ចំណុចពិសេស ៥យ៉ាង ដែលអ្នកត្រូវដឹងពីស្រាបៀរ ABC Reserve

កាលពីកន្លងថ្មីៗនេះ ក្រុមហ៊ុន ABC ដែលជាម៉ាកយីហោដ៏ល្បីល្បាញទៅលើស្រាបៀរ ABC Extra Stout បានបង្ហាញពីផលិតផលថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve គឺដែលជាស្រាបៀរលាយវីស្គីរសជាតិស្រទន់ដ៏ប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា ។

ដ្បិតតែទើបនឹងបានចរាចរណ៍លើទីផ្សារត្រឹមតែរយៈពេលខ្លី តែ ស្រាបៀរ ABC Reserve បានផ្តល់បទពិសោធន៍រសជាតិថ្មីយ៉ាងប្រណីតទៅកាន់អតិថិជន និងធ្វើឱ្យរាល់ការជួបជុំកាន់តែរំភើបរីករាយទ្វេរដង។ ដោយនៅក្នុងនោះ ABC Reserve មានចំណុចពិសេសទាក់ទាញចំនួន ៥ ដែលអ្នកគួរតែដឹង និងត្រូវតែជ្រើសរើសសម្រាប់រាល់គ្រប់កម្មវិធីជួបជុំដ៏អស្ចារ្យរបស់លោកអ្នកដូចជា ៖

១. ABC Reserve គឺជាផលិតផលកែច្នៃថ្មីរបស់ម៉ាកយីហោដ៏ល្បីល្បាញ ABC ដែលជាស្រាបៀរលាយវីស្គីរសជាតិស្រទន់ដ៏ប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា

២. ផលិតដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីបែបលំដាប់ខ្ពស់ ដែលផលិតទៅតាមស្តង់ដារគុណភាពអន្តរជាតិ

៣. ស្រាបៀរប្រភេទថ្មីមានពណ៌មាសដ៏ប្រណីត មានរសជាតិដ៏ល្អឯក ផលិតកែច្នៃឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗ


៤. ផ្តល់នូវបទពិសោធន៍រសជាតិពិសេសថ្មី ធ្វើឱ្យអារម្មណ៍រីករាយស្រស់ថ្លា និងប្រែក្លាយរាត្រីធម្មតាៗទៅជារាត្រីដ៏អស្ចារ្យជាមួយនឹងរសជាតិស្រាបៀរស្រាលស្រទន់ មានក្លិនប្រហើរបែបវីស្គីប្រណីត

៥. ជាស្រាបៀរលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋាន បារ និងក្លឹបលំដាប់ខ្ពស់នានា នៅក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុងបាត់ដំបងប៉ុណ្ណោះ។

3

ជាមួយចំណុចពិសេសប្រណីតៗទាំងនេះ បញ្ជាក់បានថា ABC Reserve ពិតជាស្រាបៀរថ្មីដ៏ល្អឯក ដែលធ្វើឱ្យរាល់ការជួបជុំធម្មតាៗរបស់លោកអ្នកកាន់តែរំភើបរីករាយអស្ចារ្យទ្វេដង ជាមួយនឹងបទពិសោធន៍រសជាតិពិសេសថ្មី។

ដូច្នេះ កុំភ្លេច មកទទួលបាននូវរបទពិសោធរសជាតិថ្មីប្រណីត ល្អខុសប្លែកពីផលិតផលដទៃ ជាមួយនឹង ABC Reserve ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក