ក្រុមហ៊ុន CBC ណែនាំសេវាវិភាគទិន្នន័យថ្មី “ផែនទីហានិភ័យឥណទាន” ដល់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា​

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២៖​ ក្រុមហ៊ុន​​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC))បានដាក់ឱ្យ ដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុង ប្រទេសដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បី តាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន។ ផែនទីហានិភ័យឥណទាន គឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពី ក្រុមហ៊ុន CBC​ ដែលបង្កើតឡើងក្នុង​ទម្រង់ជា ផែនទីអន្តរកម្ម​ និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើ ​ហានិភ័យ ឥណទានរបស់ស្ថាប័នខ្លួន ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

Photo_6273829467558359231_w (1)

ក្រុមហ៊ុន CBC តែងតែពង្រឹងបន្ថែមលើសេវាវិភាគទិន្នន័យ និងឧបករណ៍វិភាគ និងដំណោះស្រាយធុរកិច្ច តាមបច្ចេកវិទ្យា ដើម្បីបង្កើតគុណតម្លៃ ដល់សមាជិកជាស្ថាប័នហិរញ្ញវត្ថុទាំងអស់​ ព្រមទាំងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីនៃឌីជីថលនីយកម្ម និងការធ្វើ សេចក្តីសម្រេចចិត្ត ដោយផ្អែកលើការវិភាគទិន្នន័យ ច្បាស់លាស់ នៅក្នុងប្រទេស។ នៅឆ្នាំ ២០២០ CBC បានអភិវឌ្ឍន៍បន្ថែមលើសេវាវិភាគទិន្នន័យ (DAR) របស់ ខ្លួនឱ្យក្លាយជាទម្រង់របាយការណ៍ឆ្លាតវៃមួយអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុជាសមាជិក អាចអនុវត្តយុទ្ធសាស្ត្រ និងផែនការនៃការអនុវត្ត ទៅតាមស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ ផែនទីហានិភ័យឥណទាន ត្រូវ​បាន​បង្កើតឡើង ​ដើម្បី ប្រើប្រាស់ ជាមួយគ្នា​នឹង សេវាវិភាគទិន្នន័យ (DAR) ជាជាង ជាឧបករណ៍ដាច់តែឯង ដើម្បីឱ្យស្ថាប័ន​ហិរញ្ញវត្ថុ​អាចប្រើប្រាស់ ក្នុងការសម្រេចចិត្តលើ ផែនការយុទ្ធសាស្រ្ត របស់ស្ថាប័នដោយផ្អែកលើ ទិន្នន័យច្បាស់លាស់។

Photo_6273829467558359231_w (1)1

លោកអឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន​ CBC ថ្លែងថា៖ «រយៈពេលប៉ុន្មានឆ្នាំមុននេះយើងបាន សង្កេតឃើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញថាវិស័យហិរញ្ញវត្ថុនៅកម្ពុជា​បានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថលនិងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។ ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះយើង មានសមាជិកសរុប១៨០ ស្ថាប័នដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ​ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។​ ម៉្យាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការ លើសេវា និងផលិតផល របស់ខ្លួន ទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឲ្យពួកគេ មានតម្រូវការលើការវិភាគហានិភ័យលើកម្ចី នៅតាមតំបន់ ទាំងនោះ​។ ដូច្នេះហើយទើប ឧបករណ៍វិភាគនេះគឺបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់ សមាជិកយើង។»


Photo_6273829467558359233_w

ផែនទីហានិភ័យឥណទាន មិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារ ប៉ុណ្ណោះទេ ថែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការ​រៀបចំ​ រចនាសម្ព័ន្ធ​ប្រតិប​ត្តិការ​កម្ចី​ឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគ​កម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។

Photo_6273829467558359233_w1

ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្រ្តឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្រ្តទីផ្សារ និងការធ្វើ ផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។ ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិត ផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ(DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនី ដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន។

សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលមកកាន់យើង៖ bis@creditbureau.com.kh ឬចូលទៅកាន់៖ https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/