ក្នុង​ផ្ទះ​អ្នក មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៣ នេះ​ទេ? បើ​មាន ដូច​ផ្តុំ​លុយ​ទាំង​បាវ ហៅ​អី​បាន​ហ្នឹង

ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក មាន​សមាជិក​អ្នក​កើត​ឆ្នាំ ១ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ឬ​កាន់​តែ​ល្អ​បើ​មាន​មនុស្ស ៣ នាក់​ កើត​ឆ្នាំ​ទាំង ៣ រស់នៅ​ជួបជុំ​គ្នា នោះ​នឹង​រមែង​មាន​ថាមពល​វិជ្ជមាន​ខ្ពស់ ហើយ​ដូច​ផ្តុំ​លុយ​ទាំង​បាវ ហៅ​អី​បាន​ហ្នឹង៖

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

1

សង្កេត​មើល​ទៅ​ មនុស្ស​កើត​ឆ្នាំ​ច រមែង​ជា​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​បែប​សុទិដ្ឋិនិយម ដែល​គិត​ឃើញ​តែ​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន ហើយ​មនុស្ស​នេះ ចិត្ត​ទូលាយ​ណាស់។ ជោគជតារាសី​របស់​ពួក​គេ បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​ក្រុម​គ្រួសារ នាំ​ឲ្យ​ចម្រុងចម្រើន​ច្រើន​ឆ្នាំ​ទៅ​មុខ។

ក្នុង​ផ្ទះ​ដែល​មាន​អ្នក​កើត​ឆ្នាំ​ច ដូច​នាំ​សុភមង្គល នាំ​ភាព​សប្បាយ​រីករាយ​មក​ក្នុង​ផ្ទះ ហើយ​មិន​ងាយ​មាន​ឡើយ នូវ​កំហឹង នូវ​ភាព​ក្តៅ​ក្រហាយ​ក្នុង​ផ្ទះ​មួយ​នោះ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

2


ធម្មជាតិ​របស់​ម្ចាស់​ឆ្នាំ​កុរ ជា​មនុស្ស​ងាយ​ចុះ​សម្រុង​នឹង​អ្នក​ដទៃ ជា​មនុស្ស​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​ខ្ពស់ មិន​ងាយ​បោះបង់​អ្វី​មួយ​ដោយ​ងាយៗ​ឡើយ។ ចរិត​មនុស្ស​នេះ មិន​ថា​ស្រី ឬ​ប្រុស គឺ​ក្លាហាន គួរ​ឲ្យ​កោត​សរសើរ ហើយ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​បាន​សុខ។

ឥទ្ធិពល​នៃ​លាភ​សំណាង​របស់​ម្ចាស់​ឆ្នាំ​កុរ ជា​ញឹកញយ​បាន​ទាញ​ភាព​សម្បូរសប្បាយ​ចូល​ដល់​ក្រុម​គ្រួសារ ឲ្យ​កើត​ជា​ទ្រព្យ រាប់​លុយ​ឥត​ឈប់ ជា​រួម​ផ្ទះ​ដែល​មាន​សមាជិក​កើត​ឆ្នាំ​កុរ កម្រ​នឹង​ខ្វះខាត​ណាស់ បើ​ទោះ​បី​មិន​មាន​លុយ​ទាំង​បាច់ យ៉ាង​ហោច​ក៏​ស្ថិត​នៅ​កម្រិត​មធ្យម​ដែរ។ ប៉ុន្តែ​បើ​នៅ​ជួបជុំ​ច្រើន​ឆ្នាំ​ទៅ​មុខ នោះ​នឹង​អាច​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័ស ប្រសិន​ជា​មាន​ម្ចាស់​ឆ្នាំ​ច នៅ​ក្បែរ​ផង​នោះ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

3

បើ​ក្នុង​ផ្ទះ មាន​សមាជិក​កើត​ឆ្នាំ​រោង នោះ​តំណាង​ឲ្យ​ការ​ហ៊ាន​បោះ​ជំហាន​ទៅ​មុខ ការ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ហើយ​បញ្ហា​ទាំង​ឡាយ ចូល​មក​ក្នុង​ផ្ទះ​នេះ​មិន​បាន​យូរ​ទេ ព្រោះ​ម្ចាស់​ឆ្នាំ​រោង នឹង​អារកាត់​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់។

មនុស្ស​នេះ​មាន​គេ​រាប់​ច្រើន ទៅ​ណា​មក​ណា​ញាតិ​មិន​ខ្វះ ចំណី​អាហារ​ហូប​ចុក ដូច​របស់​ទិព្វ ឃ្លាន​អី សុខៗ​គេ​ផ្តល់​ឲ្យ​ហ្នឹង ខ្វះ​អ្វី​គេ​មក​បំពេញ​ហ្នឹង។ បើ​បាន​កើត​ជា​ម្តាយ ជា​ឪពុក​គេ​ផង ក៏​នឹង​ទទួល​បាន​កូន​ដែល​ដើរ​តាម​គន្លង​ដូច​ចិត្ត​ថែម​ទៀត ជា​ហេតុ​នាំ​ឲ្យ​ក្រុម​គ្រួសារ​កាន់​តែ​មាន​សុភមង្គល​ត​ជំនាន់​ត​រៀង​ទៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក