ជ្រើសរើស​បាល់​គ្រីស្ទាល់​វេទមន្ត ទាយ​ដឹង​ ថា​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ចុងខែសីហាខាងមុខ

តាម​រយៈ​បាល់គ្រីស្ទាល់​ទាំង ៣ ដែល​មាន​ដូច​បង្ហាញ​ក្នុង​រូបភាព តើ​អ្នក​ពេញ​ចិត្ត​បាល់គ្រីស្ទាល់​មួយ​ជាង​គេ? ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​បាន​ថា ជីវិត​អ្នក​នៅ​ចុងខែសីហាខាងមុខ នឹង​អាច​ជួប​រឿងរ៉ាវ​អ្វី៖

បាល់គ្រីស្ទាល់ទី ១

1

មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។

បើសំណាងនោះមកដល់កាលណា ក៏ឆ្លៀតពេលវេលានេះ ក្តោបក្តាប់វាឲ្យបានល្អផង ហើយចូរទាញយកប្រយោជណ៍ពិត និងសន្សំទុកសម្រាប់ពេលអនាគត ហើយចូរកុំចាយខ្ជះខ្ជាយពេកអី។

បាល់គ្រីស្ទាល់ទី ២

2


អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។

យ៉ាងណាសូមកុំបោះបង់ ការខិតខំរបស់អ្នកច្រើនខែមកនេះ នឹងតបស្នងមកវិញនូវគុណតម្លៃនៃជោគជ័យពិតដែលអ្នកសក្ដិសមនឹងទទួលបាន បន្ទាប់ពីគ្រោះតូចមួយ។

បាល់គ្រីស្ទាល់ទី ៣

3

កុំបោះបង់ការងារឬការខិតខំក្នុងវិស័យណាមួយរបស់អ្នក ព្រោះអ្នកនឹងទទួលបានផលមកវិញឆាប់ៗនេះ។ វាអាចជាពិបាកបន្តិចនៅដំណាក់កាលដំបូង តែយើងហ៊ានថា ត្រឹមរយៈពេល ៣ ខែយ៉ាងយូរ ស្ថានភាពនោះនឹងមានការប្រែប្រួល ហើយបញ្ហាឬរឿងរ៉ាវមិនល្អនឹងត្រូវជៀសឆ្ងាយ ហើយសាយមកវិញនូវរឿងល្អសម្រាប់ជីវិតអ្នកជាក់ជាមិនខាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក