបញ្ចុកធ្វើថ្មីៗដ៏ស្អិតរមួត។

5df1f13a8f870


អ្វីដែលពិសេសនោះគឺនំបញ្ចុកទឹកម្ហិចមានទឹកស៊ុបថ្លារសជាតិឈ្ងុយឆ្ងាញ់ផ្សំឡើងពីសាច់ត្រីស្រស់ៗ ផ្អែមឆ្ងាញ់មិនអាចបំភ្លេចបាន ចំណែកឯតម្លៃវិញក៏ធូរថ្លៃថែមទៀត។ ចាំកាលទៀត? ទំនេរចុងសប្តាហ៍កុំភ្លេចមកដាក់នំបញ្ចុកទឹកម្ហិចមួយចាន អង្គុយមើលទេសភាពនិងស្រូបយកខ្យល់ធម្មជាតិផង៕

5df1f13a9034f

ប្រភពរូបភាព៖ Guidetrip.pro

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: