Cambodia CTF Challenge 2022 ជា​ព្រឹត្តិការណ៍​មួយ​ដែល​ផ្ដល់​ឱកាស​ដល់​អ្នក​មាន​សមត្ថភាព​ និង​ជំនាញ​ខាង​ផ្នែក​សន្តិសុខ​ព័ត៌មាន

បញ្ចេញ​សមត្ថភាព​ជំនាញ​ដោយ​ធ្វើការ​ជ្រៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដែល​ត្រូវ​បាន​រៀប​ចំ​ជាមុន​ ដូច​ទៅ​ប្រព័ន្ធ​ដែល​ដំណើរការ​ជាក់ស្តែង។

បេក្ខជននីមួយៗនឹង​ត្រូវ​បាន​ផ្តល់​ពេលវេលាប្រហែល ៤ ម៉ោង ទៅ ៦ម៉ោង ដើម្បី​ធ្វើការ​សម្រេច​បាន​គោលដៅ ដែល​ចាប់ផ្ដើម​ពី​ចំណុច​ងាយ​ស្រួល​ រហូត​ដល់​ចំណុច​លំបាក​ស្មុគស្មាញ និង​នៅ​ចុង​បញ្ចប់បេក្ខជន​ណា​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ទទួល​បាន​ជ័យជំនះ។

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត

១. ជា​ជនជាតិ​ខ្មែរ ដែល​មាន​អាយុ​ចាប់​ពី​ ១៥ឆ្នាំ​ ដល់ ៣៥ឆ្នាំ

២. មាន​ចំណេះដឹង​ពី​​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ព័ត៌មាន​

៣. យល់​ដឹង​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​នានា ដូច​ជា​ Window, Linux, …..

៤. មាន​ចំណេះដឹង​ពី​​មូលដ្ឋាន​គ្រឹះ​នៃ​បណ្ដាញ

៥. យល់​ដឹង​ពី​ប្រព័ន្ធ database ដូច​ជា MSSQL, MySQL, …..

៦. អាច​ប្រើ​ប្រាស់​ពាក្យ​បញ្ជា​នៅ​ក្នុង​ Linux, និង​ Command Lines

៧. យល់​ដឹង​អំពី Web Application

តម្រូវ​ការ​ឧបករណ៍​ និង​កម្មវិធី​សម្រាប់​ការ​ប្រកួត

បេក្ខជននីមួយៗ តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​ ដែល​អាច​យក​មក​ធ្វើការ​ប្រកួត​បាន ដែល​តម្រូវ​ការ​ទាប​បំផុត​សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ​នោះ​គឺ៖

១. កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​យ៉ាង​ហោច​ណាស់​ ៤GB RAM និង​មាន​ ១០+GB Storage Space

២. មាន​មុខ​ងា​រ Wireless and Ethernet Adapters

៣. អាច​ដំណើរ​ការ​នូវ​ Virtual Machine ដោយ​ប្រើ​ប្រាស់​ ២ GB RAM និង​ ១០ GB Storage

៤. មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Window, OSx ឬ​ Linux

ចំណែក​ឯ​កម្មវិធី​ជាក់លាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ផ្ដល់​ដោយ​ ក្រុម​ការងារ​ Cambodia CTF Challenge 2022 នៅ​ពេល​ក្រោយ។

ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​ និង​ការ​ជ្រើស​រើស

១. បេក្ខជន​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​ធ្វើការ​ចុះ​ឈ្មោះ​ និង​តេស្ត​បច្ចេកទេស​តាម​រយៈ Google Form (សូមចុច តំណរភ្ជាប់)។ ការ​ចុះ​ឈ្មោះ​ចាប់ផ្ដើម​ពី​ថ្ងៃ ទី ២៤ ខែ​ មិថុនា រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​ កក្កដា ឆ្នាំ២០២២ ហើយ​រាល់​បេក្ខជន​នីមួយៗ ត្រូវ​មាន​គណនី Gmail ដើម្បី​បំពេញ​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​។

២. ក្រុម​ការងារ​ Cambodia CTF Challenge 2022 នឹង​ធ្វើការ​វាយ​តម្លៃ​​នៃ​ការ​ធ្វើ​តេស្ត​ ហើយ​នឹង​អញ្ជើញ​បេក្ខជន​ដែល​ជាប់​សម្រង់​បញ្ជី (Short List) មក​ធ្វើការ​ប្រជុំ​គ្នា។

៣. នៅ​ក្នុង​ថ្ងៃ​ប្រកួត​ ក្រុម​ការ​ងារ​ នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បឋម​ដែល​ផ្ដោត​ទៅលើ​ Tool ដែល​ពួកគេ​នឹង​ប្រើប្រាស់​ក្នុង​ពេល​ប្រកួត​។ 


៤. បេក្ខជន​ដែល​ត្រូវ​ចូលរួម​ប្រកួត ទទួល​បាន​កញ្ចប់​វត្ថុ​អនុស្សាវរីយ៍​ និង​អាវ​យឺត​ដើម្បី​ពាក់​នៅ​ក្នុង​ថ្ងៃ​ប្រកួត។

វគ្គ​បណ្ដុះបណ្ដាល​មុន​ពេល​ប្រកួត

បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ទាំងអស់ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​នឹង​ចាប់ផ្ដើម​មុន​ពេល​ប្រកួត​។ វគ្គ​បណ្ដុះបណ្ដាល​ត្រូវ​បាន​ផ្ដោត​ទៅ​លើ៖

១. សិក្សា​អំពី​អ្វី​ដែល​ហេគឃ័រ​(Hacker)គិត​ និង​យល់​ដឹងអំពី​វិធីសាស្ត្រ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​ជំនាញ​ ការ​ពារសន្តិសុខ

២. ស្វែងយល់​អំពី Kali Linux ការ​ប្រើប្រាស់​ Tools និង​បច្ចេកទេស​ដែល​អ្នក​ជំនាញ​សន្តិសុខ​ប្រើប្រាស់

៣. យល់ដឹង​អំពី​វិធីសាស្ត្រ​ OSINT, Metasploit និង​កម្មវិធី​ដែល​ពេញ​និយម​ប្រើប្រាស់​ដូច​ជា​ nmap, net cat, nessus ជា​ដើម។

កាលបរិច្ឆេទប្រកួត

១. ថ្ងៃ​ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែ​ កក្កដា ឆ្នាំ​២០២២

២. អាហារ​សម្រន់ និង​ភេសជ្ជៈ នឹង​ត្រូវ​បាន​ផ្តល់​ជូន​បេក្ខជន​ដែល​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់

៣. ទីតាំង​នៃ​ការ​ប្រកួត​គឺធ្វើនៅសាលា CADT (Cambodia Academy of Digital Technology - CADT)

ពាន​រង្វាន់​នៃ​ការ​ប្រកួត

១. បេក្ខជន​ដែល​ទទួលបានជាលាភីលេខ ១ នឹង​ត្រូវ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ១២លាន​រៀល​ និង​ឯកសារ​បញ្ជាក់​ការ​ចូលរួម​ ក៏​ដូច​ជា​រង្វាន់​ផ្សេងៗ​ទៀត។

២. បេក្ខជន​ដែល​ទទួលបានជាលាភីលេខ ២ នឹង​ត្រូវ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ៨០ម៉ឺន រៀល​ និង​ឯកសារ​បញ្ជាក់​ការ​ចូលរួម​ ក៏​ដូច​ជា​រង្វាន់​ផ្សេងៗ​ទៀត។

៣. បេក្ខនជ​នទទួលបានជាលាភីលេខ ៣ នឹង​ត្រូវ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ៤០ម៉ឺន​រៀល​ និង​ឯកសារ​បញ្ជាក់​ការ​ចូលរួម​ ក៏​ដូច​ជា​រង្វាន់​ផ្សេងៗ​ទៀត។

លេខទំនាក់ទំនងព័ត៌មានបន្ថែម៖

☎️ (855) 86 211 536

📩 www.facebook.com/SalaCyber

នេះជាវីដេអូលំអិតពីកម្មវិធីនេះ

https://www.facebook.com/salacyber/videos/1257088888028555