កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ

តាម​ក្បួន​ហុងស៊ុយ របស់​ទាំង ៣ ខាង​ក្រោម​នេះ មិន​គួរ​ដាក់​តាម​កាបូប​លុយ​នោះ​ទេ ព្រោះ​វា​ពុំ​បាន​នាំ​សំណាង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​ឲ្យ​អាប់​លាភ ស្រុត​យីអ៊ុន​របស់​អ្នក​ទៅ​វិញ៖

៣) វិក្កយបត្រ

Ice_screenshot_20211015 170819

កុំ​ទម្លាប់​រក្សា​ទុក​វិក្កយបត្រ​ផ្សេងៗ​នៅ​ក្នុង​កាបូប​លុយ ព្រោះ​វា​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់ ពី​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ។​ តាម​ក្បួន​វា​នឹង​បង្កើន​បំណុល​ បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន យក​ល្អ​គួរ​រក្សា​ទុក​ក្នុង​សៀវភៅ​ដាច់​ដោយ​ឡែក​ណា​មួយ ពោល​គឺ​កាបូប​លុយ សម្រាប់​តែ​ដាក់​លុយ​ប៉ុណ្ណោះ មិន​ដាក់​បំណុល​ឡើយ។

២) កាក់​បុរាណ

Ice_screenshot_20211015 170808


មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ជឿ​ថា ការ​ដែល​ដាក់​កាក់​បុរាណ ដែល​មាន​ចង​ខ្សែ​ច្រើន​កាក់​នៅ​ក្នុង​កាបូប​លុយ គឺ​អាច​នាំ​សំណាង ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​បន្ថែម។ តែ​យ៉ាង​ណា​តាម​ក្បួន គឺ​កាក់​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប្រមូល​ផ្តុំ​ទៅ​ជា​ថាមពល​អាក្រក់​ទៅ​វិញ ហើយ​នាំ​ឲ្យ​ម្ចាស់​កាបូប​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​អាជីព​ការងារ​ឡើយ។

១) យ័ន្ត​ដែល​គ្មាន​ប្រភព​ច្បាស់លាស់

Ice_screenshot_20211015 170812

ការ​ដែល​អ្នក​ទទួល​យក​យ័ន្ត​ពី​កន្លែង​សក្តិសិទ្ធ​ណា​មួយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ជាវ​បន្ត​ពី​អ្នក​ដទៃ ហើយ​យក​មក​ទុក​ក្នុង​កាបូប​លុយ នោះ​វា​ដូច​យក​មក​បន្សាប​លាភ​សំណាង​អ៊ីចឹង​ដែរ។

ដោយសារ​តាំង​តែ​ពី​បុរាណ​មក​ គេ​ដំណាល​ថា យ័ន្ត​មួយ​សម្រាប់​ជោគវាសនា​មនុស្ស​មួយ​ ដូច្នេះ​មិន​អាច​ចេះ​តែ​ប្រើ​ត​គ្នា​បាន​ឡើយ។ បើ​ប៉ះ​របស់​មិន​ល្អ ប៉ះ​របស់​ណា​ដែល​ខុស នឹង​នាំ​ឲ្យ​យីអ៊ុន​អ្នក​ស្រុត​ មិន​បាន​ឡើង​យីអ៊ុន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក