ចាប់​ពី​ថ្ងៃ​ ០៨/០៨/២២ តទៅ ង៉ូវហេង​ម្ចាស់​ឆ្នាំ ៣ សំណាង​គូ​សំណាង រក​បាន​ឡាន​បាន​ផ្ទះ​ថ្មី

ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ ទី ០៨ ខែ ០៨ ឆ្នាំ ២០២២ ហើយ​តាម​យីអ៊ុន​ម្ចាស់​ឆ្នាំ ៣ ដែល​ចិនសែ​ទស្សន៍ទាយ បាន​ឃើញ​ថា​មាន​ការ​ឡើង​ខ្លាំង ជួប​ង៉ូវហេង ដូច​បាន​សំណាង​គូ​សំណាង មាន​លទ្ធភាព​អាច​រក​បាន​ទ្រព្យ​ធំ​ចូល​ផ្ទះ ពី​ថ្ងៃ​នេះ ត​ទៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220808 120051

ជា​មនុស្ស​ចូលចិត្ត​សេរីភាព មិន​ចូលចិត្ត​ការ​កៀបសង្កត់ ហើយ​រាល់​កិច្ច​ការងារ​អ្វី ស៊ូ​ធ្វើ​វា​ដោយ​ខ្លួន​ឯង មិន​ចូលចិត្ត​មាន​កម្លាំង​ច្រើន​មក​ផ្តុំ​ជួយ​ឡើយ។ យ៉ាង​ណា​មនុស្ស​នេះ ក៏​មាន​ពេលវេលា​ខ្លះ​ចេះ​បត់បែន​បាន​យ៉ាង​ល្អ ទើប​នាំ​ឲ្យ​ប្រទះ​បញ្ហា​តិច ហើយ​សំណាង​កើត​ច្រើន។

ក្នុង​ឱកាស​ថ្ងៃ​គូ ខែ​គូ ឆ្នាំ​គូ​នេះ​ត​ទៅ​មុខ មាន់​នឹង​រងាវ​ឡើង​ហើយ ដោយ​គុណសម្បត្តិ​នឹង​កើត​មាន​ឡើង នាំ​ឲ្យ​អ្នក​ធំ អ្នក​ខ្ពស់​ជាង​ខ្លួន​មើល​ឃើញ​ពី​ការ​ខិតខំ ហើយ​ផ្តល់​អំណោយ​ជា​រថយន្ត​ជា​ផ្ទះ។ ដោយឡែក​បើ​អ្នក ជា​អ្នក​ប្រកបរបរ​រកស៊ី​ក៏​នឹង​បាន​លុយ​ចំណេញ​ចូល​គុណ​ ជា ៣ ជា ៤ ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ ពោល​ជោគវាសនា​ហោះ​ឡើង​ខ្ពស់ ដូច​ខ្លែង​ដាច់​ខ្សែ​ក្នុង​ខ្យល់។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Ice_screenshot_20220808 120047


ជា​មនុស្ស​ឈ្លាសវៃ រហ័ស ហើយ​តែង​ព្យាយាម​អស់​សមត្ថភាព​លើ​កិច្ច​ការងារ​ទាំង​ឡាយ។ ឧបសគ្គ​ចំពោះ​មុខ មិន​ខ្លាច​នឹង​ដោះ​ទេ ហើយ​ក៏​មិន​ចេះ​ដើរ​គេច​ដូច​ឆ្នាំ​ឯ​ទៀត​ដែរ។ មនុស្ស​នេះ ចេះ​សម្រប​ខ្លួន​នឹង​ការ​លំបាក ហើយ​តែង​លើក​ទឹកចិត្ត​ខ្លួន​ឯង​ឲ្យ​បន្ត​ទៅ​មុខ​ជានិច្ច។

នៅ​រយៈ​ពេល​ខាង​មុខ រាប់​ចាប់​ពី​ថ្ងៃ​ទី ០៨/០៨ ត​ទៅ គុណភាព​ជីវិត​ម្ចាស់​ឆ្នាំ​ច នឹង​ដូច​ដុះ​ផ្លែ​ដុះ​ផ្កា​កើត​ចេញ​ជា​លាភ​សំណាង​ផ្ទួនៗ ល្មម​នឹង​ខ្លួន​ឯង​ភ្ញាក់​ខ្លួន​ឯង​ដែរ ថា​ហេតុអ្វី​ពេល​ត្រូវ​សំណាង ក៏​សំណាង​ច​ូល​មក​ច្រើន​ដល់​ម្លឹង។ យ៉ាង​ណា​កុំ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​អី ព្រោះ​នេះ​ក៏​វា​តប​នឹង​ការ​ខិតខំ​របស់​អ្នក​ជា​យូរ​មក​ហើយ​ដែរ ដូច្នេះ​រីករាយ​នឹង​ទទួល​យក​វា​ចុះ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220808 120043

ជីវិត​លុយ​កាក់ ជីវិត​គូ​គាប់​ភ្ជាប់​និស្ស័យ បាន​ល្អ​ដូច​សេចក្តីប្រាថ្នា ចារ​ទៅ​ទិស​វិជ្ជមាន​ជាប់​ជានិច្ច ចាប់​ពី​កំឡុង​ថ្ងៃ​ទី ០៨/០៨ នេះ​ត​ទៅ​មុខ។ ទុក្ខ​ទាំង​ឡាយ ដែល​ម្ចាស់​ឆ្នាំ​កុរ បាន​ប្រទះ ក៏​រះ​ក្លាយ​ជា​សុខ ហើយ​ប្រមូល​បាន​ផល​សំណាង អាច​មាន​លុយ​អភិវឌ្ឍ​ហាង កន្លែង​រកស៊ី​ថ្មី​បន្ថែម។ រី​ឯ​អ្នក​ប្រកប​ការងារ មាន​តួនាទី​ច្បាស់លាស់ ក៏​នឹង​អាច​ឡើង​ឋានៈ​នៅ​ចន្លោះ​ពេល​នេះ​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក